ក្រុមហ៊ុន Teho បញ្ចប់សម្ព័ន្ធអាជីវកម្មជាមួយនឹងឧកញ៉ា សុខ ប៊ុន

ក្រុមហ៊ុនអភិវឌ្ឍន៍វិស័យអចលនទ្រព្យសិង្ហបុរី TEHO International នឹងបញ្ចប់សម្ព័ន្ធរួមអាជីវកម្មរបស់ខ្លួនជាមួយក្រុមហ៊ុនឧកញ៉ា សុខ ប៊ុន នេះបើយោងតាមរបាយការណ៍កំណត់ត្រារបស់ក្រុមហ៊ុននៅលើផ្សារហ៊ុនសិង្ហបុរីនៅថ្ងៃទី ២៣ ខែកុម្ភៈ។

ក្រុមហ៊ុន សុខ ប៊ុន គ្រុប នេះគឺជាដៃគូដែលមានភាគហ៊ុន ៥១ ភាគរយនៅក្នុង TEHO Cambdodia ដែលជាក្រុមហ៊ុនកំពុងអភិវឌ្ឍន៍ខុនដូមាត់សមុទ្រដែលមានតម្លៃ ៥០០ លានដុល្លារ។

របាយការណ៍កំណត់ត្រានេះបានបញ្ជាក់ថា កិច្ចព្រមព្រៀងបណ្តាក់ទុនរួមគ្នា ឬសម្ព័ន្ធអាជីវកម្មនេះ នឹងត្រូវបញ្ចប់ដោយមានការព្រមព្រៀងគ្នាទៅវិញទៅមករវាងភាគីទាំងពីរ ហើយភាគីនីមួយៗនឹងរួចផុតពីកាតព្វកិច្ចរបស់ខ្លួនក្រោមកិច្ចព្រមព្រៀងនេះ។ ឧកញ៉ា សុខ ប៊ុន បានយល់ស្របក្នុងការផ្ទេរភាគហ៊ុនធម្មតា ៥១០ ដែលតំណាងឱ្យ ៥១ ភាគរយនៃដើមទុនវិនិយោគរួមគ្នាសរុបដល់លោកស្រី យឹម ឆាយលីន៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]