ឥណ្ឌូនេស៊ីពន្យាររយៈពេលកម្មសិទ្ធិលើអចលនទ្រព្យរបស់ជនបរទេស

ប្រធានាធិបតីឥណ្ឌូនេស៊ី លោក វីដូដូ បានចុះហត្ថលេខាលើ បទប្បញ្ញត្តិថ្មីមួយ ដែលអនុញ្ញាតឱ្យពន្យាររយៈពេលកម្មសិទ្ធិរបស់ជនបរទេសលើគេហដ្ឋានទៅរយៈពេល ៨០ ឆ្នាំ ដើម្បីជំរុញការវិនិយោគក្នុងវិស័យអចលនទ្រព្យដែលកំពុងជួបការលំបាក។

ឥឡូវនេះវិនិយោគិនបរទេសអាចមានប័ណ្ណកម្មសិទ្ធិលើអចលនទ្រព្យ និងសិទ្ធិប្រើប្រាស់សម្រាប់ ៣០ឆ្នាំ ហើយអាចពន្យារពេលពីរដំណាក់កាល ដែលមានរយៈពេលរហូតដល់ទៅ ៥០ឆ្នាំ បន្ថែមទៀត។ នេះគឺជាការធ្វើវិសោធនកម្មច្បាប់ឆ្នាំ ១៩៩៦ ដែលច្បាប់នោះអនុញ្ញាតឱ្យជនបរទេសមានកម្មសិទ្ធិលើអចលនទ្រព្យរយៈពេល ២៥ឆ្នាំ និងអាចធ្វើការពន្យារពេលបន្ថែមត្រឹមតែ២៥ឆ្នាំប៉ុណ្ណោះ។

អ្នកទិញដែលជាជនបរទេស ត្រូវតែរស់នៅ ធ្វើការងារ ឬក៏វិនិយោគនៅក្នុងប្រទេសឥណ្ឌូនេស៊ី និងផ្តល់អត្ថប្រយោជន៍ដល់ប្រទេស ឥណ្ឌូនេស៊ី ហើយអាចផ្ទេរកម្មសិទ្ធិទៅឲ្យអ្នកសន្តតិជនបរទេសចំពោះការស្នាក់នៅបាន។ ជាមួយគ្នានេះដែរ វិធានកម្មសិទ្ធិសម្រាប់អាផាតមិន ក៏មានភាពធូរស្រាលដោយមានការតម្រូវនូវតម្លៃវិនិយោគអប្បបរមាចំនួន​ ៧២០ពាន់ដុល្លារ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]