អាជ្ញាធរកំពង់ស្ពឺសម្ពោធដាក់ឱ្យប្រើផ្លូវ ១៤ខ្សែ-ប្រវែងជាង១៦៥គីឡូម៉ែត្រ ជាផ្លូវការហើយ

ផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុង ចំនួន១៤ខ្សែ និងមានប្រវែងសរុបជាង ១៦៥គីឡូម៉ែត្រ ស្ថិតនៅក្នុងខេត្តកំពង់ស្ពឺត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការហើយ ក្រោមអធិបតីភាពឯកឧត្តម ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រខេត្តកំពង់ស្ពឺ នៅថ្ងៃទី២៩​ ខែមីនា ឆ្នាំ២០២៣នេះ។

គម្រោងស្ថាបនាផ្លូវនេះ ស្ថិតក្រោមការគ្រប់គ្រង របស់ក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងគម្រោងជំហានទី២ ដោយមានចំនួនសរុបចំនួន ១៤ខ្សែ និងមានប្រវែងសរុបចំនួន ១៦៥,៦៣គីឡូម៉ែត្រ ដោយក្នុងនោះ រួមមានផ្លូវក្រាលកៅស៊ូ DBST ចំនួន ១៥៣,២៥គីឡូម៉ែត្រ និងផ្លូវក្រាលកៅស៊ូ ផ្លូវបេតុងចំនួន ១២,៣៨គីឡូម៉ែត្រ។

គម្រោងផ្លូវនេះត្រូវបានសាងសង់ឆ្លងកាត់ឃុំចំនួន ២៥ និង ៦ស្រុក ដោយចំណាយថវិកាសរុបចំនួន ១៥,១៥លានដុល្លារអាមេរិក​ក្នុងការសាងសង់។

ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ថា គម្រោងកែលម្អផ្លូវជនបទគឺជាការចូលរួមក្នុងការអភិវឌ្ឍ និងជំរុញកំណើនសេដ្ឋកិច្ច សង្គមកិច្ច និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា ពិសេសប្រជាជនដែលរស់នៅតាមបណ្តោយផ្លូវទាំងអស់ ព្រមទាំងកាត់បន្ថយការប៉ះពាល់ដល់សុខភាពក្នុងកម្រិតអតិបរមា ព្រមទាំងផ្តល់នូវកាលានុវត្តភាពយ៉ាងច្រើន ក្នុងការអភិវឌ្ឍលើវិស័យកសិកម្ម ឧស្សាហកម្ម អប់រំ ទេសចរណ៍ សុខាភិបាល និងសេវាសង្គមផ្សេងៗទៀត៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]