៥ឆ្នាំ ស្ទឹងត្រែងចែកប័ណ្ណកម្មសិទ្ធិដីធ្លីជាង ៣ម៉ឺនប័ណ្ណ និងចុះបញ្ជីដីសម្បទានសង្គមកិច្ចជាង ១១ម៉ឺនហិកតា

ក្នុងរយៈពេល ៥ ឆ្នាំចុងក្រោយនេះ រដ្ឋបាលខេត្តស្ទឹងត្រែងសម្រេចបានការចុះបញ្ជីដីធ្លីលក្ខណៈជាប្រព័ន្ធបានចំនួនជាង ៣ម៉ឺនប័ណ្ណ និងដីសម្បទានសង្គមកិច្ចចំនួនជាង ១១ម៉ឺនហិកតា។ នេះបើយោងតាមការបញ្ជាក់របស់អភិបាលខេត្តស្ទឹងត្រែង ឯកឧត្តម ស្វាយ សំអ៊ាង ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីភាពជោគជ័យរបស់ខេត្តស្ទឹងត្រែង នៅថ្ងៃទី២៤ ខែមេសា ២០២៣។

ឯកឧត្តមបានបញ្ជាក់ថា ការចុះបញ្ជាដីធ្លីមានលក្ខណៈជាប្រព័ន្ធ នៅក្នុងខេត្តស្ទឹងត្រែង សម្រេចបានចំនួន ៣៥ភូមិ ដោយបានផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋបានចំនួនសរុប ៣៤.១២៥ប័ណ្ណ។

ដោយឡែក រដ្ឋបាលខេត្តស្ទឹងត្រែងក៏បានសម្រេចនូវការចុះបញ្ជីក្បាលដី ក្នុងគម្រោងដីសម្បទានសង្គមកិច្ចបានចំនួន ១១ទីតាំង ឬស្មើនឹងចំនួន ១៥១ប័ណ្ណ ក្នុងទំហំសរុបចំនួន ១១៦.៣៦៨ហិកតា។ បច្ចុប្បន្ន អាជ្ញាធរបាននិងកំពុងបន្តវាស់វែងដីសម្បទានសង្គមកិច្ចចំនួន ២ទីតាំង មានទំហំសរុប ៩៤ហិកតាទៀត។

ឯកឧត្តមបានបន្តថា អាជ្ញាធរខេត្តនឹងបន្តពង្រឹងការគ្រប់គ្រងទីតាំងដីសម្បទានសង្គមកិច្ច ចំនួន ៧ទីតាំង ដែលមានទំហំសរុបជាង ១៤.០០០ហិកតា។ រដ្ឋបាលខេត្តក៏ត្រៀមចុះបញ្ជីដីសមូហភាពជនជាតិដើមភាគតិច ២សហគមន៍ និងត្រៀមចេញប័ណ្ណដីធ្លីចំនួន ២សហគមន៍ នាពេលខាងមុខនេះ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

អន្តរក្រសួងកំពុងពិនិត្យពីផលប៉ះពាល់នៃគម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតា នៅខេត្តកោះកុង

អន្តរក្រសួងដែលមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្ […]

ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម និងមានផ្ទៃដីធំជាងភ្នំពេញប្រមាណ ២០ដង

ខេត្តកំពង់ធំ គឺជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជ […]