ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងសិរីសោភ័ណ្ឌ សមត្ថភាពចម្រោះ ៣៥០០ម៉ែត្រគូបក្នុង១ថ្ងៃ ជិតបញ្ចប់ជាស្ថាពរ

ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ក្រុងសិរីសោភ័ណ្ឌ ដែលមានសមត្ថភាពចម្រោះ ៣៥០០ម៉ែត្រ ក្នុង១ថ្ងៃ បច្ចុប្បន្នសម្រេចការសងសង់បាន ៩០% ហើយ។ នេះបើយោងតាមដំណើរចុះពិនិត្យវឌ្ឍនភាពការងារ និងបញ្ហាប្រឈមនៃការគ្រប់គ្រង ប្រតិបត្តិការ និងថែទាំប្រព័ន្ធចម្រោះទឹកកខ្វក់ នៅខេត្តបន្ទាយមានជ័យ ដឹកនាំដោយឯកឧត្តម គួច ប៊ុនលាត រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីខែកុម្ភៈ ឆ្នាំ២០២៦។

ប្រព័ន្ធចម្រោះទឹកកខ្វក់ ក្នុងក្រុងសិរិសោភ័ណ្ឌ ខេត្តបន្ទាយមានជ័យ គឺជាគម្រោងដែលស្ថិតក្រោមផែនការគម្រោងឆ្នាំ២០២៦។ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់ មានសមត្ថភាពចម្រោះ ៣៥០០ម៉ែត្រក្នុង១ថ្ងៃ បច្ចុប្បន្នសម្រេចសម្រេចការងារសាងសង់បាន ៩០% ដែលគ្រោងបញ្ចប់គម្រោងសាងសង់ជាស្ថាពរនៅខែមិថុនា ឆ្នាំ២០២៦ ខាងមុខនេះ។

ឆ្លៀតឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានណែនាំដល់មន្ទីរខេត្តបន្ទាយមានជ័យ ត្រៀមខ្លួនក្នុងការបណ្តុះបណ្តាលមន្រ្តីសម្រាប់ការប្រតិបត្តិការ និងថែទាំស្ថានីយប្រព្រឹត្តម្មទឹកកខ្វក់ ដែលនឹងបញ្ចប់នាពេលឆាប់នេះ ដើម្បីលើកកម្ពស់សោភណ្ឌភាពខេត្ត សំដៅទុកជាប្រយោជន៍ជូនដល់ប្រជាពលរដ្ឋ។ ចំពោះតម្លៃនៃគម្រោងតម្លៃនៃគម្រោង ប្រភពថវិកា និងក្រុមហ៊ុនម៉ៅការសាងសង់មិនត្រូវបានបញ្ចេញជាសាធារណៈនៅឡើយ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រា […]

កម្ពុជា និងអូស្ត្រាលី ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ខណៈទំហំពាណិជ្ជកម្មហក់ឡើងដល់ ១,២ ប៊ីលានដុល្លារ

កិច្ចព្រមព្រៀងនាំចេញអង្ករជាប្រវត្តិសាស្ត្ររវាងក្រុមហ៊ុន […]

បច្ចេកវិទ្យានៅពីក្រោយ Digital Twins ដែលទំនើបរបស់ក្រុមហ៊ុន Bentley ជាអ្វី?

ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមដ៏ធំបំផុតគ […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

គន្លឹះសំខាន់ដែលធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រើបានយូរ មិនមែនបច្ចេកវិទ្យា ឬថវិកាទេ តែជា…

ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ថវិកាគ្រប់គ្រាន់ និងកា […]

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ តម្លៃជិត ១៧លានដុល្លារ បើកការដ្ឋានសាងសង់ជាផ្លូវការ

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ នៃមន្ទីរពេទ្យកុមារជាត […]