អ្នកឧកញ៉ា ពុង ឃាវសែ បរិច្ចាគថវិកា ២ លានដុល្លារដល់រដ្ឋាភិបាល ដើម្បីទិញមន្ទីរពេទ្យនគរទេព

ប្រធានសមាគមអ្នកសាងសង់កម្ពុជា និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាលនៃធនាគារកាណាឌីយ៉ា អ្នកឧកញ៉ា ពុង ឃាវសែ បានប្រកាសបរិច្ចាគថវិកា ២ លានដុល្លារអាមេរិក ជូនដល់​រដ្ឋាភិបាល​កម្ពុជា​ ដើម្បីទិញ​មន្ទីរពេទ្យ​នគរទេព ធ្វើជាកន្លែង​ព្យាបាល​អ្នកជំងឺ​កូវីដ។

ការបរិច្ចាគ​ត្រូវបានធ្វើឡើង ក្រោយសម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ២៧ ខែមីនា កន្លងទៅ ប្រកាស​ចរចាទិញយកមន្ទីរពេទ្យនគរទេព ហើយប្តូរឈ្មោះទៅជាមន្ទីរពេទ្យហ្លួងម៉ែ ដើម្បីធ្វើជាកន្លែងព្យាបាលអ្នកជំងឺកូវីដថ្មីមួយទៀត។

ការទិញមន្ទីរពេទ្យនេះ គឺដើម្បីឆ្លើយតបទៅនឹងកំណើនចំនួនអ្នកឆ្លងយ៉ាងគំហុក ជាបន្តបន្ទាប់នៃព្រឹត្តិការណ៍ ២០ កុម្ភៈ។

គួរបញ្ជាក់ផងដែរថា គិតត្រឹមចុងខែមីនា អ្នកឧកញ៉ា បានបរិច្ចាគថវិកាជូនរដ្ឋាភិបាលដើម្បីជួយទប់ស្កាត់ជំងឺកូវីដ ៤ ដងហើយ សរុបទឹកប្រាក់ជិត ១០លានដុល្លារ ។ (អានបន្ថែម)

សម្រាប់អ្នកឧកញ៉ា ថវិកាបរិច្ចាគគ្រាន់តែជាផ្នែកតូចមួយប៉ុណ្ណោះក្នុងការជួយដល់រដ្ឋាភិបាលដោះស្រាយបញ្ហាកូវីដ។ ប៉ុន្ដែអ្វីដែលសំខាន់ជាងនេះ ក្រុមហ៊ុននានារបស់អ្នកឧកញ៉ាកន្លងមក ក៏បានជួយដោះស្រាយបញ្ហាកូវីដដោយប្រយោល ពោលគឺតាមរយៈគម្រោងធំៗតម្លៃរាប់ពាន់លានដុល្លារ ដែលជាកត្ដាជួយជំរុញសេដ្ឋកិច្ច និងបង្កើតការងារ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]