អាមេរិក​បង្ហាញបច្ចេកវិទ្យាថ្មីបម្លែងពីរូប JPEG ទៅជាគំរូប្លង់សំណង់បែប 3D  បែបរស់រវើក

ក្រុមហ៊ុនយក្សរបស់អាមេរិក The Khronos Group ថ្មីៗបានប្រកាសពីសមិទ្ធផលដ៏សំខាន់មួយក្នុងការបម្លែងពីរូបថត JPEG ធម្មតាៗឱ្យទៅគំរូប្លង់បែប 3D តាមរយៈការបញ្ចេញនូវតិចនិច KHR_gaussian_splatting ដែលជាផ្នែកបន្ថែមថ្មីមួយនៃប្រព័ន្ធ “Gaussian splatting” នៅក្នុង អេកូឡូស៊ី glTF 2.0។

បណ្តុំរូបផ្គំ Gaussian splat 3D នៃរោងចក្រចម្រាញ់គីមីដែលបង្កប់ជាមួយ Cesium World Terrain ក្នុង CesiumJS។ រូបថតចេញពីទិន្នន័យ Bentley Systems។

បច្ចេកវិទ្យានេះមានគោលបំណងប្រែក្លាយបច្ចេកទេសថតរូបភាព 3D ដ៏ទំនើបនេះ ឱ្យក្លាយទៅជាឧបករណ៍ដែលគ្រប់គ្នា ពិសេសសម្រាប់វិស្វករ អ្នកអភិវឌ្ឍន៍ ក៏ដូចជាក្រុមហ៊ុននានានៅជុំវិញពិភពលោកអាចប្រើបានតាមរយៈ Open Standard។

ជាទូទៅម៉ូដែល 3D បែបធម្មតាគឺការយកគំនូសគ្រោងមកបម្លែងជា 3D  ប៉ុន្តែបច្ចេកវិទ្យា Gaussian splatting គឺប្រើប្រាស់ “ចំណុចល្អិតៗដែលមិនច្បាស់” (fuzzy blobs) រាប់លានចំណុចដើម្បីតំណាងឱ្យរូបភាពជាក់ស្តែង។

លំនាំ​ Gaussian 3D នៃ​ស្ថានីយ​រង​ថាមពល​ដែល​បាន​បង្កប់​ជាមួយ​នឹង​ Google Photorealistic 3D Tiles ក្នុង CesiumJS។ ទិន្នន័យ​ពី Bentley Systems។

រាល់ចំណុច (splat) នីមួយៗផ្ទុកនូវទិន្នន័យអំពីពណ៌ កម្រិតថ្លា និងទិសដៅ ដែលជួយឱ្យគេថតយកព័ត៌មានលម្អិតដ៏ស្មុគស្មាញដែលក្រាហ្វិកបែបធម្មតាមិនអាចចាប់យកបាន។ ឧទាហណ៍ដូចជា ខ្សែភ្លើងតូចៗ ផ្ទៃកញ្ចក់ចាំងផ្លាត និងរន្ទាការដ្ឋានសំណង់ដ៏ស្មុគស្មាញជាដើម។

កាលពីមុន បច្ចេកវិទ្យា Gaussian splatting មានភាពរាយប៉ាយដោយសារទម្រង់ឯកសារកម្មសិទ្ធិផ្តាច់មុខរបស់ក្រុមហ៊ុននីមួយៗ ដែលធ្វើឱ្យអ្នកប្រើប្រាស់ជាប់គាំងជាមួយក្រុមហ៊ុនផ្គត់ផ្គង់តែមួយ (vendor lock-in)។

ដោយឡែក តាមរយៈការបញ្ចូលទិន្នន័យទាំងនេះទៅក្នុង glTF ដែលជាបទដ្ឋានបើកទូលាយ ឬ Open Standard គាំទ្រដោយសមាជិកដូចជា Apple, Google និង Nvidia បច្ចេកវិទ្យានេះអាចត្រូវបានចែករំលែកឆ្លងកាត់កម្មវិធី និងឧបករណ៍ផ្សេងៗគ្នាដោយរលូន។

