ឡាវបើកដំណើរការខ្សែបញ្ជូនចរន្តអគ្គិសនី ៥០០គីឡូវ៉ុល និងគ្រោងភ្ជាប់មកកម្ពុជាឆាប់ៗ

ក្រុម Yunnan Energy Investment (HK) Co Ltd បានបើកដំណើរការបណ្តាញខ្សែបញ្ជូនអគ្គិសនីកម្លាំង ៥០០គីឡូវ៉ុល ក្នុងខេត្តចំប៉ាសាក់ ភាគខាងត្បូងប្រទេសឡាវ រួចបន្តភ្ជាប់ជាមួយអនុស្ថានីយអគ្គិសនីមួយក្នុងស្រុកខង (Khong) ជាប់ព្រំដែនប្រទេសកម្ពុជា ហើយគ្រោងនឹងបន្តភា្ជប់ចូលមកប្រទេសកម្ពុជាឆាប់ៗផងដែរ។ នេះបើតាមសារព័ត៌ Vientiane Time របស់ឡាវចុះថ្ងៃទី៥ ខែមករា​ ឆ្នាំ២០២៣។

លោក  Mr Chanthaboun Soukaloun ជាប្រធានគ្រប់គ្រងរបស់អគ្គសនីឡាវ (EDL) បានមានប្រសាសន៍ គម្រោងបណ្តាញខ្សែបញ្ជូនអគ្គិសនីកម្លាំង ៥០០គីឡូវ៉ុល និងអនុស្ថានីយអគ្គិសនីនេះ ជាគម្រោងអនុវត្តក្រោមទម្រង់ជាសម្បទានមុនគេបង្អស់ក្នុងប្រទេសឡាវ ដែលប្រើប្រាស់ថវិកាប្រមាណជាង ១៥០លានដុល្លារអាមេរិក ដោយក្រុមហ៊ុន Yunnan Energy Investment (HK) Co Ltd។

គម្រោងបណ្តាញខ្សែបញ្ជូនអគ្គិសនីនេះ មានប្រវែងជាង ២០០គីឡូម៉ែត្រ ដោយរត់ឆ្លងកាត់ស្រុកខង នៃខេត្តចំប៉ាសា​ក់ និងស្រុកសាណាំសាយ និងស្រុកភូវង់ នៃខេត្តអាតាពឿ (Attapeu) ប្រទេសឡាវ។

គួរបញ្ជាក់ថា គម្រោងមួយនេះបានក្លាយជាសមិទ្ធិផលដ៏សំខាន់មួយនៅក្នុងបរិបទនៃយុទ្ធសាស្ត្ររបស់ប្រទេសឡាវ ដើម្បីនាំចេញថាមពលអគ្គិសនីទៅកាន់ប្រទេសជិតខាង ជាពិសេសប្រទេសកម្ពុជា។

បច្ចុប្បន្ននេះ ឡាវមានវារីអគ្គិសនីជាច្រើន ដែលបានសាងសង់ ដើម្បីជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់រដ្ឋាភិបាលក្នុងការដាក់ប្រទេសខ្លួនក្លាយទៅជាថ្មថាមពលរបស់អាស៊ាន។

គិតត្រឹមឆ្នាំ២០២០ ឡាវមានប្រភពថាមពលចំនួន ៨២ទីតាំង ដែលថាមពលសរុបបញ្ជូលគ្នាមានប្រមាណ១០ ០០០ មេហ្កាវ៉ាត់។ ក្នុងនោះ ៨០.៤% នៃចំនួនថាមពលសរុបបានមកពីវារីអគ្គិសនី និង ១៨​.៦% បានមកពីរោងចក្រថាមពលដុតធ្យូងថ្ម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]