រដ្ឋាភិបាលកម្ពុជាកំណត់តំបន់អាទិភាពចំនួន៥ សម្រាប់ការអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់

រាជរដ្ឋាភិបាល បានកំណត់យកតំបន់អាទិភាពចំនួន៥ សម្រាប់រៀបចំផែនការមេក្នុងការអភិវឌ្ឍប្រព័ន្ធទឹកកខ្វក់ ដើម្បីធ្វើឱ្យប្រសើរឡើងនូវសុខុមាលភាពសាធារណៈ ស្របតាមការអភិវឌ្ឍក្រុង ទីប្រជុំជន តំបន់ជនបទ សហគមន៍ កំណើនប្រជាពលរដ្ឋ តម្រូវការនៃការសាងសង់ និងការប្រើប្រាស់ជាក់ស្តែង។ នេះបើតាមច្បាប់ស្តីពីប្រព័ន្ធទឹកកខ្វក់ ដែលទើបបានប្រកាសឱ្យប្រើ កាលពីថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០២៤ ដែលមាន ១៦ជំពូក និង១១៣មាត្រា។

បើតាមច្បាប់នេះ​ តំបន់អាទិភាពទាំង៥ ដែលតម្រូវឱ្យរៀបចំផែនការមេអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ រួមមាន៖

១.តំបន់មានការត្រួតពិនិត្យការបំពុលទឹក

២.តំបន់ការពារគុណភាពទឹក និងបរិមាណទឹកនៅក្នុងតំបន់ធម្មជាតិ

៣.តំបន់អភិវឌ្ឍន៍ថ្មី ក្រុងថ្មី តំបន់សាងសង់បុរី តំបន់អាជីវកម្ម និងតំបន់រៀបចំដីឡូតិ៍ថ្មី

៤.តំបន់ ឬមណ្ឌលពាណិជ្ជកម្មនិងផលិតកម្ម តំបន់ទេសចរណ៍និងសេវាកម្ម

៥.តំបន់សេដ្ឋកិច្ចពិសេស ឬសួនឧស្សាហកម្ម ឬសួននវានុវត្តន៍ ឬតំបន់កសិឧស្សាហកម្ម។

ទន្ទឹមនឹងនេះដែរ ការរៀបចំផែនការមេអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ ត្រូវផ្តោតលើចំណុចសំខាន់ដូចខាងក្រោម៖

  • តំបន់គ្របដណ្តប់ប្រព័ន្ធទឹកកខ្វក់ និងលក្ខខណ្ឌដែលត្រូវធ្វើប្រព្រឹត្តកម្ម និងបង្ហូរចេញ
  • ការតម្រង់ទិសគោលនយោបាយ និងយុទ្ធសាស្ត្រអនុវត្តសម្រាប់ធ្វើប្រព្រឹត្តកម្មទឹកកខ្វក់ និងការពិពណ៌នាផែនការអនុវត្តលម្អិត
  • ការលើកកម្ពស់គម្រោងពង្រីកប្រព័ន្ធទឹកកខ្វក់ក្នុងតំបន់នានា និងការពង្រីកវិសាលភាពរៀបចំឡើងវិញនៃប្រព័ន្ធលូ
  • ការរៀបចំគម្រោង គំនូរប្លង់ រចនាសម្ព័ន្ធ និងសមត្ថភាពនៃឋបនីយភណ្ឌទឹកកខ្វក់
  • ការសិក្សាស្ថានភាពទីតាំងរចនាសម្ព័ន្ធដែលមានស្រាប់ ឋានលេខាសាស្ត្រ លំហូរល្បាយ ចរន្ត ប្រភពទឹក និងលក្ខខណ្ឌធម្មជាតិផ្សេងទៀតដែលមានក្នុងតំបន់គម្រោង
  • ការប្រើប្រាស់ដីនិងការអភិវឌ្ឍប្រព័ន្ធទឹកកខ្វក់
  • ការកែលម្អ ឬការធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធទឹកកខ្វក់ និងការប្រើប្រាស់ទឹក
  • ការសិក្សាស្រាវជ្រាវ ការអភិវឌ្ឍ និងការបណ្តុះបណ្តាលធនធានមនុស្សដែលទាក់ទងនឹងការងារ ប្រព័ន្ធទឹកកខ្វក់
  • ការប៉ាន់ស្មានតម្លៃនិងតម្រូវការចំណាយអនុវត្តគម្រោង រួមទាំងធ្វើវិភាគផលចំណេញ និងទិដ្ឋភាពពាក់ព័ន្ធផ្សេងទៀតលើការអភិវឌ្ឍប្រព័ន្ធទឹកកខ្វក់។

បន្ថែមពីនេះ ផែនការមេអភិវឌ្ឍន៍ប្រព័ន្ធទឹកកខ្វក់ ត្រូវធ្វើការតាមដានត្រួតពិនិត្យ និងវាយតម្លៃឡើងវិញក្នុងរយៈពេលយ៉ាងយូរ ១០ឆ្នាំ។

ក្រៅពីនេះ ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ ត្រូវបានបែងចែកជា ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ អាងចម្រោះទឹកកខ្វក់ និងហេដ្ឋារចនាសម្ព័ន្ធផ្សេងទៀតទ្រទ្រង់ឱ្យប្រព័ន្ធទឹកកខ្វក់។

ដោ​យឡែក ប្រព័ន្ធលូត្រូវបែងចែកជា បណ្តាញលូរួម និងបណ្តាញលូញែក តាមប្រភេទ និងទំហំបណ្តាញលូនីមួយ​ៗ។

វិធីសាស្រ្តដ៏ទូលំទូលាយនេះមានគោលបំណងធានាថាប្រព័ន្ធគ្រប់គ្រងទឹកសំណល់របស់កម្ពុជាមានប្រសិទ្ធភាព និរន្តរភាព និងមានសមត្ថភាពគាំទ្រដល់គោលដៅអភិវឌ្ឍន៍រយៈពេលវែងរបស់ប្រទេសជាតិ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]