សិង្ហបុរីនឹងមានតាក់ស៊ីដ្រូនដំបូងគេនៅដើមឆ្នាំ២០២៤

សិង្ហបុរីនឹងប្រើមធ្យាបាយធ្វើដំណើរបែបទំនើប និងថ្មីមួយដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យទទួលបាននូវបទពិសោធន៍ថ្មី និងអារម្មណ៍រំភើបដែលមិនធ្លាប់មាន ដោយប្រើតាក់ស៊ីដ្រូនហោះលើអាកាស ដែលអាចហោះបានចម្ងាយ ១២គីឡូម៉ែត្រ និងអាចផ្ទុកបានអ្នកដំណើរ២នាក់។ នេះបើយោងតាម The Straits Time ចុះផ្សាយកាលពីថ្ងៃទី១២ កក្កដា នេះ។

កូនយន្តហោះដ្រូនប្រភេទនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនអាល្លឺម៉ង់ Volocopter

ដែលរំពឹងថានឹងអាចចាប់ផ្តើមដាក់ឱ្យប្រើប្រាស់ជាសាធារណៈក្នុងប្រទេសសិង្ហបុរីនៅដើម ឬពាក់កណ្តាលឆ្នំា២០២៤។

តាក់ស៊ីដ្រូននេះនឹងអាចហោះបានចម្ងាយ ១២គីឡូម៉ែត្រ សម្រាប់ជំហ៊ានដំបូង។ បើតាមប្រសាសន៍របស់លោក គ្រីស្ទីន បោវអឺ ជាប្រធានផ្នែកពាណិជ្ជកម្មរបស់ក្រុមហ៊ុន Volocopter បានបញ្ជាក់ថា អនាគតក្រុមហ៊ុននឹងបង្កើនសមត្ថភាពហោះរបស់វាឱ្យអាចហោះបានរហូតដល់ ៣៥ គីឡូម៉ែត្រ រយៈកម្ពស់ ១០០ ទៅ ១៥០ម៉ែត្រ និងល្បឿន ៩០ គីឡូម៉ែត្រ/ម៉ោង។

លោក បោវអឺ បានសង្កត់ធ្ងន់ថា តម្លៃនៃការជិះតាស៊ីអាកាសមួយនេះគឺរិតតែពិសេសទៅទៀត ព្រោះវាថោកជាងតម្លៃនៃការជិះឧទ្ធម្ភាគចក្រប្រហែលជា ៧០ ទៅ ៧៥ ភាគរយ នៅក្នុងប្រទេសសិង្ហបុរី ។

បច្ចុប្បន្ន ក្រុមហ៊ុន Volocopter នៅរង់ចាំតែការអនុម័តចុងក្រោយមួយទៀតប៉ុណ្ណោះរបស់រដ្ឋាភិបាលសិង្ហបុរី ព្រោះហេដ្ឋារចនាសម្ព័នផ្លូវអាកាសត្រូវបានរៀបចំរួចស្រេចទៅហើយ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]