រដ្ឋាភិបាល​​ថៃដំឡើងកម្រិតតម្លៃជាប់ពន្ធអប្បបរមា ដើម្បជំរុញ​​ទីផ្សារ​អចលនទ្រព្យ​​របស់​ខ្លួន​រស់​ឡើង​វិញ

រដ្ឋាភិបាល​ប្រទេស​ថៃ​បាន​បង្ហាញ​វិធានការ​ថ្មី​មួយ​ចំនួន ​រួម​មាន​ការ​កាត់​បន្ថយសេវា​ចុះ​បញ្ជី​អចលនទ្រព្យ និងពន្ធលើប្រតិបត្តិការ​ផ្ទេរ​ប្រាក់ទិញលក់ ដើម្បី​ធ្វើ​ឲ្យ​ទីផ្សារ​អចលនទ្រព្យ​លំនៅឋាន​របស់​ប្រទេស​ខ្លួន​រស់​ឡើង​វិញឱ្យបានឆាប់រហ័ស។ ថ្មីៗនេះ គណៈរដ្ឋមន្ត្រីថៃបានអនុម័តលើសំណើដើម្បីបង្កើនកម្រិតតម្លៃកំណត់អប្បបរមាសម្រាប់យកពន្ធលើប្រតិបត្តិការទិញលក់ផ្ទះ និងខុនដូ រហូតដល់តម្លៃ ៧លានបាត ឬប្រហែល $១៩ម៉ឺនដុល្លារ  នេះបើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាលកាលពីថ្ងៃទី០៩ មេសាកន្លងទៅ និងធ្វើបច្ចុប្បន្នភាពដោយ Businesstimes កាលពីថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៤។

គួរបញ្ជាក់មុននឹងចេញវិធានការថ្មីនេះ កាលពីមុន មានតែអចលនទ្រព្យលំនៅឋានដែលមានតម្លៃចាប់ពី ៣លានបាត ឬ ៨ម៉ឺនដុល្លារ ប៉ុណ្ណោះដែលមានសិទ្ធិទទួលបានការកាត់បន្ថយពន្ធលើថ្លៃចុះបញ្ជី ពី ២% មកត្រឹម ០,០១% ដែលវិធានការចាស់នេះ ត្រូវបានប្រកាសជាលើកដំបូងក្នុងឆ្នាំ ២០២២។

ប៉ុន្តែតាមរយៈវិធានការថ្មីនេះ រដ្ឋាភិបាល​​នឹង​បន្ត​កាត់បន្ថយថ្លៃសេវា​ចុះ​បញ្ជី​អចលនទ្រព្យ និងពន្ធលើប្រតិបត្តិការ​ផ្ទេរ​ប្រាក់ទិញលក់អចលនទ្រព្យ ចំពោះតែអចលនទ្រព្យណា​ដែល​មាន​តម្លៃ​ចាប់ពី ៧លានបាត ឬ ១៩ម៉ឺនដុល្លារ ឡើងទៅតែប៉ុណ្ណោះ។ ជាមួយគ្នានោះ គណៈរដ្ឋមន្ត្រីថៃ ក៏បានអនុម័តការលើកទឹកចិត្តពន្ធសម្រាប់បុគ្គលដែលសាងសង់ផ្ទះផ្ទាល់ខ្លួន និង បង្កើនកម្រិតតម្លៃកំណត់អប្បបរមាសម្រាប់យកពន្ធលើប្រតិបត្តិការទិញលក់អចលនទ្រព្យ សម្រាប់ក្រុមហ៊ុន ដែលមានសិទ្ធិទទួលបានការលើកទឹកចិត្តផ្នែកពន្ធដាររបស់ក្រុមប្រឹក្សាវិនិយោគពី ១លានបាត (២៧.៤៩១ដុល្លារ) ដល់ ១,៥ លានបាត (៤១.២៣៦ដុល្លារ)  ផងដែរ។

វិធានការនេះ នឹងជួយលើកអារម្មណ៍អតិថិជនក្នុងទីផ្សារ និងបង្កើនល្បឿននៃការផ្ទេរអចលនទ្រព្យក្នុងចន្លោះតម្លៃពី ៨ម៉ឺនដុល្លារ ទៅ ១៩ម៉ឺនដុល្លារ” ប្រសាសន៍របស់ លោក Veeravat Virochpoka អ្នកវិភាគនៅក្រុមហ៊ុន Finansia Syrus Securities កាលពីថ្ងៃទី០៩ មេសាកន្លងទៅនេះ។​

លោក​បន្ត​ថា អ្នក​ទិញ​អចលន​ទ្រព្យ​លំនៅឋាន​ទាំង​នោះ ​គឺ​ជា​អតិថិជន​សំខាន់​ដែល​មាន​អត្រា​បដិសេធ​ទាប​ចំពោះ​កម្ចី​ទិញ​ផ្ទះ ពោលគឺមានលទ្ធភាពទទួលបានកម្ចីខ្ពស់ពីធនាគារ។

សូចនាករគុណផលនៃអ្នកអភិវឌ្ឍន៍អចលនទ្រព្យ បានកើនឡើង ២,‌១% ដែលជាការកើនឡើងលំដាប់ទីពីរក្នុងចំណោមក្រុមហ៊ុនដែលចូលរួមក្នុងទីផ្សារភាគហ៊ុនទាំង ២៨ របស់ប្រទេសថៃ។ ភាគហ៊ុនរបស់ក្រុមហ៊ុន Sansiri ដែលពីមុនគ្រប់គ្រងដោយនាយករដ្ឋមន្ត្រីថៃលោក សេដ្ឋា ថៈវីស៊ីន បានកើនឡើង ៣%។ រីឯភាគហ៊ុនរបស់ក្រុមហ៊ុន SC Asset ដែលគ្រប់គ្រងដោយគ្រួសារលោកថាក់ស៊ីន ស៊ីណាវ៉ាត្រា បានកើនឡើង ៤,៣%។ ចំណែកឯក្រុមហ៊ុន Land & Houses, AP Thailand និង Origin Property បានកើនឡើងច្រើនជាង ២%។

យោងតាមសេចក្តីថ្លែងការណ៍ផ្លូវការបានឱ្យដឹងថា រដ្ឋបាលរបស់លោក សេដ្ឋា ថៈវីស៊ីន នឹងលើកលែងមិនប្រមូលពន្ធដែលមានតម្លៃប្រហែល ១,៩៩ ពាន់លានបាត (ជាង ៥៤លានដុល្លារ) ក្នុងមួយខែ ពីការលើកទឹកចិត្តថ្មីៗសម្រាប់វិស័យអចលនទ្រព្យ ដែលវិធានការនេះនឹងមានសុពលភាព រហូតដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០២៤៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]