សិង្ហបុរីគ្រោងវិនិយោគ $២ពាន់លាន អភិវឌ្ឍលំនៅឋានប្រណីតៗនៅភូកេត ប្រទេសថៃ

ក្រុមហ៊ុន Banyan Group ដែលជាក្រុមហ៊ុនផ្នែកបដិសណ្ឋារកិច្ចខ្នាតអន្តរជាតិដែលមានមូលឋាននៅប្រទេសសិង្ហបុរី បានប្រកាសពីផែនការសាងសង់គម្រោង Laguna Lakelands ដែលមានតម្លៃ ២ ពាន់លានដុល្លារ ដើម្បីអភិវឌ្ឍលំនៅឋានបែបប្រណីតៗបំផុតលំដាប់តំបន់ និងត្រៀមខ្លួនកំណត់ស្តង់ដារថ្មីក្នុងការរស់នៅដ៏សំបូរបែប នៅលើឆ្នេរភូកេតដ៏ស្រស់ស្អាតនៃប្រទេសថៃ នេះបើតាមសេចក្តីរាយការណ៍ដោយ Asia Nikkei នៅថ្ងៃទី ០១ ខែកុម្ភៈ ឆ្នាំ ២០២៤។

ទីតាំងជាយុទ្ធសាស្ត្រនៅលើឆ្នេរសមុទ្រភាគខាងលិចនៃកោះ Laguna Lakelands គ្រោងនឹងចាប់ផ្តើមការសាងសង់នៅចុងឆ្នាំនេះ ដោយមានសរុបចំនួន ៦000 យូនីត ក្រោយពេលសាងសង់បញ្ចប់។ ជាមួយនឹងតម្លៃជាមធ្យម ៣២៥.000 ដុល្លារ គម្រោងអភិវឌ្ឍនិវាសនដ្ឋាននេះ នឹងត្រូវបានអនុវត្តឡើងជាដំណាក់កាលៗក្នុងរយៈពេល ៥ ទៅ ១០ ឆ្នាំខាងមុខ។ រហូតមកទល់ពេលនេះ ក្រុមហ៊ុន Banyan បានសម្រេច ២០% នៃសំណង់និវាសនដ្ឋានចំនួន ៣០០ យូនីតដំបូងរួចមកហើយ ក្នុងនោះមានខុនដូ និងវីឡាប្រកបដោយរចនាប័ទ្មបែបស៊ីវិល័យ។

ការបណ្តាក់ទុកលើគម្រោងអភិវឌ្ឍលំនៅឋានដ៏ធំសម្បើមនេះ ប៉ះចំទីតាំងល្អដែលស្ថិតនៅជិតរមណីយឋាន Laguna Phuket ដ៏ល្បីល្បាញ មានទំហំធំទូលាយប្រមាណ ១លានម៉ែត្រការ៉េ ជាមួយនឹងបរិវេណបីភាគត្រូវបានទុកបម្រុងសម្រាប់តែការរៀបចំជាគម្របព្រៃឈើខៀវស្រងាត់ ឧទ្យាន និងបឹងដ៏ស្ងប់ស្ងាត់ ដែលសាធារណៈជនអាចចូលទៅដល់បាន។ សេចក្តីប្រកាសអំពីគម្រោងនេះ ស្របនឹងសន្ទុះនៃការលក់អចលនៈទ្រព្យដែលកំពុងកើនឡើងនៅតំបន់ភូកេត ដោយកំពុងមានបរិមាណលក់ខ្ពស់បំផុតក្នុងរយៈពេលមួយទស្សវត្សរ៍ក្នុងកំឡុងឆមាសទីមួយនៃឆ្នាំ ២០២៣ ជាមួយនឹងការលក់ចំនួន ១៤៨៦ យូនីត។ នេះបើតាមសេចក្តីរាយការណ៍ដោយក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ CBRE។

ស្ថាបនិក និងជាប្រធានក្រុមហ៊ុន Banyan លោក Ho Kwon Ping បានសម្តែងចំណាប់អារម្មណ៍អំពីការផ្លាស់ប្តូរប្រកបដោយបរិវត្តភាពរបស់ទីផ្សារអចលនទ្រព្យនៅភូកេតថា “ភូកេត កំពុងតែវិវត្តទៅជាសហគមន៍ពិភពលោក និងជាគោលដៅទេសចរណ៍បែបចូលនិវត្តន៍ ដែលសមស្របទាំងសម្រាប់ការងារ និងលំនៅឋាន។”

លោក Stuart Reading នាយកគ្រប់គ្រងនៃការអភិវឌ្ឍន៍អចលនទ្រព្យជាក្រុមរបស់ Banyan បានគូសបញ្ជាក់ពីការផ្លាស់ប្តូរស្ថានភាពរបស់ភូកេតថា “ទីនេះ កំពុងផ្លាស់ប្តុរពីកន្លែងទេសចរណ៍ទៅជាលំនៅឋានសម្រាប់ភ្ញៀវទេសចរបរទេស ដោយសារអ្នកទិញ បានចាត់ទុកកោះនេះជាផ្ទះអចិន្ត្រៃយ៍ជាជាងកន្លែងវិនិយោគ។”

នៅក្នុងទិដ្ឋភាពអចលនៈទ្រព្យដ៏រីកចម្រើននៃភូកេត ដែលតម្លៃដីមានតម្លៃកើនឡើងទ្វេដងក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ ទីតាំងអភិវឌ្ឍរមណីយដ្ឋាន Laguna Lakelands របស់ក្រុមហ៊ុន Banyan បានលេចចេញជាសក្ខីភាពនៃភាពទាក់ទាញរបស់កោះនេះ ដោយទាក់ទាញអ្នកទិញចម្រុះ រួមទាំងជនជាតិរុស្ស៊ី ចិន និងអង់គ្លេស ក្នុងនោះសេដ្ឋរុស្សីជាអ្នកទិញច្រើនជាងគេបំផុត(អានបន្ថែម)។

ក្នុងនាមជាក្រុមហ៊ុនមួយ ក្រុមហ៊ុន Banyan Group ដែលបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៤ បាននិងកំពុងបន្តកំណត់ឡើងវិញនូវទិដ្ឋភាពថ្មីនៃការរស់នៅក្នុងប្រណីតភាពសម្រាប់ប្រជាជននៅទូទាំងទ្វីបអាស៊ី។ គម្រោងប្រកបដោយមហិច្ឆតានេះ ពង្រីកមុខមាត់របស់ក្រុមហ៊ុនឱ្យក្លាយជាអ្នកដឹកនាំថ្មី ក្នុងចំណោមប្រតិបត្តិករសណ្ឋាគារ រមណីយឋាន និងលំនៅឋានលំដាប់កំពូលៗទូទាំងពិភពលោក ដែលមានម៉ាកយីហោល្បីៗដូចជាក្រុមហ៊ុន Marriott, ក្រុមហ៊ុន Four Seasons និងក្រុមហ៊ុន Hilton ជាដើម។ បច្ចុប្បន្ននេះ ក្រុមហ៊ុន Banyan កំពុងប្រតិបត្តិការសណ្ឋាគារជាង ៧០ និងនិវាសដ្ឋានចំនួន ១៤ កន្លែង នៅក្នុងប្រទេសចំនួន ២០ ក្រោមស្លាកយីហោឈ្មោះថា Banyan Tree, Angsana និង Cassia៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]