អាជ្ញាធរខេត្តសៀមរាបចេញវិធានការសំខាន់ៗ ដើម្បីកាត់បន្ថយការបំពុលខ្យល់នៅក្នុងខេត្ត

អាជ្ញាធរខេត្តសៀមរាប បានដាក់ចេញវិធានការសំខាន់ៗ ដើម្បីទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈក្នុងភូមិសាស្ត្រខេត្តសៀមរាប។ នេះបើតាមសេចក្តីណែនាំចុះថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៣។

វិធានការសំខាន់ៗទាំងនោះរួមមាន៖

  • ត្រូវចាត់វិធានការទប់ស្កាត់ភ្លើងឆេះព្រៃ ការដុតរានព្រៃ ការដុតវាលស្មៅ ការដុតគល់ជញ្ជ្រាំង ការដុតសំរាម ការដុតសំណល់រឹងនៅតាមទីចំហ ទីលានចាក់សំរាម និងតាមការដ្ឋានសំណង់ផ្សេងៗ
  • ម្ចាស់អាជីវកម្មក្នុងវិស័យសំណង់ ត្រូវមានវិធានការទប់ស្កាត់ការហុយធូលីទៅក្នុងខ្យល់ និងការបង្ហូរសំណល់ផ្សេងៗចេញពីទីតាំងប្រភពបំពុល
  • ម្ចាស់អាជីវកម្មដឹកជញ្ជូនដី ថ្មសំណង់ ខ្សាច់ត្រូវរៀបចំគ្របឱ្យបានជិត និងត្រឹមត្រូវបំផុត ដើម្បីចៀសវាងមានការកំពប់ ឬជ្រុះធ្លាក់តាម ដងផ្លូវ
  • ម្ចាស់គម្រោង ឬអ្នកទទួលការអនុវត្តគម្រោងសាងសង់ផ្លូវគ្រប់ប្រភេទ ត្រូវអនុវត្តចំពោះការស្រោចទឹកក្នុងការដ្ឋានឱ្យបានជាប់ជាប្រចាំ
  • ត្រូវពង្រឹងការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្តដោយផ្អែកតាមស្តង់ដារ នៃការបញ្ចេញសារធាតុបំពុល​ខ្យល់ពីយានយន្តដែលបានកំណត់ដោយក្រសួងបរិស្ថាន
  • ក្រុមហ៊ុនសម្អាតក្រុងត្រូវធ្វើការសម្អាត និងលាងសម្អាតតាមដងផ្លូវសំខាន់ៗ នៅក្នុងក្រុងសៀមរាបជាប្រចាំ
  • ត្រូវចុះត្រួតពិនិត្យនូវកម្រិតស្តង់ដារស្ពាន់ធ័រដែលមានផ្ទុកក្នុងប្រេងឥន្ធនៈ ដែលក្រសួងបានកំណត់នៅតាមទីតាំងស្ថានីយប្រេងឥន្ធនៈនានា
  • កុំដុតសំរាម សំណល់រឹង ដុតវាលស្មៅ ដុតគល់ជញ្ជ្រាំង និងដុតកាកសំណល់កសិកម្មផ្សេងទៀត ព្រមទាំងរៀបចំសម្អាតបរិស្ថាន អនាម័យ ជុំវិញបរិវេណផ្ទះ សាលារៀន និងតាមដងផ្លូវសាធាណៈជាដើម។

វិធានការទាំងអស់ អាជ្ញាធរគ្រប់លំដាប់ ម្ចាស់ក្រុមហ៊ុន ​ម្ចាស់អាជីវកម្ម ម្ចាស់ភោជនីយដ្ឋាន សាធារណៈជន និងអ្នកពាក់ព័ន្ធដទៃទៀត ត្រូវចូលរួមអនុវត្តឱ្យមានប្រសិទ្ធភាពខ្ពស់។

ចំពោះម្ចាស់អាជីវកម្ម ជាពិសេសអាជីវកម្មក្នុងវិស័យសំណង់ ដែលមិនគោរពតាមវិធានការទាំងនេះ នឹងត្រូវប្រឈមនឹងការផ្អាកការធ្វើអាជីវកម្មជាបណ្តោះអាសន្ន និងចាត់វិធានការតាមផ្លូវច្បាប់បន្ថែមទៀត។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]