២០២៣ ទេសចរណ៍ម៉ាឡេស៊ីជាប់លេខ១នៅអាស៊ាន ខណៈថៃជាប់លេខ២ នាំមុខវៀតណាម

វិស័យទេសចរណ៍អាស៊ីអាគ្នេយ៍ រស់ឡើងវិញ ពេញមួយឆ្នាំ ២០២៣ ដោយប្រទេសម៉ាឡេស៊ី នាំមុខគេ ​ ​ដោយ​មាន​ការ​មក​ដល់​របស់​ភ្ញៀវ​ទេសចរ​បរទេស​​ចំនួន ២៦ លាន​នាក់​ចាប់​ពី​ខែ​មករា​ដល់​ខែ​វិច្ឆិកា។ ចំណែកប្រទេសថៃបានស្វាគមន៍ភ្ញៀវទេសចរប្រមាណ ២៤,៦ លាននាក់ ក្នុងអំឡុងពេលដូចគ្នានេះ ដែលបង្ហាញពីការស្ទុះងើបឡើងវិញដ៏រឹងមាំនៃវិស័យទេសចរណ៍របស់ខ្លួន។ រីឯវៀតណាមវិញ បានកត់ត្រាចំនួនភ្ញៀវអន្តរជាតិចំនួន ១២,៦ លាននាក់ពេញមួយឆ្នាំ ដែលតំណាងឱ្យប្រហែល ៧0% នៃកម្រិតមុនជំងឺរាតត្បាត។ ប្រទេស​ប្រភពទេសចរដែលមកលេងនៅ ​វៀតណាម​រួម​មាន កូរ៉េ​ខាង​ត្បូង ចិន​ដី​គោក តៃវ៉ាន់ សហរដ្ឋអាមេរិក និង​ជប៉ុន នេះបើយោងតាមប្រភពពី Travel Daily News ចុះថ្ងៃទី ០២ ខែមករា ឆ្នាំ ២០២៤។

ចំពោះអត្រានៃងើបឡើងវិញនៃចំនួនទេសចរ នៅទូទាំងប្រទេសអាស៊ីអាគ្នេយ៍អត្រាងើបឡើងមានភាពខុសប្លែកគ្នា ដោយប្រទេសកម្ពុជាសម្រេចបាននូវការស្ទុះងើបឡើងវិញ ៩២,៤៨% ។ វៀតណាម និងឥណ្ឌូនេស៊ីបានបង្ហាញពីអត្រាងើបឡើងវិញដ៏រឹងមាំនៅកម្រិត ៨២,២៥% និង ៧៤,១១% រៀងគ្នា ដែលឆ្លុះបញ្ចាំងពីភាពធន់របស់តំបន់ក្នុងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរថាមវន្តនៃការធ្វើដំណើររបស់ទេសចរ។

បើនិយាយពីទីកន្លែងទេសចរណ៍ដែលភ្ងៀវចូលចិត្តទៅកម្សាន្តវិញ អាស៊ីអាគ្នេយ៍ ល្បីល្បាញថាជាតំបន់ផ្តល់ជូននូវភាពចម្រុះដ៏សម្បូរបែបទាំងវប្បធម៌ខុសគ្នាពីប្រទេសមួយទៅប្រទេសមួយនិងភាពចម្រុះនៃភូមិសាស្ត្រ។ ភាពសម្បូរបែបនៃវប្បធម៌របស់វៀតណាមដែលភ្ញៀវចូលចិត្តទៅលេង មានដូចជាការរុករកតំបន់ចាស់របស់ទីក្រុងហាណូយ ការចូលរួមជាមួយសិប្បករក្នុងស្រុក និងដំណើរទស្សនាតំបន់ប្រវត្តិសាស្ត្រដូចជាផ្លូវរូងក្រោមដី Cu Chi ជាដើម។ សម្រាប់ភាពទាក់ទាញរបស់ប្រទេសថៃ ក៏មានភាពចម្រុះនៃបទពិសោធន៍ផងដែរ ក្នុងនោះតំបន់ដែលភ្ញៀវចាប់ទៅកម្សាន្តភាគច្រើន គឺភាពរស់រវើកនៃទីក្រុងបាងកក  ទេសភាពដ៏ស្ងប់ស្ងាត់នៃខេត្តឈៀងម៉ៃ និងតំបន់ឆ្នេរភាគខាងត្បូងនៃខេត្តចាន់បុរី។

ដោយឡែកសម្រាប់ប្រទេសកម្ពុជាដែលមានប្រាសាទអង្គរជានិមិត្តរូប និងឆ្នេរភាគខាងត្បូង ផ្តល់នូវការបញ្ចូលគ្នានៃប្រវត្តិសាស្រ្ត និងការសម្រាកលំហែដ៏ពិសេស ដែលទាក់ទាញអ្នកធ្វើដំណើរឱ្យទទួលបានបទពិសោធន៍យល់ដឹងពីអរិយធម៌ដ៏រុងរឿង និងអារម្មណ៍សម្រាកកម្សាន្តបែបធម្មជាតិក្នុងពេលជាមួយគ្នា។

មូលនិធិរូបិយវត្ថុអន្តរជាតិ បានព្យាករប្រកបដោយសុទិដ្ឋិនិយម អំពីការស្ទុះងើបឡើងវិញនៅអាស៊ីអាគ្នេយ៍ដ៏រឹងមាំចាប់ពីឆ្នាំ ២០២៣នេះទៅ។ ទន្ទឹមនឹងនិន្នាការទេសចរផ្ទាល់ខ្លួនកំពុងមានភាពវិជ្ជមាន បច្ចុប្បន្នភាពនៃការទេសចរបែបនិម្មិតកម្ម​ (VR destination simulators) ការស្វែងរកទីតាំងស្នាក់ដែលជំរុញដោយប្រព័ន្ធបញ្ញាសិប្បនិម្មិត AI និងម៉ាស៊ីនផ្តល់ទិន្នន័យមេតា (metasearch engines) ក៏កំពុងបង្ហាញវត្តមានបន្តិចម្តងៗក្នុងទីផ្សារ និងកំពុងរៀបចំឡើងវិញនូវបទពិសោធន៍ធ្វើដំណើរ ជំរុញការប្រកួតប្រជែងក្នុងវិស័យទេសចរណ៍ក្នុងតំបន់នេះប្រកបដោយថាមភាពផងដែរ៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]