អន្តរក្រសួងគ្រោងជីកស្តារព្រែកភ្ជាប់កំពង់ផែទេសចរណ៍កំពត ដើម្បីឱ្យនាវាធំៗអាចចូលចតបាន

ទោះបីកំពង់ផែទេសចរណ៍កំពតបានបញ្ចប់ការសាងសង់រួចរាល់ហើយក្តី ប៉ុន្តែគម្រោងនេះនៅមិនទាន់អាចដាក់ដំណើរការបានទេ ដោយសារតែបញ្ហាជម្រៅទឹក។ បច្ចុប្បន្ន អន្តរក្រសួងកំពុងធ្វើការចរចាស្វែងរកកញ្ចប់ថវិកា ក្នុងការវិនិយោគជិកស្តារព្រែកភ្ជាប់កំពង់ផែ ដើម្បីឱ្យនាវាធំៗអាចចូលចតបាន។

ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានមានប្រសាសន៍នៅថ្ងៃទី១៥ ខែកុម្ភៈថា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងទេសចរណ៍ និងក្រសួងសាធារណការនិងដឹកជញ្ជូន កំពុងរៀបចំឯកសារជ្រើសរើសក្រុមហ៊ុនឯកជនឱ្យដាក់ដំណើរការ គ្រប់គ្រង និងថែទាំកំពង់ផែ ឱ្យក្លាយជាកំពង់ផែទេសចរណ៍អន្តរជាតិ។

ឯកឧត្តមបានបញ្ជាក់ថា ក្រសួងបានបញ្ចប់ការសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពតរួចរាល់ហើយ ប៉ុន្តែមិនទាន់អាចដំណើរការប្រើប្រាស់បាននៅឡើយទេ ដោយសារមូលហេតុជំរៅទឹកខ្លងចូលមកកាន់កំពង់ផែរាក់ មិនទាន់បានស្តារនៅឡើយ។

ឯកឧត្តមបានបន្តថា កាលពីថ្ងៃទី១៩ ខែមករា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាបានចារលើលិខិតរបស់ក្រុមហ៊ុនឯកជនក្នុងស្រុកមួយ ដែលមានបំណងចង់ធ្វើប្រតិបត្តិការលើកំពង់ផែនេះ។ ឯកឧត្តមបានជំរុញឲ្យមានការចរចាត្រង់ជាមួយធនាគារអភិវឌ្ឍន៍អាស៊ី ក្នុងកាត់បន្ថយនិតិវិធី ដើម្បីអាចខ្ចីថវិកាមកស្ដារប្រលាយភ្ជាប់មកកាន់កំពង់ផែនេះបាន។

ឯកឧត្តមបានបន្ថែម “យើងកំពុងរកនិតិវិធី ដើម្បីស្តារប្រលាយចូលនាវា ដើម្បីកុំឱ្យវាកឿង។ យើងត្រូវរកថវិកាបោះពោងសញ្ញានាវាចរឲ្យបានត្រឹមត្រូវ តាមលក្ខណៈរបស់ IMO ទើបអាចអនុញ្ញាតឱ្យទេសចរអន្តរជាតិចូលមកកំពង់ផែបាន”។

លោក ម៉ៅ ធនិន អភិបាលខេត្តកំពត បានមានប្រសាសន៍នៅថ្ងៃទី១៦ ខែកុម្ភៈ ថា កំពង់ផែទេសចរណ៍កំពតមិនទាន់អាចដំណើរការបាន ដោយសារតែបញ្ហាជម្រៅទឹក។​ បច្ចុប្បន្ននេះក្រសួងសាធារណការនិងដឹកជញ្ជូនក្រសួងទេសចរណ៍ និង ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានកំពុងពិចារណាដោះស្រាយ ធ្វើយ៉ាងណាឱ្យមានលំហូរសកម្មភាពទេសចរណ៍មកកាន់កំពង់ផែនេះ។

គម្រោងសាងសង់កំពង់ផែទេសចរណ៍ខេត្តកំពតនេះបានបញ្ចប់ការសាងសង់ជាស្ថាពរកាលពីថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ដោយប្រើប្រាស់ថវិកាសាងសង់សរុបប្រមាណ ៩,២៧លានដុល្លារ ក្រោមថវិកាបដិភាគរវាងធនាគារអភិវឌ្ឍន៍អាស៊ី និងរាជរដ្ឋាភិបាលកម្ពុជា។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]