រដ្ឋប្រកាសឱ្យអនុវត្តកម្មវិធីពិសេស ដើម្បីជំរុញការវិនិយោគក្នុងខេត្តចំនួនបួននៅភូមិភាគឦសាន

ក្នុងសកម្មភាពជាយុទ្ធសាស្ត្រ សំដៅជំរុញកំណើនសេដ្ឋកិច្ចនៅតំបន់ភូមិភាគឦសាន្ត សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានបង្ហាញនូវកម្មវិធីវិនិយោគពិសេស ដែលនឹងចាប់ផ្តើមពីឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨។ គំនិតផ្តួចផ្តើមនេះផ្តោតសំខាន់លើការទាក់ទាញការវិនិយោគឯកជនទៅកាន់ខេត្តក្រចេះ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី ដែលសម្បូរទៅដោយធនធានធម្មជាតិ។

សម្តេចនាយករដ្ឋមន្ត្រីបានប្រកាសថា កម្មវិធីនេះមានវិធានការសំខាន់ៗចំនួនបី ដែលរៀបចំឡើងដើម្បីបង្កើនទិដ្ឋភាពសេដ្ឋកិច្ចនៃខេត្តទាំងនេះ។ រដ្ឋាភិបាល​កំពុង​ផ្តល់​អាទិភាព​លើ​វិស័យ​សំខាន់​បី​គឺ ​កសិកម្ម កសិ-ឧស្សាហកម្ម និង​ទេសចរណ៍ ដែលផ្តល់ដោយធនធានធម្មជាតិដ៏សម្បូរបែប រួមទាំងអាកាសធាតុដែលអំណោយផល ខ្យល់អាកាសបរិសុទ្ធ, ធនធានធម្មជាតិចម្រុះ, ព្រៃឈើ និងដែនជម្រកសត្វព្រៃជាដើម។ ជាងនេះទៅទៀត ខេត្តទាំងនេះមានទីតាំងល្អក្នុងការអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ ទេសចរណ៍អត្តសញ្ញាណពិសេស (Unique Identity Tourism) ដែលសំដៅលើផលិតផលទេសចរណ៍វប្បធម៌, ធម្មជាតិ និងប្រវត្តិសាស្ត្រ ដែលមានលក្ខណៈពិសេសដោយឡែកៗពីគ្នា សម្រាប់ខេត្ត និងតំបន់ភូមិភាគឦសាននៃប្រទេសកម្ពុជា។

ដើម្បីសម្រួល និងជំរុញការវិនិយោគ រាជរដ្ឋាភិបាលបានកំណត់ឱ្យអនុវត្តវិធានការគាំទ្រចំនួន ៣ទៀត រួមមាន៖

១. ការលើកទឹកចិត្តផ្នែកពន្ធគយ៖ ដើម្បីសម្រាលបន្ទុកហិរញ្ញវត្ថុលើអ្នកវិនិយោគថ្មី។

២. ជម្រើសហិរញ្ញប្បទានដ៏គួរឱ្យទាក់ទាញ៖ ការផ្តល់ប្រាក់កម្ចីក្នុងអត្រាការប្រាក់សមរម្យដើម្បីលើកទឹកចិត្តដល់ការវិនិយោគ។

៣. ដំណើរការកាន់តែរលូន៖ តាមរយៈការកាត់បន្ថយថ្លៃដើមផលិតកម្ម និងសម្រួលនីតិវិធីរដ្ឋបាល ដើម្បីគាំទ្រសកម្មភាពវិនិយោគឯកជន។

វិធានការទាំងនេះ នឹងត្រូវអនុវត្តចំពោះគម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ច ដែលត្រូវបានចុះបញ្ជីជា គម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ (គ.ល.គ.), គម្រោងពង្រីកនៃ គ.ល.គ. ដែលមានស្រាប់, គម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ច របស់សហគមន៍កសិកម្មទំនើប, និងគម្រោងវិនិយោគ ឬ សកម្មភាពធុរកិច្ច របស់សហគមន៍ទេសចរណ៍ ដែលត្រូវចាប់ផ្តើមដំណើរការពីឆ្នាំ ២០២៥ ដល់ ២០២៨។

គួររំលឹកថា ខេត្តទាំងបួននៅភូមិភាគឦសាននេះ ធ្លាប់ជាតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម CLV-DTA ដែលរាជរដ្ឋាភិបាលបានប្រកាសជាផ្លូវការនូវការដកខ្លួនចេញចេញពីកិច្ចព្រមព្រៀងស្តីពីការជំរុញ និងសម្រ​បសម្រួលពាណិជ្ជកម្មតំបន់ត្រីកោណអភិវឌ្ឍន៍កម្ពុជា-ឡាវ-វៀតណាម។ (អានបន្ថែម)

បើទោះបីជាការប្រកាសដកខ្លួនយ៉ាងនេះក៏ដោយ រាជរដ្ឋាភិបាល នៅបន្តរក្សាជំហរអភិវឌ្ឍបណ្តាខេត្តទាំង៤ នៅតំបន់ភូមិភាគឦសាន្តរបស់កម្ពុជា ដោយមិនមានការប្រែប្រួលនោះទេ ដោយរួមមានការបោះបង្គោលព្រំដែនជាមួយប្រទេសជិតខាង ការកសាងហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់ជាពិសេសផ្លូវក្រវា​ត់ព្រំ​ដែន ដោយបច្ចុប្បន្នសម្រេចការសាងសង់បាន ៤០%ហើយ។ (អានបន្ថែម និង បន្ថែម)

កម្មវិធីថ្មីនេះឆ្លុះបញ្ចាំងពីការយកចិត្តទុកដាក់ជាបន្តបន្ទាប់របស់រដ្ឋាភិបាលក្នុងការជំរុញការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព និងភាពធន់នឹងសេដ្ឋកិច្ចនៅក្នុងតំបន់ភូមិភាគឦសានរបស់ប្រទេសកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]

គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ក្នុងខេត្តមណ្ឌលគិរី និងរតនគីរី សម្រេចបាន​ជាង ៧២%

គម្រោង​កសាង​ផ្លូវ​ក្រវាត់​ព្រំដែន ដែល​អនុវត្ត​ដោយ​ប្រើប […]

ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី១ តម្លៃជិត ២៥០លានដុល្លារ សាងសង់បានជិត៦០%ហើយ

ស្ថានីយកុងតឺន័រថ្មី-ដំណាក់១ សម្រេចបានការបញ្ចប់ជិត ៦០ ភា […]