អាលុយមីនៀមឆៃណា រៀបចំសន្និសីទស្តីពីអនាគតនៃឧស្សាហកម្មអាលុយមីញ៉ូមកែច្នៃ

ព្រឹត្តិការណ៍ អាលុយមីនៀមឆៃណា ២០២០( ALUMINIUM CHINA 2020 ) កំពុងរៀបចំដំណើរការហើយ។ ក្រុមហ៊ុនផលិតអាលុយមីញ៉ូមឈានមុខគេជាច្រើន ពីទូទាំងពិភពលោក ដូចជា ណូវែលលីស ( Novelis ) នីកកៃគីន ( Nikkeikin ) ឆាលកូ ( CHALCO ) ណាន់ស្ហាន់ ( Nanshan )​  អាល់ណាន់ ( ALNAN ) និងមីងតៃ (Mingtai) នឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ ដើម្បីតាំងពិព័រណ៍ ជាមួយវត្ថុធាតុដើមទំនើបៗបំផុត និងបទពិសោធន៍របស់ពួកគេក្នុងវិស័យសម្ភារៈកែច្នៃ។ ទន្ទឹមនឹងនេះក្រុមហ៊ុនកែច្នៃអាលុយមីញ៉ូមឈានមុខ លីហ្សុង ស៊ីហ្គម៉ា និងអ្នកផ្គត់ផ្គង់បច្ចេកវិទ្ យារួមទាំងអូតូជូនឃឺរ ( Otto Junker ) ប៊ីបប៊ី បារត្ស៍ (Bobby Bartz) និងថូមរ៉ា (Tomra)  ក៏ត្រូវបានអញ្ជើញឱ្យចែកចាយបច្ចេកវិទ្យាកែច្នៃអាលុយមីញ៉ូមទំនើបនៅពេលនោះផងដែរ។ ព្រឹត្តិការណ៍នេះ គ្រោងនឹងប្រារព្ធធ្វើឡើងនៅមជ្ឈមណ្ឌលពិព័រណ៍អន្ដរជាតិសៀងហៃ ចាប់ពីថ្ងៃទី ៨-១០ ខែ កក្កដា ឆ្នាំ ២០២០ ។

ភ្ញៀវមកពីបណ្តាក្រុមហ៊ុនទាំងអស់ នឹងជួបជុំគ្នានៅឯ “វេទិកាអនាគតរោងចក្រផលិតអាលុយមីញ៉ូម – សន្និសីទស្តីពីការច្នៃប្រតិដ្ឋ និងអភិវឌ្ឍន៍អាលុយមីញ៉ូមចិន” ដើម្បីពិភាក្សាពីឱកាស និងបញ្ហាប្រឈម នៃការកែច្នៃ និងប្រើប្រាស់ឡើងវិញនូវអាលុយមីញ៉ូមរបស់ចិន។

ការបង្កើនគុណភាព ក្នុងធាតុផ្សំដែកអាលុយមីញ៉ូម ក្លាយជាប្រធានបទនៃការផ្តោតអារម្មណ៍ នាពេលអនាគត។ អ្នកផលិតអាលុយមីញ៉ូមដើម និងមួយទឹក កំពុងសហការគ្នាយ៉ាងជិតស្និទ្ធ ដើម្បីលើកកម្ពស់ប្រសិទ្ធភាពថាមពល។

ប្រទេសចិន គឺជាប្រទេសផលិត និងនាំចេញអាលុយមីញ៉ូមធំជាងគេបំផុតរបស់ពិភពលោក ប៉ុន្តែការប្រើប្រាស់អាលុយមីញ៉ូមសំណល់អេតចាយ ដោយក្រុមហ៊ុនផលិតអាលុយមីញ៉ូមចិន នៅមានកម្រិតទាបនៅឡើយ។ គួរបញ្ជាក់ផងដែរថា ផ្នែកសំខាន់នៃអ្វីដែលធ្លាប់ជាធាតុអាលុយមីញ៉ូមដែលមានគុណភាពពីមុន ឥឡូវនេះ ត្រូវបានក្លាយជាសំណល់អេតចាយហើយ។ ដូច្នេះ ការបន្តបង្កើតប្រព័ន្ធកែច្នៃដែលមានគុណភាពឡើងវិញ និងការជំរុញការបង្កើតឡើងនូវផលិតផលគុណភាពទាបពីមុនៗ ពិតជាមានសារៈសំខាន់ណាស់។

ការផ្គត់ផ្គង់អាលុយមីញ៉ូមក្នុងស្រុក ត្រូវបានគេរំពឹងថានឹងជំនួសការនាំចូល នៅពេលដែលតម្រូវការកើនឡើង ដែលនាំឱ្យមានតម្រូវការកើនឡើងនៃបច្ចេកវិទ្យាកែច្នៃ។

ស្ថិតិពីអង់តៃកេ ( Antaike ) បានបង្ហាញថា ចំណែកនៃសំណល់អេតចាយអាលុយមីញ៉ូម ក្នុងវត្ថុធាតុដើមសម្រាប់អាលុយមីញ៉ូមបន្ទាប់បន្សំ ដែលបាននាំចូល មានការថយចុះពី ៥០ ភាគរយក្នុងឆ្នាំ ២០១០ មកនៅត្រឹម ១៨ ភាគរយ ខណៈសំណល់អេតចាយក្នុងស្រុកបានកើនឡើងពី ២៨ ភាគរយដល់ ៥៥ ភាគរយ។

ក្រៅពីការរឹតត្បិតគោលនយោបាយ ការរីករាលដាលនៃមេរោគកូវីដ ១៩ ត្រូវបានគេព្យាករថា នឹងកាត់បន្ថយការនាំចូលអេតចាយអាលុយមីញ៉ូមនៅឆ្នាំ ២០២០។ ការផ្គត់ផ្គង់ក្នុងស្រុកអាចជំនួសការនាំចូល ដែលនឹងក្លាយជាប្រភពបឋមនៃសំណល់អេតចាយអាលុយមីញ៉ូម ដែលនាំឱ្យមានតម្រូវការក្នុងការបង្កើនបច្ចេកវិទ្យាកែច្នៃ។

“ឧស្សាហកម្មកែច្នៃអាលុយមីញ៉ូមរបស់ចិនកំពុងតែផ្លាស់ប្តូរ។ របៀបដែលយើងធានាបាននូវការប្រើប្រាស់ សំណល់អេតចាយអាលុយមីញ៉ូមក្នុងស្រុកឱ្យបានត្រឹមត្រូវ គឺជាបញ្ហាប្រឈមថ្មីមួយ មិនត្រឹមតែសម្រាប់អ្នកកែច្នៃអាលុយមីញ៉ូមប៉ុណ្ណោះទេប៉ុ ន្តែថែមទាំងឧស្សាហកម្មទាំងមូលផងដែរ។” បើតាមប្រសាសន៍របស់លោកចូ Gu មកពីក្រុមហ៊ុនណានសានគ្រុប ដែលជាអ្នកតាំងពិព័រណ៍នៅមហោស្រព អាលុយមីនៀមឆៃណា ២០២០( ALUMINIUM CHINA 2020 )៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ក្រសួងពីរ បើកយុទ្ធនាការផ្សព្វផ្សាយបទដ្ឋានបច្ចេកទេសថ្មីចំនួន ៤២ ឯកសារ ដើម្បីពង្រឹងគុណភាពផ្លូវនៅកម្ពុជា

កិច្ចសហប្រតិបត្តិការជាមួយអូស្ត្រាលីក្នុងការធ្វើបច្ចុប្ប […]

ផែស្ងួតក្នុងតំបន់សេដ្ឋកិច្ចពិសេសថ្មីនៅខេត្តកំពង់ស្ពឺ តម្លៃ ៣០០លានដុល្លារ សាងសង់ជាផ្លូវការហើយ

អភិវឌ្ឍដោយក្រុមហ៊ុន YCH Group របស់ប្រទេសសិង្ហបុរី និងក្ […]

ប៉ាគីស្ថានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យប្រៃសណីយ៍ និងផ្លូវដែកជាមួយកម្ពុជា

ប្រទេសប៉ាគីស្ថាន បានប្តេជ្ញាពង្រឹងកិច្ចសហប្រតិបត្តិការល […]

ធនាគារ AIIB ពិនិត្យលទ្ធភាពគម្រោងសាងសង់ផ្លូវជាតិលេខ៨ ពីស្ពានព្រែកតាមាក់ ដល់ពញ្ញាក្រែក

កិច្ចប្រជុំបច្ចេកទេសផ្តោតលើការវាយតម្លៃផលប៉ះពាល់បរិស្ថាន […]