២០២២ ផែព្រះសីហនុរកចំណូលបានជិត ៩០លានដុល្លារ ខណៈចំណូលផែភ្នំពេញកើនជាង១៧%

ក្នុងឆ្នាំ២០២២ ការដឹកជញ្ជូនួទំនិញឆ្លងកាតកំពង់ផែក្រុងព្រះសីហនុមានការកើនឡើងចំនួន ២,៤៥ភាគរយ រកចំណូលបាន ៨៦លានដុល្លារ ខណៈចំណូលរបស់កំពង់ផែភ្នំពេញវិញ ក៏បានកើនជាង១៧%ផងដែរ។ នេះបើតាមកម្មវិធីបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៥ កុម្ភៈ ២០២៣។

នាឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានឱ្យដឹងថា ក្នុងឆ្នាំ២០២២ ការដឹកជញ្ជូនួទំនិញឆ្លងកាតកំពង់ផែក្រុងព្រះសីហនុមានការកើនឡើងចំនួន ២,៤៥ភាគរយ រកចំណូលបាន ៨៦លានដុល្លារ។

«ចំណែកឯការដឹកជញ្ជូនទំនិញរបស់កំពង់ផែភ្នំពេញ ក៏មានការកើនឡើងជាង១៧ភាគរយ ដោយរកចំណូលចូលជាតិបាន ៤០លានដុល្លារ ផងដែរ» ឯកឧត្តមបន្ត​។

ឯកឧត្តមបានឱ្យដឹងទៀតថា ភាពរីកចំរើននៃវិស័យដឹកជញ្ជូនតាមផ្លូវទឹកនៅតាមកំពង់ផែសំខាន់ៗទាំងនេះ ដោយសារតែការនាំចេញនូវកសិផលកម្ពុជាមានការកើនឡើង ព្រមជាមួយនឹងការនាំចេញផលិតផលវាយភ័ណ្ឌកាត់ដេរ​ទៅទីផ្សារបរទេសក៏មានការកើនឡើងដែរ ពិសេសការដាក់ឱ្យអនុវត្តន៍ ប្រព័ន្ធ Port EDI គឺជាការធ្វើទំនើបកម្មទ្រង់ទ្រាយធំលើការត្រួតពិនិត្យនាវាចរណ៍ចេញ-ចូលនៅកម្ពុជា ដោយប្តូរការធ្វើការដោយដៃ មកធ្វើការលើប្រព័ន្ធអនឡាញវិញ ក្រោមជំនួយរបស់អង្គការចៃកា (JICA)នៅកំពង់ផែព្រះសីហនុ៕

មួយវិញទៀត ឯកឧត្តមរដ្ឋមន្រ្តីក៏បានរម្លឹកឡើង ពីការសហការរវាង កំពង់ផែក្រុងព្រះសីហនុនេះជាមួយ JICA ដើម្បីរៀបចំនិតិវិធីដេញថ្លៃជ្រើសរើសក្រុមហ៊ុនដើម្បីសាងសង់ផែកុងតឺន័រថ្មីមួយទៀត ដែលមានជម្រៅ១៤,៥០ម ខណៈបច្ចុប្បន្ន្ននិតិវធីសិក្សាជិតចប់ហើយដោយមានក្រុមហ៊ុនចំនួន៣ តែយើងនឹងជ្រើសរើសក្រុមហ៊ុន១ ដើម្បីមកកសាងផែថ្មីនេះ ហើយសង្ឃឹមថានឹងចប់ឆាប់ៗនេះ ហើយឈានទៅសាងសង់នាពេលដ៏ខ្លីខាងមុខផងដែ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]