រដ្ឋអនុម័តសង់សណ្ឋាគារផ្កាយ៥ និងរោងចក្រច្នៃផ្លែឈើតម្លៃជិត $៦០០លាន នៅព្រះសីហនុ

ក្រុមប្រឹក្សាអភិវឌ្ឍ​ន៍កម្ពុជា (CDC) បានអនុម័តគម្រោងវិនិយោគធំៗចំនួនពីរ មានទុនវិនិយោគសរុបជិត ៦០០លានដុល្លារ មានទីតាំងនៅខេត្តព្រះសីហនុ។​ នេះបើតាមរបាយការណ៍ផ្តល់ដោយរដ្ឋបាលខេត្តព្រះសីហនុ។

គម្រោងចំនួន២ខាងលើ ទើបទទួលបានការឯកភាពជាគោលការណ៍ពីអង្គប្រជុំ ក.អ.ក ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២៤ ក្នុងនោះរួមមាន៖

ទី១. វិនិយោគដោយក្រុមហ៊ុន Ban Dao Investment Co., LTD មានទុនវិនិយោគ ៥៧៤ លានដុល្លារ គ្រោងវិនិយោគសាងសង់សណ្ឋាគារផ្កាយ៥ ចំនួន2,870 បន្ទប់ មានទីតាំងស្ថិតនៅពយតាម៉ូង សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ទី២. វិនិយោគដោយក្រុក្រុមហ៊ុន  Haoruidar (Cambodia) Co., LTD មានទុនវិនិយោគ 12,350,190 ដុល្លារ គ្រោងសាងសង់រោងចក្រកែច្នៃផ្លែឈើ មានដូចជា ស្វាយ, ម្នាស់, ខ្នុរ, និងទុរេន មានទីតាំងស្ថិត នៅឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ ។

លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បានសាទរទៅនឹងគម្រោងវិនិយោគខ្ទង់រយលានដុល្លារទាំងពីរនេះ។​

លោក ឡុង ឌីម៉ង់ លើកឡើងថា៖ “សូមចូលរួមអបអរ ជាមួយប្រជាពលរដ្ឋអ្នកខេត្តព្រះសីហុនផង ដែលថ្ងៃនេះទទួលបានការអនុញ្ញាតចុះបញ្ជីវិនិយោគចំនួនពីរ គម្រោងពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា”។​

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]