រដ្ឋអនុម័តគម្រោងក្រៅតំបន់សេដ្ឋកិច្ច ១១៦គម្រោង និងគម្រោងសាងសង់ជាង ៣ពាន់គម្រោង រយៈពេល១០ខែ ២០២២

រាជរដ្ឋាភិបាល បានអនុម័តគម្រោងវិនិយោគក្រៅតំបន់សេដ្ឋកិច្ច ចំនួន ១១៦គម្រោង ក្នុងរយៈពេល១០ខែ កើនឡើង ២៤គម្រោង និងគម្រោងសាងសង់ ចំនួណ ៣ ៤០៧គម្រោង ថយចុះ ១៩១គម្រោង ។ នេះបើយោងតាមរបាយការណ៍ស្ដីពី និន្នាការសេដ្ឋកិច្ច-សង្គម របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៣ ខែធ្នូ។

យោងតាមរបាយការណ៍ខាងលើនេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគនៅក្រៅតំបន់សេដ្ឋកិច្ចពិសេស មានទឹកប្រាក់វិនិយោគ ២ ៧៥៨ លានដុល្លារ កើនឡើង ១៣៦,៦ភាគរយ ធៀបនឹងរយៈពេលដូចគ្នា​កាលពីឆ្នាំមុន។

គម្រោងវិនិយោគខាងលើនេះ ផ្តល់ការងារធ្វើ ថ្មីប្រមាណ ១០៥ពាន់នាក់ កើនឡើង ៤៣,៣ភាគរយ។​

ដោយឡែក ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានអនុញ្ញាតគម្រោងសាងសង់ មានទុនវិនិយោគសរុប ២ ១៩០ លានដុល្លារ ធ្លាក់ចុះ ៥៧,២​​ ភាគរយ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។​

ក្នុងនោះ ប្រភេទសំណង់លំនៅដ្ឋាន មាន ៣ ០១៨ គម្រោង ស្មើនឹង៨៨,៥៨ភាគរយនៃសំណើរសុំសាងសង់សរុប ធ្លាក់ចុះ៩១គម្រោង ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]