វិមានឯករាជ្យក្នុងក្រុងបាត់ដំបង សាងសង់សម្រេចបាន ៨៥ ភាគរយ

គិតមកទល់ពេលនេះ ដំណើរការនៃការសាងសង់វិមានឯករាជ្យ សម្រេចបានប្រហែល ៨៥ ភាគរយហើយ និង គ្រោងបញ្ចប់ការសាងសង់ជាស្ថាពរនៅ ចុងខែមេសា ឬដើមខែឧសភា ឆ្នាំ២០២៣ ខាងមុខនេះ។ នេះបើយោងតាមការចេញផ្សាយរបស់រដ្ឋបាលខេត្តបាត់ដំបង នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣នេះ។

រដ្ឋបាលសាលាខេត្តបានបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ននេះ ដំណើរការនៃការសាងសង់វិមានឯករាជ្យ សម្រេចបានប្រហែល ៨៥%ហើយ។

បច្ចុប្បន្ននេះ ក្រុមការងារក៏កំពុងតែធ្វើការពន្លឿន ការសាងសង់ទាំងយប់ ទាំងថ្ងៃ ធ្វើយ៉ាងណាឱ្យសម្រេចបាននៅចុងខែមេសា ឬដើមខែឧសភា នាពេលដ៏ខ្លី ខាងមុខនេះ ដើម្បីសម្រួលដល់ការរៀបចំកសាងផ្លូវជុំវិញវិមានឯករាជ្យបន្តទៀត។

ដោយឡែក នៅថ្ងៃទី២៤ ខែមេសានេះ ក្រុមការងារសាងសង់វិមានឯករាជ្យក៏បានរៀបចំពិធីបួងសួងសុំសេចក្ដីសុខ ដើម្បីបន្តរៀបចំលើកក្បាលនាគដាក់នៅលើកំពូលវិមានឯករាជ្យផងដែរ។

គួររម្លឹកថា វិមានឯករាជ្យ ខេត្ត បាត់ដំបង ត្រូវបាន រៀបចំពិធីបញ្ចុះបឋមសិលាសាងសង់ កាលពីថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២២ ក្រោមអធិបតីភាព លោក ស ខេង រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]