អង់គ្លេសប្រកាសលក់ស្ថានទូតរបស់ខ្លួនក្នុងប្រទេសថៃ

ការិយាល័យ Foreign and Commonwealth របស់ចក្រភពអង់គ្លេស (FCO) នឹងលក់ស្ថានទូតអង់គ្លេសនៅទីក្រុងបាងកកដែលមានទំហំ ៣.៧ហិកតា នៅក្នុងតំបន់ Wireless Road ក្នុងប្រទេសថៃ ក្នុងតម្លៃ៦០០លានដុល្លារ។

បើយោងតាម FCO ការលក់នេះតំណាងឲ្យប្រតិបត្តិការអចលនទ្រព្យធំបំផុតមិនធ្លាប់មានពីមុនមករបស់ FCO “កិច្ចព្រមព្រៀងលក់ដីដ៏ធំបំផុតក្នុងប្រវត្តិសាស្ត្រថៃ” ។

ស្ថានទូតអង់គ្លេសនៅបាងកកកំពុងត្រូវបានលក់ទៅឲ្យសម្ព័ន្ធក្រុមហ៊ុនបណ្តាក់ទុនរួមគ្នាមួយ គឺក្រុមហ៊ុន Hongkong Land ដែលជាសមាជិករបស់ Jardine Matheson Group និងក្រុមហ៊ុន Central Group ។ នៅឆ្នាំ២០០៦ ផ្នែកមួយនៃបរិវេណអចលនទ្រព្យដើមត្រូវបានលក់ទៅឲ្យក្រុមហ៊ុន Central Group ហើយបច្ចុប្បន្ននេះជាផ្សារទំនើប Central Embassy ។

ស្ថានទូតអង់គ្លេសនៅបាងកកថ្មីនឹងមានមូលដ្ឋាននៅអាគារ AIA Sathorn Tower ក្នុងសង្កាត់ពាណិជ្ជកម្មកណ្តាលក្រុង។

លោក Simon McDonald អនុរដ្ឋលេខាធិការអចិន្រៃ្តយ៍នៅការិយាល័យការបរទេសបានលើកឡើងនៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់ FCO ថា “នៅក្នុងបរិយាកាសសារពើពន្ធតឹងតែង វាជាការត្រឹមត្រូវដែលយើងធ្វើការសំរេចចិត្តដ៏លំបាកដើម្បីធានាថា ចក្រភពអង់គ្លេសអាចរក្សាវត្តមានជាសកលរបស់ខ្លួន និងទទួលបានតម្លៃល្អបំផុត។”

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]