អូស្ត្រាលីគ្រោងវិនិយោគ $៣៤២លាន ជំរុញការអភិវឌ្ឍថាមពលកកើតឡើងវិញ ដើម្បីលុបបំបាត់ថាមពលធ្យូងថ្មនៅឆ្នាំ២០៣០
នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយឆ្ពោះទៅកាន់អនាគតថាមពលប្រកបដោយនិរន្តរភាព រដ្ឋាភិបាលអូស្ត្រាលី បានប្រកាសការវិនិយោគ ៣៤២ លានដុល្លារ សម្រាប់ធ្វើទំនើបកម្មហេដ្ឋារចនាសម្ព័ន្ធបញ្ជូនអគ្គិសនីរបស់រដ្ឋ។ គំនិតផ្តួចផ្តើមនេះកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការប្តេជ្ញាចិត្តរបស់រដ្ឋាភិបាលក្នុងការលុបបំបាត់នូវថាមពលធ្យូងថ្មនៅឆ្នាំ២០៣០។
ការវិនិយោគនេះនឹងផ្តោតជាចម្បងលើការកែលម្អកិច្ចការងារសំខាន់ៗ ដែលជាផ្នែកមួយនៃថាមពលនៅភាគខាងជើងនៃប្រព័ន្ធតភ្ជាប់អន្តរភាគនិរតី (SWIS)។ បើយោងតាមសេចក្តីថ្លែងការណ៍របស់រដ្ឋាភិបាល គម្រោង នេះគឺជាការវិនិយោគដ៏ធំបំផុតនៅក្នុងហេដ្ឋារចនាសម្ព័ន្ធបញ្ជូនអគ្គិសនីក្នុងរយៈពេលជាងមួយទសវត្សរ៍ចុងក្រោយនេះ ដែលតំណាងឱ្យជំហានដ៏សំខាន់មួយឆ្ពោះទៅរកការផ្លាស់ប្តូរថាមពលស្អាតរបស់ប្រទេសអូស្ត្រាលីភាគខាងលិច។
គម្រោងដ៏ធំបំផុតនេះ ត្រូវបានវិនិយោគដោយក្រុមហ៊ុនឈានមុខគេ GenusPlus, UGL Engineering និង Acciona ។
ធាតុផ្សំសំខាន់ៗនៃគម្រោងខាងលើរួមមាន៖ ការសាងសង់ខ្សែបញ្ជូន ១៣២គីឡូវ៉ុល (kV) ប្រវែង ២៦,៥គីឡូម៉ែត្រពីវ៉ាងរ៉ា ទៅកាន់ស្ថានីយ Neerabup រួមជាមួយនឹងការបង្កើតស្ថានីយ និងខ្សែបណ្តាញថ្មី ១៣២kV និង ៣៣០kV នៅក្នុងបណ្តាញបច្ចុប្បន្ន។ វានឹងរួមបញ្ចូលទាំងការអាប់ដេតខ្សែដែលមានស្រាប់ និងការដំឡើងថ្មី។
លើសពីនេះ គម្រោងខាងលើនឹងត្រូវរចនាឡើងដោយការសាងសង់ច្រកថ្មី និងខ្សែដែលពាក់ព័ន្ធនៅ Regans Ford ការអភិវឌ្ឍន៍ស្ថានីយថ្មីនៅ Three Springs និងការពង្រឹងបណ្តាញបញ្ជូនជុំវិញស្ថានីយខាងជើង Neerabup និង Eneabba Terminals។
ចំពោះតំណភ្ជាប់ថាមពលស្អាត – គម្រោងនៅភាគខាងជើងត្រូវបានព្យាករណ៍ថានឹងបង្កើតថាមពល ៤០០មេហ្គាវ៉ាត់ (MW) ពីធនធានខ្យល់ដែលមានស្រាប់ រួមជាមួយនឹងសមត្ថភាពថាមពលកកើតឡើងវិញដ៏គួរឱ្យចាប់អារម្មណ៍ ១ជីហ្គាវ៉ាត់ សម្រាប់ SWIS ។ រដ្ឋាភិបាលបានគូសបញ្ជាក់ថា ការបង្កើនសមត្ថភាពនេះនឹងលើសពីទិន្នផលរួមគ្នានៃស្ថានីយ៍ថាមពលដើរដោយធ្យូងថ្មធំជាងគេចំនួនពីររបស់រដ្ឋគឺ Muja D និង Collie ដែលរួមគ្នាផលិតត្រឹមតែក្រោម ៧៥០MW ។
នៅពេលដែលប្រទេសអូស្ត្រាលីភាគខាងលិចបន្តធ្វើការផ្លាស់ប្តូរដោយឆ្ពោះទៅរកប្រភពថាមពលស្អាតជាងមុន ការវិនិយោគនេះបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់តំបន់ចំពោះអនាគតថាមពលប្រកបដោយនិរន្តរភាព និងគួរឱ្យទុកចិត្ត។
- Video Advertisement -