រដ្ឋប្រកាសលើកលែងបង់ពន្ធលើអាជីវកម្មសណ្ឋាគារ និងទេសចរណ៍ ៣ ខែបន្ថែមទៀតសម្រាប់ឆ្នាំ ២០២១

រដ្ឋាភិបាលប្រកាសបន្តលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទ ៣ ខែ បន្តទៀត សម្រាប់អាជីវកម្មក្នុងវិស័យទេសចរណ៍រួមមាន សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្រុមហ៊ុនភ្នាក់ងារទេសចរណ៍ ដើម្បីជាវិធានការជួយដល់វិស័យទេសចរណ៍ក្នុងវិបត្តិកូវីដ-១៩នេះ។

បើយោងតាមប្រកាសរបស់របស់រដ្ឋាភិបាលដែលចេញផ្សាយកាលពីថ្ងៃទី ២៣ ធ្នូ ការលើកលែងនេះ សម្រាប់តែអាជីវកម្មទេសចរណ៍ក្នុងខេត្តក្រុងមួយចំនួនរួមមាន រាជធានីភ្នំពេញ សៀមរាប ព្រះសីហនុ កែប កំពត បាវិត និងក្រុងប៉ោយប៉ែតប៉ុណ្ណោះ ដែលត្រូវអនុវត្តចាប់ពីខែ មករា រហូត ដល់ខែ មិនា ឆ្នាំ២០២០។

ជាមួយគ្នានេះ អ្នកជាប់ពន្ធក្នុងវិស័យទេសចរណ៍ទាំងអស់ក្នុងទីតាំងខាងលើ តម្រូវប្រកាសពន្ធលើប្រាក់ចំណូលប្រចាំឆ្នាំ ២០២០ ឱ្យបានមុនខែមិនាឆ្នាំ២០២១ ទោះមិនតម្រូវឱ្យបង់ពន្ធគ្រប់ប្រភេទក្ដី។

កន្លងមក រដ្ឋាភិបាលបានប្រកាសលើកលែងបង់ពន្ធលើអាជីវកម្មទេសចរណ៍ជាច្រើនលើកមកហើយ ចាប់តាំងពីមានវិបត្តិកូវីដ ១៩មក។ តួយ៉ាង កាលពីថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសលើកលែងការបង់ពន្ធប្រចាំខែគ្រប់ប្រភេទរបស់ម្ចាស់សណ្ឋាគារ និងផ្ទះសំណាក់នៅខេត្តសៀមរាប រយៈពេល ៤ ខែ ចាប់ពីខែ កុម្ភៈ ដល់ខែ ឧសភា ឆ្នាំ២០២០នេះ។ (អានបន្ថែម)

ក្រោយមក រដ្ឋាភិបាលប្រកាសបន្តលើកលែងការបង់ពន្ធ ២ខែទៀត ពោលគឺ ចាប់ពីខែមិថុនារហូតដល់ខែកក្កដា ឆ្នាំ២០២០ និងក្រោយមកបានបន្តលើកលែង ៣ ខែ បន្ថែមទៀត ចាប់ពីខែតុលា ដល់ខែធ្នូ ឆ្នាំ ២០២០នេះ។ (អានបន្ថែម)

មិនត្រឹមតែប៉ុណ្ណោះ រដ្ឋាភិបាលក៏បានបន្តផ្ដល់ប្រាក់ឧបត្ថម្ភ ៤០ ដុល្លារអាមេរិកសម្រាប់ ១ នាក់ ក្នុងមួយខែ សម្រាប់កម្មករ-និយោជិត ដែលបំពេញការងារក្នុងវិស័យទេសចរណ៍ ដែលទទួលបានលិខិតអនុញ្ញាតឱ្យព្យូរកិច្ចសន្យាការងារពីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]