រដ្ឋហាវ៉ៃប្រើទិន្នន័យពីអ្នកបើកបរ និង AI ដើម្បីដើម្បីថែទាំផ្លូវថ្នល់
ក្រសួងដឹកជញ្ជូនរដ្ឋហាវ៉ៃ (HDOT) បានដាក់ឱ្យដំណើរការកម្មវិធីដំបូងគេបង្អស់ដែលមានឈ្មោះថា “Eyes on the Road” ពោលគឺជាកម្មវិធីដែលប្រមូលយកទិន្នន័យពីអ្នកបើកបរ ហើយវិភាគដោយ AI ដើម្បីថែទាំការខូចខាតនៃផ្លូវថ្នល់បានដោយមានប្រសិទ្ធភាព។
គម្រោងនេះគឺកិច្ចសហការជាមួយសាកលវិទ្យាល័យហាវ៉ៃ និងក្រុមហ៊ុន Blyncsy (បុត្រសម្ព័ន្ធរបស់ Bentley Systems។
ដំណោះស្រាយ Blyncsy របស់ Bentley ប្រមូលរូបភាពកាមេរ៉ាលើរថយន្តដែលមានគុណភាពបង្ហាញខ្ពស់ពីផ្លូវរដ្ឋនៅទូទាំងរដ្ឋហាវ៉ៃ ដើម្បីជួយ Hawaii DOT កំណត់អត្តសញ្ញាណគ្រោះថ្នាក់ផ្លូវថ្នល់បានលឿនជាងមុន រួមទាំងការខូចខាតរបាំងការពារ និងការរុករានរុក្ខជាតិ។
តាមរយៈកម្មវិធីនេះ អ្នកបើកបរគឺជាប្រមូលទិន្នន័យនៃកំហូចផ្លូវនានាដូចជាការសឹក រិចរិល និងការខូចខាតនានាដែលបង្កឡើងដោយភ្នំភ្លើងជាដើម។ HDOT បានចែកជូនកាមេរ៉ាជាប់រថយន្ត (Dashcams) កម្រិតច្បាស់ខ្ពស់ចំនួន ១,០០០ គ្រឿងដល់ប្រជាពលរដ្ឋក្នុងតំបន់។
នៅពេលដែលអ្នកស្ម័គ្រចិត្តទាំងនេះបើកបរតាមផ្លូវធម្មតារបស់ពួកគេ កាមេរ៉ានឹងថតយករូបភាពដងផ្លូវដោយមិនបញ្ចេញអត្តសញ្ញាណអ្នកបើកបរឡើយ។
បន្ទាប់មក AI នឹងប្រើ Machine Learning ហើយពិនិត្យមើលរូបភាពដើម្បីស្វែងរកការខូចខាតនានា។ កម្មវិធីនេះនឹងរាយការណ៍ដោយរហ័សពីបញ្ហាដែលរកឃើញទៅកាន់ប្រព័ន្ធ Cloud។ កត្តានេះនឹងជួយឱ្យក្រុមការងារថែទាំផ្លូវអាចមើលឃើញស្ថានភាពជាក់ស្តែងបានភ្លាមៗ។
លើសពីនេះ កម្មវិធីនេះគឺរក្សាការសម្ងាត់របស់អ្នកបើកបរ ដោយទិន្នន័យទាំងអស់ត្រូវបានធ្វើជាអនាមិក ដើម្បីការពារឯកជនភាពរបស់ប្រជាពលរដ្ឋដែលបានចូលរួម។
ផែនទីរូបភាពរបស់ Blyncsy បង្ហាញពីការរកឃើញផ្លូវដែលបានកំណត់នៅក្នុងរដ្ឋនីមួយៗរបស់សហរដ្ឋអាមេរិក និងពិន្ទុឆ្លុះបញ្ចាំងគំរូសម្រាប់រាជធានីនីមួយៗ។
ការត្រួតពិនិត្យផ្លូវថ្នល់ធម្មតា ច្រើនតែមានភាពយឺតយ៉ាវ និងចំណាយប្រាក់ច្រើន ដែលជួនកាលត្រូវចំណាយរហូតដល់ ៣០០ ដុល្លារក្នុងមួយម៉ាយ ហើយចំណាយពេលរាប់ខែដើម្បីដំណើរការទិន្នន័យ។
ប៉ុន្តែ បច្ចេកវិទ្យាថ្មីនេះផ្តល់ព័ត៌មាននេះដោយកាត់បន្ថយចំណាយអស់ ៥០% បើធៀបនឹងវិធីសាស្ត្រធម្មតា និងប្រើពេលតិចជាងមុនដល់ទៅ ៩៨% ក្នុងការដំណើរការទិន្នន័យ។
គំនិតផ្តួចផ្តើមនេះធ្វើឡើងបន្ទាប់ពីការទិញយកក្រុមហ៊ុន Talon Aerolytics និង Pointivo នាពេលថ្មីៗនេះដោយក្រុមហ៊ុន Bentley Systems ដែលកាន់តែពង្រឹងជំហររបស់ក្រុមហ៊ុនក្នុងនាមជាអ្នកដឹកនាំក្នុង “ការវិភាគទ្រព្យសម្បត្តិ” (Asset Analytics)។ (អានបន្ថែម)
- Video Advertisement -