រដ្ឋាភិបាលកម្ពុជា សម្រេចយកសេវាពីការចុះបញ្ជីដីធ្លីលើកដំបូង ដែលមានលក្ខណៈជាប្រព័ន្ធ

រាជរដ្ឋាភិបាលកម្ពុជា​ បានសម្រេចឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាអ្នកគ្រប់គ្រងចំណូលពីកម្រៃសេវាសុរិយោដីនៃការចុះបញ្ជីដីធ្លីលើកដំបូងដែលមានលក្ខណៈជាប្រព័ន្ធក្នុងរយៈពេលពី ២ឆ្នាំ ទៅ ៤ឆ្នាំ ដើម្បីជំរុញបង្ហើយការចុះបញ្ជីដីធ្លីលើកដំបូងមានលក្ខណៈជាប្រព័ន្ធ។ នេះបើតាមអនុក្រឹត្យលេខ ១៥៨ អនក្រ.បក ចុះថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៤។

អនុក្រឹត្យនេះ បានសម្រេចឱ្យក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាអ្នកគ្រោង ប្រមូល និងការកត់ត្រាចំណូលពីកម្រៃសេវាសុរិយោដីនៃការ ចុះបញ្ជីដីធ្លីលើកដំបូងដែលមានលក្ខណៈជាប្រព័ន្ធ ជំនួសឱ្យនៅរដ្ឋបាលរាជធានី ខេត្ត វិញ ចាប់ពីអនុក្រឹត្យនេះចូលជាធរមាន រហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៧។

បន្ថែមពីនេះ ចំណូលពីកម្រៃសេវាសុរិយោដីនៃការចុះបញ្ជីដីធ្លីលើកដំបូងដែលមានលក្ខណៈជាប្រព័ន្ធ ដែលប្រមូលបាននេះ ត្រូវបានចោះក្រវិលសម្រាប់រ៉ាប់រងសោហ៊ុយចំណាយលើការចុះបញ្ជីដីធ្លីលើកដំបូងដែល មានលក្ខណៈជាប្រព័ន្ធ។

ដោយឡែក ចំពោះគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលមានបណ្ណសមធម៌ និងគ្រួសារងាយរងហានិភ័យដែល មានបណ្ណសម្គាល់គ្រួសារងាយរងហានិភ័យចេញដោយក្រសួងផែនការ រដ្ឋទទួលបន្ទុកលើកម្រៃសេវាសុរិយោដីជំនួស សម្រាប់ការចុះបញ្ជីដីធ្លីលើកដំបូងដែលមានលក្ខណៈជាប្រព័ន្ធ។

គួរបញ្ជាក់ថា ចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៨ តទៅ ការគ្រោង ប្រមូល និងការកត់ត្រាចំណូលពីកម្រៃសេវា សុរិយោដី ដូចខាងលើនេះ នឹងត្រូវអនុវត្តដោយរដ្ឋបាលរាជធានី ខេត្ត វិញ តាមនីតិវិធីជាធរមានវិញ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

អន្តរក្រសួងកំពុងពិនិត្យពីផលប៉ះពាល់នៃគម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតា នៅខេត្តកោះកុង

អន្តរក្រសួងដែលមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្ […]

ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម និងមានផ្ទៃដីធំជាងភ្នំពេញប្រមាណ ២០ដង

ខេត្តកំពង់ធំ គឺជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជ […]