រដ្ឋមន្រ្តី៖ បច្ចុប្បន្ន មានក្រុមហ៊ុនជប៉ុនចំនួន១៧ ប្តេជ្ញាចូលរួមអនុវត្តសកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅកម្ពុជា

បច្ចុប្បន្ន មានក្រុមហ៊ុនជប៉ុនចំនួន ១៧ក្រុមហ៊ុនហើយ ដែលបង្ហាញឆន្ទៈក្នុងការអនុវត្តសកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅកម្ពុជា។ នេះបើយោងតាមប្រសាសន៍ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន ក្នុងជំនួបជាមួយ លោក.Kohei wakabayashi ប្រធានអង្គការ JETRO កាលថ្ងៃ ១៣ ឧសភា ឆ្នាំ២០២៤។

នាឱកាសនោះ លោក.Kohei wakabayashi ប្រធានអង្គការ JETRO បានឱ្យដឹងថា ជំនួបនេះ គឺដើម្បីស្វែងរកឱកាសវិនិយោគ និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងជប៉ុន ដោយផ្តោតលើសកម្មភាពឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងការអភិវឌ្ឍទីផ្សារឥណទានកាបូន នៅក្នុងដំណើរទស្សនកិច្ចរបស់ក្រសួងកសិកម្ម ព្រៃឈើ និងជលផលនៃប្រទេសជប៉ុន នៅខែកក្កដា ឆ្នាំ២០២៥ ខាងមុខនេះ។

ជាការឆ្លើយតប ឯកឧត្តម អ៊ាង សុផល្លែត បានស្វាគមន៍រាល់វិនិយោគិនទាំងឡាយដែលចង់មកសហការ បណ្តាក់ទុនលើវិស័យបរិស្ថាននៅកម្ពុជា ដូចជា ឥណទានកាបូន ឧស្សាហកម្មបៃតង ថាមពលសន្សំសំចៃ ការកៀរគរមូលនិធិអាកាសធាតុបៃតង(GCF)ជាដើម ដែលស្របតាមច្បាប់បទដ្ឋានគតិយុត្តនានា ផ្តល់ផលប្រយោជន៍ជូនប្រជាជនកម្ពុជា។

បើតាមក្រសួងបរិស្ថាន គិតដល់ពេលនេះ មានក្រុមហ៊ុនជប៉ុនចំនួន ១៧ក្រុមហ៊ុនហើយ ដែលបានបង្ហាញឆន្ទៈក្នុងការអនុវត្តសកម្មភាពកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់នៅកម្ពុជា ជាពិសេសបណ្តាញការងារនេះនឹងជួយជំរុញបន្ថែមនូវការបង្កើតសេដ្ឋកិច្ចរួមគ្នាសម្រាប់អនាគតនិន្នាការសកល រវាងប្រទេសទាំងពីរ កម្ពុជា-ជប៉ុន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]