រដ្ឋាភិបាលកម្ពុជាទើបអនុម័តគម្រោងថាមពលថ្មី ២៣គម្រោង តម្លៃជិត ៦ពាន់លានដុល្លារ

សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានដឹកនាំកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី ​នៅថ្ងៃ​ទី​២៧ ខែកញ្ញានេះ ដោយបានពិភាក្សា និងសម្រេចអនុម័តគម្រោង​វិនិយោគ​អគ្គិសនីចំនួន ២៣គម្រោង សម្រាប់រយៈពេល ៦ឆ្នាំ (២០២៤-២០២៩) ក្រោមទុនវិនិយោគសរុប ៥,៧៩០លានដុល្លារ។

យោងតាមសេចក្តីប្រកាសព័ត៌មាន គម្រោងវិស័យអគ្គិសនីចំនួន ២៣គម្រោង ខាងលើមាន គម្រោងថាមពលពន្លឺព្រះអាទិត្យចំនួន ១២គម្រោង គម្រោងថាមពលខ្យល់ចំនួន ៦គម្រោង គម្រោងជីវម៉ាសផ្គុំជាមួយថាមពលពន្លឺព្រះអាទិត្យចំនួន ១គម្រោង គម្រោងផលិតអគ្គិសនីដើរដោយឧស្ម័ន LNG ចំនួន ១គម្រោង គម្រោងវារីអគ្គសនីចំនួន ១គម្រោង និងគម្រោងស្ថានីយ៍ស្តុកថាមពលចំនួន ២គម្រោង។

ក្នុងចំណោមគម្រោងអភិវឌ្ឍន៍សរុបចំនួន ២៣គម្រោងខាងលើ មានគម្រោងអភិវឌ្ឍន៍ស្ថានីយ៍ផលិតអគ្គសនីចំនួន ២១គម្រោង ដែលមានអនុភាពសរុប ៣.៩៥០មេហ្កាវ៉ាត់ និងមានគម្រោងអភិវឌ្ឍន៍ស្ថានីយ៍ស្តុកថាមពលចំនួន ២គម្រោង ដែលមានអានុភាពថាមពល ២.០០០ មេហ្គាវ៉ាត់។

គម្រោងខាងលើនេះ មានទីតាំងនៅខេត្ត បាត់ដំបង ខេតត្តពោធិ៍សាត់ ខេត្តកំពង់ឆ្នាំង ខេត្តរតនគីរី ខេត្តមណ្ឌលគីរី ខេត្តព្រះសីហនុ ខេត្តកំពង់ចាម និងខេត្តព្រៃវែង។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]