អគារ«សារមន្ទីរតេជោសន្តិភាព»ខេត្តសៀមរាប  តម្លៃ១៧លានដុល្លារ បានបញ្ចប់ការសាងសង់ហើយ

អគារសារមន្ទីរតេជោសន្តិភាព ដែលមានតម្លៃ ២.៤៥២លានយ៉េន ស្មើនិងប្រមាណ ១៧លានដុល្លារអាមេរិក នៅក្នុងខេត្តសៀមរាម ដែលជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាលនិងប្រជាជនជប៉ុន បានបញ្ចប់ការសាងសង់ជាផ្លូវការហើយ។ នេះបើយោងតាមហ្វេសប៊ុករបស់ឯកឧត្តម ហេង រតនា អគ្គនាយក CMAC កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០២៦។

ឯកឧត្តម ហេង រតនា អគ្គនាយកCMAC បានឱ្យដឹងថា អគារសារមន្ទីរតេជោសន្តិភាព ខេត្តសៀមរាប ត្រូវបានរៀបចំពិធីបញ្ចប់ការសាងសង់ និងផ្ទេរ-ប្រគល់អគារសន្ដិភាព ដែលមានទំហំ ៥២x៥២ម៉ែត្រ ២ជាន់ មានកម្ពស់១៧ម៉ែត្រ ព្រមទាំងមានប្លង់បានខឿនអគារទំហំ ១០៨មx១០៨ម៉ែត្រ ដែលមានក្រឡាផ្ទៃសរុបចំនួន ៤.០១២ម៉ែត្រក្រឡា សាងសង់លើផ្ទៃដីសារមន្ទីរតេជោសន្តិភាពទាំងមូលសរុបប្រមាណ ១៤,៨ហិកតា។

ឯកឧត្តមបន្ថែមថា សំណង់អគារនេះ ជាជំនួយហិរញ្ញប្បទានឥតសំណងរបស់រាជរដ្ឋាភិបាល និងប្រជាជនជប៉ុន តាមរយៈJICA ផ្ដល់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីគាំទ្រដល់អង្គភាព CMAC។ អគារសន្ដិភាពនេះសាងសងដោយក្រុមហ៊ុនជប៉ុន Sato Kogyo Co., Ltd ដែលបានចាប់ផ្តើមកាលពីដើមឆ្នាំ២០២៤ ហើយបានបញ្ចប់ការសាងសង់និងប្រារព្ធពិធីផ្ទេរ-ប្រគល់សំណង់នៅថ្ងៃទី២ ខែមីនានេះ។

ឯកឧត្តមបញ្ជាក់ថា ពិធីផ្ទេរប្រគល់ និងប្រកាសដាក់ឱ្យប្រើប្រាស់ជំនួយនេះជាផ្លូវការនឹងប្រព្រឹត្តិទៅនាពេលខាងមុខ នៅពេលវេលាសមស្របដែលការរៀបចំខ្លឹមសារ រូបភាព និងការតាក់តែងខាងក្នុងអគារបានបញ្ចប់។

គួរបញ្ជាក់ថា សារមន្ទីរតេជោសន្តិភាព ត្រូវបានកសាងឡើងដើម្បីថែរក្សាមរតកប្រវត្តិសាស្ត្រក្នុងស្មារតីរំឭកចងចាំនូវទុក្ខសោកនាដកម្មនៃសង្គ្រាមនៅកម្ពុជា និងផ្សព្វផ្សាយវប្បធម៌សន្តិភាព សម្រាប់មនុស្សជាតិ។ ជាមួយគ្នានោះ កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៣ សម្តេច ហ៊ុន សែន បានឯកភាពប្រសិទ្ធនាមសារមន្ទីរនេះថា«សារមន្ទីរតេជោសន្តិភាព»៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រា […]

កម្ពុជា និងអូស្ត្រាលី ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ខណៈទំហំពាណិជ្ជកម្មហក់ឡើងដល់ ១,២ ប៊ីលានដុល្លារ

កិច្ចព្រមព្រៀងនាំចេញអង្ករជាប្រវត្តិសាស្ត្ររវាងក្រុមហ៊ុន […]

បច្ចេកវិទ្យានៅពីក្រោយ Digital Twins ដែលទំនើបរបស់ក្រុមហ៊ុន Bentley ជាអ្វី?

ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមដ៏ធំបំផុតគ […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

គន្លឹះសំខាន់ដែលធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រើបានយូរ មិនមែនបច្ចេកវិទ្យា ឬថវិកាទេ តែជា…

ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ថវិកាគ្រប់គ្រាន់ និងកា […]

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ តម្លៃជិត ១៧លានដុល្លារ បើកការដ្ឋានសាងសង់ជាផ្លូវការ

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ នៃមន្ទីរពេទ្យកុមារជាត […]