អាមេរិកកំពុងជួបបញ្ហាធំ បណ្តាញអគ្គិសនីចាស់ និងមិនធន់! តើគេដោះស្រាយដូចម៉េច?

បណ្តាញអគ្គិសនីនៅអាមេរិកកំពុងប្រឈមនឹងបញ្ហាកាន់តែខ្លាំងឡើងទាក់ទងនឹង គ្រោះធម្មជាតិ ហេដ្ឋារចនាសម្ព័ន្ធដែលចាស់ហើយខ្វះភាពធន់ និងនឹងបញ្ហាដែលបង្កឡើងដោយកំហុសរបស់មនុស្ស។ នេះបើយោងតាមរបាយការណ៍ 2025 State of Reliability Report របស់ North American Electric Reliability Corporation (NERC)។

បង្គោលភ្លើងដែលបាក់ និងមានខ្សែភ្លើងធ្លាក់មកដី ស្ថិតនៅលើផ្ទៃដីដែលមានព្រិលនៅក្បែរផ្លូវ ដោយមានរថយន្តចតនៅក្បែរនោះ និងមានដើមឈើនៅផ្ទៃខាងក្រោយ។

របាយការណ៍នេះបានបង្ហាញពីថា ដើម្បីដោះស្រាយបញ្ហានេះ ក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីត្រូវតែកែលម្អការធ្វើផែនការ ការគ្រប់គ្រងទិន្នន័យ និងកិច្ចសហការរវាងក្រុមការងារ។ បច្ចេកវិទ្យាឌីជីថល ដូចជា BIM ម៉ូដែលគម្រោងបែបឌីជីថល និង Digital Twin កឺជាជម្រើសដ៏ល្អមួយសម្រាប់បង្កើតប្រភពទិន្នន័យតែមួយដែលមានភាពត្រឹមត្រូវ ជួយកាត់បន្ថយកំហុស និងជួយឱ្យការសម្រេចចិត្តធ្វើបានលឿនជាងមុននៅពេលមានអាសន្ន។

ព្យុះសង្ឃរា និងបាតុភូតអាកាសធាតុផ្សេងទៀត បណ្តាលឱ្យមានការដាច់ចរន្តអគ្គិសនីក្នុងកម្រិតធំ។

គួរបញ្ជាក់ថា លំហូរការងារឌីជីថលបានជួយឱ្យវិស្វករស្តារខ្សែបញ្ជូនអគ្គិសនីដែលរងការខូចខាតដោយព្យុះ ហើយអាចស្តារការផ្គត់ផ្គង់អគ្គិសនីឡើងវិញបាន រហូតដល់បីសប្តាហ៍មុនកាលកំណត់។

នៅរដ្ឋ Missouri ជាឧទាហរណ៍ Digital Twin ក៏បានជួយវិស្វករឆ្លើយតបនឹងការខូចខាតដោយទឹកជំនន់លើប៉មបញ្ជូនអគ្គិសនីដែលផ្គត់ផ្គង់ថាមពលដល់មន្ទីរពេទ្យ ដោយសន្សំពេលវេលាជួសជុលបានប្រមាណ ប្រាំមួយសប្តាហ៍។

អតិថិជនជិត ៤,៧ លាននាក់នៅតំបន់ភាគអាគ្នេយ៍សហរដ្ឋអាមេរិកបានដាច់ចរន្តអគ្គិសនី ដោយសារព្យុះសង្ឃរា Helene

លើសពីនេះ ក្រុមហ៊ុន Bentley Systems បានលើកឡើងថា ដំណោះស្រាយវិស្វកម្មឌីជីថលរបស់ខ្លួន រួមទាំង Power Line Systems (PLS) អាចជួយក្រុមហ៊ុនផ្គត់ផ្គង់អគ្គិសនីរចនា និងគ្រប់គ្រងបណ្តាញអគ្គិសនីដែលមានភាពជឿជាក់ និងធន់នឹងបញ្ហាបានកាន់តែប្រសើរ។

គ្រោះធម្មជាតិនាពេលបច្ចុប្បន្នគឺធ្ងន់ធ្ងរ និងពិបាកក្នុងការព្យាករ ហើយហេដ្ឋារចនាសម្ព័ន្ធចាស់នៅតែជាបញ្ហាប្រឈម។ដូច្នេះ ការងាយមកប្រើបច្ចេកវិទ្យាឌីជីថលអាចជួយកាត់បន្ថយកំហុសរបស់មនុស្ស បង្កើនកិច្ចសហការ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធសម្រាប់បញ្ហាប្រឈមនាពេលអនាគត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley ប្រកាសរៀបចំកម្មវិធី Technology Summit 2027 នៅទីក្រុងតូរ៉ុនតូ

ខណៈដែលការអភិវឌ្ឍទីក្រុងរីកចម្រើនយ៉ាងឆាប់រហ័ស និងតម្រូវក […]

ការប្រើប្រាស់គំរូភូគព្ភសាស្ត្រ 3D ដើម្បីអភិវឌ្ឍប្រព័ន្ធដឹកជញ្ជូននាពេលអនាគត

ខណៈដែលចំនួនប្រជាជន និងវិស័យទេសចរណ៍នៅក្នុងទីក្រុងវីណាកំព […]

2026 Year in Infrastructure របស់ក្រុមហ៊ុន Bentley នៅប្រទេសសិង្ហបុរី រៀបចំជាមួយនឹងទម្រង់ថ្មី

អ្នកត្រួសត្រាយផ្លូវក្នុងហេដ្ឋារចនាសម្ព័ន្ធសាកល បានទទួលប […]

អេស្ប៉ាញប្រើកម្មវិធីទំនើបមួយនេះដើម្បីសង់ផ្លូវរូងក្រោមដីនៅទីក្រុងម៉ាឌ្រីដ

វិស្វករនៃប្រទេសអេស្ប៉ាញបានបង្កើតវិធីសាស្ត្រមួយដោយប្រើកម […]

តើឥណ្ឌាសង់ស្ពានឆ្លងសមុទ្រខ្នាតយក្សនេះបែបណា? ខុសពីការសង់ស្ពានធម្មតាដូចម្ដេច?

ឥណ្ឌាកំពុងសាងសង់ ស្ពាន Versova-Bandra Sea Link (VBSL) ដ […]

Automated Calibration ជាអ្វី? ជួយសម្រួលដល់ការធ្វើផែនការដឹកជញ្ជូនដូចម្ដេច?

ការកែតម្រូវម៉ូដែលដោយស្វ័យប្រវត្តិ ឬ Automated Calibrati […]