២០២៣-ថៃរំពឹងស្រូបលំហូរទុនពីបរទេសជាង ៣ពាន់លានដុល្លារ ដោយផ្អែកលើកត្តាទាំងនេះ

ក្នុងឆ្នាំ២០២៣នេះ ប្រទេសថៃរំពឹងនឹងទទួលបានលំហូរវិនិយោគទុនពីបរទេស ជាអប្បបរមា ១០០ពាន់លានបាត ឬស្មើនឹង ៣ពាន់លានបាត។

សកម្មភាពវិនិយោគដ៏សកម្មត្រូវបានគាំទ្រដោយការពង្រីករោងចក្រ សហគ្រាសផលិតកម្ម ដែលវិនិយោគដោយក្រុមហ៊ុនបរទេស នៅក្នុងប្រទេសថៃ លើទីផ្សារសក្តានុពលសំខាន់ៗ ចំនួន ៦ រួមមាន ផលិតកម្មយានយន្តអគ្គិសនី កសិកម្ម អាហារ ជីវបច្ចេកវិទ្យា ទេសចរណ៍ សុខាភិបាល និងអាជីវកម្មឌីជិថលផ្សេងៗទៀត ជាពិសេសដោយសារការបើកដំណើរការប្រទេសពេញលេញទាំងលើវិស័យទេសចរណ៍ និងការវិនិយោគ។ នេះបើយោងតាមលោក Sinit LertKrai អនុរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មថៃ បានបញ្ជាក់ប្រាប់កាសែតបាងកកប៉ុស្តិ៍។

លើសពីនេះ កំណើនវិនិយោគនេះក៏ទទួលបានការគាំទ្រដោយការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងច្រករបៀងសេដ្ឋកិច្ចបូព៌ា (EEC) ដែលមានការរួមសហការរវាងនាយករដ្ឋមន្ត្រីថៃ និងជាប្រធានគណៈកម្មាធិការច្រករបៀងសេដ្ឋកិច្ចភាគខាងកើត (EEC) បានជំរុញឱ្យពន្លឿនការសាងសង់គម្រោងផ្លូវដែកល្បឿនលឿននេះ ដើម្បីធានាបាននូវប្រព័ន្ធដឹកជញ្ជូនដ៏ទំនើប ងាយស្រួល លឿនបំផុត ដើម្បីតភ្ជាប់អាកាសយានដ្ឋានធំៗបី ។ (អានបន្ថែម )

ត្រឹម១ខែក្នុងខែមករា ឆ្នាំ២០២៣នេះ រដ្ឋបានអនុម័តគម្រោងវិនិយោគសរុបរហូតដល់ ៥២ គម្រោង ក្រោមទុនវិនិយោគសរុបចំនួន ៥,១២ពាន់លានបាត។ ប្រទេសវិនិយោគច្រើនជាងគេ គឺប្រទេសជប៉ុន ទុន ៣,៥៨ពាន់លានបាត ប្រទេសចិន ទុន ៥៤៨ លានបាត ប្រទេសសិង្ហបុរី ទុន ៤១០លានបាត ប្រទេសអង់គ្លេស ទុន ៩៨លានបាត និងសហរដ្ឋអាមេរិក ទុន ៩លានបាត។

លោក Sinit ឱ្យដឹងថា អាជីវកម្មដែលទទួលបានអាជ្ញាប័ណ្ណកាលពីខែមុនផ្តោតជាសំខាន់លើការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ស្របតាមគោលនយោបាយរបស់ប្រទេស ក្នុងការលើកកម្ពស់ការវិនិយោគ និងបង្កើនការប្រកួតប្រជែង ដូចជា ការរចនា លទ្ធកម្ម ប្រភព ការដំឡើង ការធ្វើតេស្តប្រព័ន្ធ សមាហរណកម្មប្រព័ន្ធ និងគម្រោងផ្លូវដែកអគ្គិសនី៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley ចេញកម្មវិធីថ្មី ទស្សនាទីក្រុងស៊ីដនីបែបនិម្មិតសម្រាប់សន្និសីទ Illuminate 2026

ដើម្បីអបអរសាទរដល់សន្និសីទ Bentley Illuminate 2026 ដែលនឹ […]

អាម៉េរិកប្តេជ្ញាចូលរួមលើកកម្ពស់បរិយាកាសវិនិយោគ និងបរិស្ថានធុរកិច្ចនៅកម្ពុជា

ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ប្តេជ្ញាចូលរួមចំណែកលើកម្ព […]

ក្រុមហ៊ុន Seequent នាំយកបច្ចេកវិទ្យាថ្មី ២ សំខាន់ៗទៅប្រទេសកាដាណា

ក្រុមហ៊ុន Seequent ដែលជាក្រុមហ៊ុនជំនាញខាងផ្នែកកម្មវិធីវ […]

ត្រឹមខែកុម្ភៈ ២០២៦៖ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីជាង ១០០គម្រោង ក្នុងតម្លៃជិត១ប៊ីលានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារាយការណ៍ថា គម្រោងថ្មីជាង ១ […]

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]