ឥណ្ឌូណេស៊ីស្នើចិនជួយបង្កើនសមត្ថភាព AI ក្នុងវិស័យសំខាន់ៗរបស់ខ្លួន
នៅក្នុងការផ្លាស់ប្តូរដ៏សំខាន់មួយដើម្បីបង្កើនសមត្ថភាពបញ្ញាសិប្បនិមិត្ត (AI) របស់ខ្លួន ឥណ្ឌូនេស៊ីបានអញ្ជើញប្រទេសចិនជាផ្លូវការឱ្យជួយក្នុងការអភិវឌ្ឍបច្ចេកវិទ្យា AI និងបណ្ដុះបណ្ដាលទេពកោសល្យឌីជីថល ជាពិសេសក្នុងវិស័យសំខាន់ៗដូចជានេសាទ និងកសិកម្ម។
នេះបើយោងតាមសេចក្ដីថ្លែងការណ៍មួយកាលពីពេលថ្មីៗនេះ របស់លោកជំទាវ Meutya Hafid រដ្ឋមន្ត្រីក្រសួងទំនាក់ទំនង និងកិច្ចការឌីជីថលរបស់ប្រទេសឥណ្ឌូនេស៊ី។
លោកជំទាវ បានសង្កត់ធ្ងន់លើការយកចិត្តទុកដាក់របស់រដ្ឋាភិបាលក្នុងការប្រើប្រាស់បច្ចេកវិទ្យា AI ដើម្បីបង្កើនផលិតភាពនៅក្នុងឧស្សាហកម្មទាំងនេះ។ លោកជំទាវ បានកត់សម្គាល់ថា “អាទិភាពចម្បងរបស់យើងក្នុងការអភិវឌ្ឍន៍បច្ចេកវិទ្យា AI គឺផ្តោតសំខាន់ក្នុងវិស័យជលផល និងកសិកម្ម។ យើងសង្ឃឹមថាប្រទេសចិននឹងអាចផ្តល់ជំនួយមួយនេះដល់យើងបាន” ។
ក្រោមជំនួបជាមួយ លោក Wang Lutong Hafid ឯកអគ្គរដ្ឋទូតចិន លោកជំទាវ Meutya Hafid បានកត់សម្គាល់ថា ឥណ្ឌូនេស៊ីពិតជាយកចិត្តទុកដាក់ខ្លាំងក្នុងការពង្រីកកម្មវិធី AI របស់ខ្លួន ដោយបានគូសបញ្ជាក់ពីការអនុវត្តប្រកបដោយជោគជ័យនៅក្នុងគម្រោងកសិកម្មផ្សេងៗនៅទូទាំងប្រទេសនាពេលកន្លងមក។ លោកជំទាវ បានបញ្ជាក់ទៀតថា កិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន នឹងមានសារៈសំខាន់ក្នុងការពង្រឹងសមត្ថភាពឧបករណ៍ដែលដំណើរការដោយ AI ដែលវាអាចបង្កើនទិន្នផលជាតិយ៉ាងច្រើនសម្រាប់ប្រទេសឥណ្ដូនេស៊ី។
លោកជំទាវ ក៏បានបង្ហាញពីផែនការពង្រឹងកិច្ចសហប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធឌីជីថលរវាងប្រទេសឥណ្ឌូនេស៊ី និងប្រទេសចិន ដោយស្នើឱ្យមានការស្វែងយល់បន្ថែមពីភាពជាដៃគូនៅកម្រិតសាកលវិទ្យាល័យ ដើម្បីពន្លឿនការផ្លាស់ប្តូរឌីជីថលរបស់ប្រទេស។ នាឱកាសនោះដែរ ឯកអគ្គរដ្ឋទូតចិន លោក Hafid បានបន្ថែមថា “យើងកំពុងលើកទឹកចិត្តឱ្យមានកិច្ចសហការរវាងក្រុមហ៊ុនចិន និងរដ្ឋាភិបាលក្នុងតំបន់ ដើម្បីជំរុញប្រព័ន្ធអេកូឌីជីថលដែលកំពុងតែរីកលូតលាស់ខ្លាំងនៅទូទាំងសកលលោក”។
ដើម្បីគាំទ្រដល់គំនិតផ្តួចផ្តើមនេះ លោក Ismail អគ្គលេខាធិការនៃក្រសួងទំនាក់ទំនង និងកិច្ចការឌីជីថល បានលើកឡើងពីនិន្នាការកើនឡើងនៃទេពកោសល្យឌីជីថលរបស់ឥណ្ឌូនេស៊ីដែលកំពុងសិក្សានៅសាកលវិទ្យាល័យ Tsinghua ក្នុងទីក្រុងប៉េកាំង។ លោកបានសម្តែងការសាទរចំពោះការសហការបន្ថែមទៀតជាមួយស្ថាប័នដ៏មានកិត្យានុភាព រួមទាំងការបង្កើតសក្តានុពលនៃសាខាដែលផ្តោតលើ AI នៅក្នុងប្រទេសឥណ្ឌូនេស៊ី។
នៅពេលដែលឥណ្ឌូនេស៊ីចាប់ផ្តើមដំណើរការផ្លាស់ប្តូរនេះ ការអំពាវនាវឱ្យមានកិច្ចសហការអន្តរជាតិជាឧទាហរណ៍អំពី យុទ្ធសាស្ត្ររបស់ប្រទេសក្នុងការប្រើបច្ចេកវិទ្យាសម្រាប់កំណើនប្រកបដោយចីរភាពនៅក្នុងវិស័យសំខាន់ៗ។
- Video Advertisement -