រយៈពេល១០ខែ ឆ្នាំ២០២៣ ក្រសួងចេញអាជ្ញាបណ្ណសំណង់ជិត ៣ពាន់គម្រោង មានទុនជាង៥ពាន់លានដុល្លារ

រយៈពេល១០ខែដំបូង ក្នុងឆ្នាំ២០២៣ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់  បានផ្តល់អាជ្ញាបណ្ណសំណង់ចំនួន ២.៩២៤ ដែលមានផ្ទៃក្រឡាកម្រាលសំណង់សរុបចំនួន ១២.៣៣៥.០៤៣ ម២ និងមានទុនវិនិយោគប្រមាណ ៥.១០៩.៤៧១.០២៣ ដុល្លារ ក្នុងនោះមានជាអាទិ៍ គម្រោងអគារខ្ពស់ចាប់ពី ៥ជាន់ឡើងទៅ មានចំនួន ១៤៦គម្រោង ស្មើនឹង ១៥៤អគារ បុរីលំនៅឋាន និងបណ្តុំលំនៅឋានមានលក្ខណៈជាបុរីមានចំនួន ៧៩គម្រោង ស្មើនឹង ១៨.១៧៤ខ្នង និងសំណង់អគារពហុមុខងារមានចំនួន ១៨គម្រោង។

តួលេខនេះ ទើបនឹងបានធ្វើបច្ចុប្បន្នភាពដោយសុន្ទរកថារបស់ឯកឧត្តម ផារ៉ា មង្គល រដ្ឋលេខាធិការ តំណាង ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់  កាលពីថ្ងៃទី០៦ ខែធ្នូ ឆ្នាំ ២០២៣ ក្នុងពិធី “មហាសន្និបាតស្តីពីរបាយការណ៍វឌ្ឍនភាពប្រចាំឆ្នាំ ២០២៣ និងការសម្ពោធពិព័រណ៍ឧស្សាហកម្មសំណង់កម្ពុជា-អន្តរជាតិ”  ដែលរៀបចំឡើងនៅសាលសន្និសីទកោះពេជ្រដោយ សមាគមអ្នកសាងសង់កម្ពុជា (CCA)។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងពីទិដ្ឋភាពផ្សេងៗពាក់ព័ន្ធនឹងវិស័យសំណង់នៅកម្ពុជាសម្រាប់ចុងឆ្នាំ ២០២៣ នេះ ថាមានការកើនឡើងគួរឱ្យកត់សម្គាល់ ពោលគឺកើនឡើងទ្វេដង បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២២ ដែលជាសញ្ញាបង្ហាញពីគន្លងវិជ្ជមានសម្រាប់ឧស្សាហកម្មនេះសម្រាប់ពេលខាងមុខ។

ក្នុងឱកាសនោះដែរ ក្រៅពីបានលើកឡើងពីវិធានការលើកលែងពន្ធសម្រាប់អគារជាប់គាំងនៅខេត្តព្រះសីហនុ និងទិសដៅអភិវឌ្ឍរបស់រាជរដ្ឋាភិបាល ឯកឧត្តម លើកឡើងអំពីភាពសំខាន់នៃវិស័យសំណង់ក្នុងការជួយអភិវឌ្ឍសេដ្ឋកិច្ចជាតិផងដែរ ដោយបានគូសបញ្ជាក់ថា៖

“ជាមួយនឹងកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ ២០២៣ ដែលបានព្យាករថានឹងកើនក្នុងរង្វង់ ៥,៣%… និងក៏ជាសកម្មភាពនៃការចូលរួមចំណែករបស់វិស័យឯន…។ រាជរដ្ឋាភិបាលកម្ពុជា តែងចាត់ទុកវិស័យឯកជន ជាក្បាលម៉ាស៊ីននៃកំណើនសេដ្ឋកិច្ច និងមានតួនាទីជាគន្លឹះក្នុងការជំរុញកំណើន អភិវឌ្ឍសេដ្ឋកិច្ចសង្គម និងអភិវឌ្ឍទីផ្សារការងារ។”

ឯកឧត្តមរដ្ឋលេខាធិការថែមទាំងបាន កោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់សមាគមជាពិសេសអ្នកឧកញ៉ាពុង ឃាវសែ ដូច្នេះថា“…ខ្ញុំសូមធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះភាពជោគជ័យ និងការសម្រេចបានសមិទ្ធផលជាច្រើនរបស់សមាគមអ្នកសាងសង់កម្ពុជា (CCA) ក្រោមការដឹកនាំរបស់ អ្នកឧកញ៉ាពុង ឃាវសែ ដែលបានឆ្លុះបញ្ចាំងនូវភាពជោគជ័យទាំងលើការងារសហប្រតិបត្តិការជាមួយស្ថាប័នជាតិនិងអន្តរជាតិ, លើការងាររួមចំណែកអភិវឌ្ឍន៍សង្គមជាតិក្នុងវិស័យសំណង់តាមរយៈការចូលរួមសហការគោរព និងអនុវត្តតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល …និងលើការជួយផ្សព្វផ្សាយអំពីការអភិវឌ្ឍ សក្តានុពល និងកាលានុវត្តភាពនៃការវិនិយោគលើវិស័យសំណង់នៅកម្ពុជា។”

ឯកឧត្តមបានជំរុញឱ្យស្ថាប័នពាក់ព័ន្ធក្នុងវិស័យសំណង់ទាំងអស់ ប្រកាន់ខ្ជាប់នូវក្រមសីលធម៌វិជ្ជាជីវៈ គោរពតាមច្បាប់សំណង់ និងបទប្បញ្ញត្តិពាក់ព័ន្ធ ដើម្បីធានាបាននូវសុវត្ថិភាព អនាម័យ បរិស្ថាន សោភណភាព និងគុណភាពសំណង់៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]