លោក Renaud Keriven ដែលជាអ្នកត្រួសត្រាយផ្លូវនៃបច្ចេកវិទ្យា gaussian splat និងការងាររបស់គាត់នៅជុំវិញទីក្រុងប៉ារីស។

ជាមួយនឹងបទដ្ឋានបើកទូលាយនេះ អ្នកប្រើប្រាស់អាចបង្កើតទិន្នន័យដោយប្រើដំណោះស្រាយមួយ ហើយយកទៅប្រើប្រាស់ជាមួយដំណោះស្រាយផ្សេងទៀតបានដោយងាយស្រួល ដែលជារឿងល្អសម្រាប់អ្នកប្រើប្រាស់ដែលប្រើកម្មវិធីច្រើនដើម្បីគ្រប់គ្រងសំណង់។

គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនឈានមុខក្នុងឧស្សាហកម្មដូចជា Bentley Systems និង Cesium បានប្រើប្រាស់បច្ចេកវិទ្យានេះរួចជាស្រេចហើយ ដើម្បីជួយវិស្វករក្នុងការត្រួតពិនិត្យហេដ្ឋារចនាសម្ព័ន្ធ។

តាមរយៈការបន្ថែមវិមាត្រនៃពេលវេលា (time dimension) ទៅក្នុងរូបភាព 3D ទាំងនេះ ក្រុមហ៊ុននានាអាចតាមដានវឌ្ឍនភាពសំណង់ និងការផ្លាស់ប្តូររចនាសម្ព័ន្ធក្នុងរយៈពេលរាប់ទសវត្សរ៍ ដោយផ្លាស់ប្តូរពីការថតរូបភាពឌីជីថលធម្មតា ទៅជាការត្រួតពិនិត្យបែបរស់រវើក (dynamic)។

 

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាមេរិកត្រៀមចេញច្បាប់ថ្មីធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធទឹកនៅតាមជនបទដោយប្រើ iTwin

អាមេរិកកំពុងត្រៀមចេញច្បាប់ថ្មីស្តីពីការត្រៀមលក្ខណៈសម្រា […]

កម្ពុជា និងអូស្ត្រាលី ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ច ខណៈទំហំពាណិជ្ជកម្មហក់ឡើងដល់ ១,២ ប៊ីលានដុល្លារ

កិច្ចព្រមព្រៀងនាំចេញអង្ករជាប្រវត្តិសាស្ត្ររវាងក្រុមហ៊ុន […]

បច្ចេកវិទ្យានៅពីក្រោយ Digital Twins ដែលទំនើបរបស់ក្រុមហ៊ុន Bentley ជាអ្វី?

ក្នុងវិស័យសាងសង់ហេដ្ឋារចនាសម្ព័ន្ធ បញ្ហាប្រឈមដ៏ធំបំផុតគ […]

ស្ថានទូតចិននឹងជំរុញសហគ្រាសចិនកាន់តែច្រើនឱ្យមកវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងខេត្តបាត់ដំបង

ការផ្តោតលើការកែច្នៃកសិ-ឧស្សាហកម្ម និងតំបន់សេដ្ឋកិច្ចពិស […]

គន្លឹះសំខាន់ដែលធ្វើឱ្យហេដ្ឋារចនាសម្ព័ន្ធប្រើបានយូរ មិនមែនបច្ចេកវិទ្យា ឬថវិកាទេ តែជា…

ការស្រាវជ្រាវថ្មីៗនេះបានបង្ហាញថា ថវិកាគ្រប់គ្រាន់ និងកា […]

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ តម្លៃជិត ១៧លានដុល្លារ បើកការដ្ឋានសាងសង់ជាផ្លូវការ

អគារមិត្តភាពកម្ពុជា-កូរ៉េ អគារទី២ នៃមន្ទីរពេទ្យកុមារជាត […]