រដ្ឋសម្រេចឱ្យសង់រោងចក្រថ្មី៤ នៅស្វាយរៀង(១) និងព្រះសីហនុ(៣)

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេច ចុះបញ្ជីជូនដល់ក្រុមហ៊ុនចំនួ៤ ដើម្បីសង់រោងចក្រថ្មីចំនួន៤ ក្រោមទុនវិនិយោគ ១៣លានដុល្លារ ដែលអាចបង្កើតការងារបាន ៧៨២កន្លែង សម្រាប់ពលរដ្ឋរស់នៅក្នុងខេត្តស្វាយរៀង និងព្រះសីហនុ។

នេះបើយោងតាមការចុះផ្សាយរបស់ CDC នៅថ្ងៃទី២៧ តុលា ២០២៣។

ក្រុមហ៊ុនទាំង៤នោះរួមមានដូចខាងក្រោម៖

១- “ក្រុមហ៊ុន JIANMIN FILTER (CAMBODIA) CO., LTD.” បង្កើតរោងចក្រផលិតគ្រឿងបន្សំម៉ាស៊ីនបូមធូលី ម៉ាស៊ីនត្រជាក់ និងតម្រងម៉ាស៊ីនបន្សុទ្ធខ្សល់ និងទឹក ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស តាយសេង បាវិត នៅខេត្តស្វាយរៀង ក្នុងទុនវិនិយោគប្រមាណ ៥,៧ លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣១៣កន្លែង។

២- “ក្រុមហ៊ុន METENDA METAL (CAMBODIA) CO., LTD.” បង្កើតរោងចក្រស្ល និងកែច្នៃលោហៈធាតុ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន-ស៊ីណូ មេធលលីក មេធៀរៀល នៅខេត្តព្រះសីហនុ ក្នុងទុនវិនិយោគ ៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣២៣កន្លែង។

៣- “ក្រុមហ៊ុន HUANDA COCOA FOOD CO., LTD.” គម្រោងវិនិយោគបង្កើតរោងចក្រផលិតផលិត ផលិតផលធ្វើអំពីកាកាវ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ក្នុងទុនវិនិយោគប្រមាណ ១,៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤២កន្លែង។

៤- “ក្រុមហ៊ុន HAINING NUOHE NEW MATERIAL CO., LTD.” គម្រោងវិនិយោគបង្កើតរោងចក្រផលិតសម្ភារៈវេចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ខេមបូឌាន ចេជាង ហ្គ័រជី ខេត្តព្រះសីហនុ, ក្នុងទុនវិនិយោគ ១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១០៤កន្លែង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]