រដ្ឋមន្រ្តី៖ រាល់និតិវិធីនៃការទិញ លក់ ផ្ទេរអចលនទ្រព្យនៅកម្ពុជាទាំងអស់ នឹងមិនឆ្លងកាត់មេភូមិ និងមេឃុំទៀតទេ ព្រោះ…

ចាប់ពីពេលនេះតទៅ រាល់និតិវិធីនៃការទិញ លក់ ស្នើរ ឬផ្ទេរអចលនទ្រព្យនៅកម្ពុជាទាំងអស់ នឹងមិនត្រូវធ្វើតាមរយៈមេភូមិ ឬមេឃុំទៀតទេ ពោលគឺនឹងត្រូវអនុវត្តន៍តាមប្រព័ន្ធអនឡាញវិញម្តង ខណៈរាជរដ្ឋាភិបាល យល់ថា នេះគឺជាការផ្តល់ជូនសេវាគាំចិត្តដល់ប្រជាពលរដ្ឋកម្ពុជាឱ្យកាន់តែងាយស្រួល។

នេះបើយោងតាមប្រសាសន៍របស់ ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តាមរយៈវីដេអូ រយៈពេលជិត១នាទី ដែលបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុករបស់ក្រសួងកាលថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២៥។ សូមទស្សនាជាវីដេអូ

ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា ក្រសួងរៀបចំដែនដី ​និងក្រសួងមហាផ្ទៃ បានឯកភាពថា ការទិញលក់ ការផ្ទេរ និងការស្នើអចលនទ្រព្យទាំងអស់ មិនចាំបាច់ឆ្លងកាត់មេភូមិ និងមេឃុំ ទៀតទេ ព្រោះដើម្បីដោះស្រាយបញ្ហានេះជាកញ្ចប់ ក្រសួងបានដាក់ឱ្យប្រើប្រាស់សេវាអនឡាញទាំងអស់។ ហេតុនេះ ច្រកចេញចូលតែមួយ ក៏ត្រូវបំពេញការងារតាមប្រព័ន្ធអនឡាញផងដែរ លើកលែងតែសេវាមួយចំនួនអាចទាមទារឱ្យមកបំពេញការងារនៅកន្លែងដោយផ្ទាល់។

ក្រសួងរៀបចំដែនដី អះអាងទៀតថា ការដាក់ឱ្យអនុវត្តន៍តាមប្រព័ន្ធអនឡាញបែបនេះ គឺដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋកម្ពុជា ខណៈមានប្រទេសជាច្រើននៅលើពិភពលោក ក៏បានអនុវត្តន៍បែបនេះរួចរាល់ហើយដែរ៕

ការអភិវឌ្ឍន៍នេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការធ្វើទំនើបកម្មវិស័យអចលនវត្ថុកម្ពុជា និងផ្តល់នូវបទពិសោធន៍កាន់តែងាយស្រួលសម្រាប់ប្រតិបត្តិការអចលនទ្រព្យ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

អន្តរក្រសួងកំពុងពិនិត្យពីផលប៉ះពាល់នៃគម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតា នៅខេត្តកោះកុង

អន្តរក្រសួងដែលមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្ […]

ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម និងមានផ្ទៃដីធំជាងភ្នំពេញប្រមាណ ២០ដង

ខេត្តកំពង់ធំ គឺជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជ […]