រដ្ឋាភិបាលដាក់ទិសដៅរៀបចំអភិវឌ្ឍន៍តាមបណ្តាកោះក្នុងខេត្តកែប និងខេត្តព្រះសីហនុ

គណៈប្រតិភូអន្តរក្រសួងជាន់ខ្ពស់បញ្ចប់ការត្រួតពិនិត្យនៅនឹងកន្លែង ដើម្បីបញ្ចប់ផែនការមេអភិវឌ្ឍន៍សម្រាប់ឆ្នេរសមុទ្រខាងត្បូងក្នុងដែនទឹកកម្ពុជា

បណ្តាកោះនៅក្នុងភូមិសាស្ត្រខេត្តកែប និងខេត្តព្រះសីហនុ នឹងត្រូវបានអភិវឌ្ឍន៍ឱ្យកាន់តែមានភាពរស់រវើកបន្ថែមទៀត ខណៈបច្ចុប្បន្នគណៈកម្មការអន្តរក្រសួងបានចុះសិក្សាវាយតម្លៃ និងរៀបចំប្លង់មេលើបណ្តាកោះដែលមានសក្តានុពលសេដ្ឋកិច្ចរួចរាល់ហើយ។

នេះបើយោងតាមសកកម្មចុះពិនិត្យវឌ្ឍនភាពគម្រោងអភិវឌ្ឍន៍តាមបណ្តាកោះ ក្នុងភូមិសាស្ត្រខេត្តកែប និងខេត្តព្រះសីហនុ កាលថ្ងៃទី២៦-២៧ ខែមីនា ឆ្នាំ២០២៦ ដែលដឹកនាំដោយ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួងសម្រាប់សិក្សាវាយតម្លៃ និងរៀបចំប្លង់មេលើបណ្តាកោះ។

ឯកឧត្តម ជា វុទ្ធី បានឱ្យដឹងថា បេសកកម្មនេះមានគោលបំណងពិនិត្យ និងវាយតម្លៃវឌ្ឍនភាពជាក់ស្តែងនៃការអភិវឌ្ឍ សម្រាប់ជាមូលដ្ឋានក្នុងការរៀបចំរបាយការណ៍គោរពជូនប្រមុខរាជរដ្ឋាភិបាល ដើម្បីជំរុញការអភិវឌ្ឍនៅតាមបណ្តាកោះឱ្យកាន់តែមានភាពរស់រវើកបន្ថែមទៀត។ ជាការកត់សម្គាល់ គម្រោងវិនិយោគអភិវឌ្ឍន៍នៅតាមបណ្តាកោះក្នុងខេត្តកែប និងខេត្តព្រះសីហនុ មួយចំនួនមានវឌ្ឍនភាពគួរជាទីកត់សម្គាល់ ខណៈគម្រោងមួយចំនួនមានវឌ្ឍនភាពតិចតួច។

គម្រោងអភិវឌ្ឍនៅតាមបណ្តាកោះនេះ គឺបានចូលរួមចំណែកដល់ការអភិវឌ្ឍវិស័យទេសចរណ៍ ដែលត្រូវបានចាត់ទុកថាជាឧស្សាហកម្មគ្មានផ្សែង តាមរយៈការបង្កើនផលិតផលទេសចរណ៍ និងភាពសម្បូរបែបនៃគោលដៅទេសចរណ៍។

សូមជម្រាបដែរថា នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគក្នុងវិស័យទេសចរណ៍ប្រមាណ៤៧គម្រោង ជាមួយដើមទុនវិនិយោគសរុបជាង ៧១០លានដុល្លារអាម៉េរិក។ នេះបើតាម ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ថ្លែងកាលពីថ្ងៃទី៤ ខែមីនា ឆ្នាំ២០២៦៕ (អានបន្ថែម)

default

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ខេត្តសៀមរាប និង JICA ចុះហត្ថលេខាពន្លឿនការងារ៤ធំៗក្នុងគម្រោងទីក្រុងឆ្លាតវៃ

រដ្ឋបាលខេត្តសៀមរាប និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជា […]