រដ្ឋាភិបាលព្រមានបិទការដ្ឋានសំណង់មួយចំនួននៅខេត្តព្រះសីហនុ

រដ្ឋាភិបាលព្រមានចេញលិខិតផ្អាកការសាងសង់ព្រមទាំងបិទចោលទាំងស្រុងនូវការដ្ឋានសំណង់ទាំងឡាយណាដែលមិនបានអនុវត្តតាមការណែនាំជាពិសេសការដ្ឋានតាមបណ្តោយឆ្នេរសមុទ្រក្នុងខេត្តព្រះសីហនុ។

កាលពីថ្ងៃទី ២៦ ខែ កញ្ញា ឆ្នាំ ២០១៨ ឯកឧត្តម ប៉ែន សុផល រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគររូបនីយកម្ម សំណង់ និងសូរិយោដីបានប្រាប់ប៉ុស្តិ៍ព័ត៌មានសន្តិភាពកម្ពុជាថាក្រសួងនឹងដកហូតលិខិតអនុញ្ញាតសាងសង់និងបិទការដ្ឋានសំណង់ណាដែលមិនអនុវត្តទៅតាមការណែនាំ។

សេចក្តីណែនាំទាំងនោះរួមមាន៖
១. ការហ៊ុំព័ទ្ធការដ្ឋានសំណង់ឲ្យបានត្រឹមត្រូវនិងត្រូវធ្វើរបងយ៉ាងតិចឲ្យបានកម្ពស់ ២ ម៉ែត្រ
២. ការដ្ឋានសំណង់ត្រូវមានចិញ្ចើមផ្លូវធំទូលាយ
៣.ម្ចាស់ការដ្ឋានត្រូវទុកដាក់សម្ភារសំណង់ឧបករណ៍សាងសង់នានាព្រមទាំងរៀបចំកន្លែងស្នាក់នៅរបស់កម្មករឲ្យបានត្រឹមត្រូវក្នុងបរិវេណការដ្ឋាន
៤. ធ្វើការសម្រួលទៅលើការសាងសង់សំណង់ឲ្យស្របតាមលិខិតអនុញ្ញាតសាងសង់ និងបទដ្ឋានបច្ចេកទេស
៥. ត្រូវរៀបចំឲ្យមាន អាងប្រព្រឹត្តកម្មទឹកកង្វក់បង្គន់អនាម័យ និងប្រព័ន្ធលូដើម្បីគ្រប់គ្រងសំណល់រឹងនិងរាវឲ្យបានត្រឹមត្រូវ។

សូមបញ្ជាក់ផងដែរថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយមកនេះ ខេត្តព្រះសីហនុគឺមានការអភិវឌ្ឍន៍យ៉ាងខ្លាំងហើយសំណង់ទូចធំត្រូវបានសាងសង់ឡើងស្ទើពាសពេញទីក្រុងដែលបណ្តាលឲ្យសោភណ្ឌភាពនៃខេត្តមួយនេះមានការធ្លាក់ចុះដោយសារការដ្ឋានសាងសង់មួយចំនួនមិនបានរៀបចំឲ្យមានរបៀបរាបរយស្របតាមស្តង់ដារបច្ចេកទេស។

បច្ចុប្បន្ន ឯកឧត្តម ប៉ែន សុផលព្រមទាំងក្រុមការងារកំពុងតែ ធ្វើការចុះត្រួតពិនិត្យការដ្ឋានសំណង់ទាំងអស់ក្នុងខេត្តព្រះសីហនុក្នុងគោលបំណងធ្វើការណែនាំអំពីសុវត្ថិភាពសំណង់ក៏ដូចជាផ្សព្វផ្សាយច្បាប់ និង បទបញ្ញាត្តិនានាទាក់ទងទៅនឹងការប្រព្រឹត្តទៅរបស់ការដ្ឋានសំណង់។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

រដ្ឋប្រកាសឱ្យអនុវត្តអនុក្រិតស្តីពីច្បាប់វិនិយោគ ខណៈច្បាប់នេះមានការអនុគ្រោះច្រើនលើផ្នែកពន្ធដារ

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញអនុក្រឹត្យស្តីពីការអនុវត […]

រដ្ឋកាត់ដីជិត ៦០០ហិកតា ជូនសហគមន៍ជនជាតិដើមភាគតិចចារាយក្នុងខេត្តរតនគិរី

រដ្ឋបានសម្រេចកាត់ដីទំហំជិត ៦០០ ហិកតា ដើម្បីធ្វើប្រទានកម […]

រដ្ឋកំណត់ឱ្យម្ចាស់អាជីវកម្មបញ្ចាំ និងប្រាតិភោគ ត្រូវប្រើទម្រង់របាយការណ៍ថ្មីជាកំហិត

និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ តម្រូវឱ្យម្ចាស់ក្រុ […]

រដ្ឋជំរុញចេញគោលនយោបាយអភិវឌ្ឍន៍យានយន្តអគ្គិសនីនៅកម្ពុជា ខណៈការប្រើប្រាស់កើនដល់ ១១៥៣%

រដ្ឋាភិបាលបានបង្កើតក្រុមការងារអន្តរក្រសួងចំនួន៩ស្ថាប័ន […]

រដ្ឋដាក់ចេញគោលការណ៍ណែនាំក្នុងការជ្រើសរើសគម្រោងភាពជាដៃគូរវាងរដ្ឋ និងឯកជន

រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញគោលការណ៍សំខាន់ៗមួយចំនួយក […]

ក្រសួងគ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្ម នៅឆ្នាំ២០២៣  ដើម្បីដោះស្រាយវិវាទពាណិជ្ជកម្ម

ក្រសួងយុត្តិធម៌ គ្រោងដាក់ដំណើរការតុលាការពាណិជ្ជកម្មដំបូ […]