ទីក្រុងអូឡាំព្យាផ្តល់កម្ចី ៩៥% រយៈពេល ២៥ឆ្នាំ

ដើម្បី​ជួយ​សម្រួល​ដល់​អតិថិជន​ដែល ចង់បាន​លំនៅដ្ឋាន​ក្នុង​ក្តី​ស្រមៃ របស់​ខ្លួន​នៅក្នុង​គម្រោង​ទីក្រុង អូ​ឡាំ​ព្យា ក្រុមហ៊ុន​អភិវឌ្ឍន៍​បានសម្រេច​ផ្តល់ជូន​កម្ចី​រហូតដល់ ៩៥% នៃ​តម្លៃ​យូ​នី​ត ដែល​អាច​បង់​រំលស់​រហូតដល់​២៥​ឆ្នាំ​។​

អភិវឌ្ឍ​ដោយ​ក្រុមហ៊ុន Oversea Cambodian Investment Corporation (OCIC) ដែលជា​ក្រុមហ៊ុន​អភិវឌ្ឍន៍​អចលនទ្រព្យ​ឈាន​មុខ​គេ​នៅ​កម្ពុជា បាន​ស្ថាបនា​គម្រោង​ជាច្រើន​។ ទីក្រុង​អូ​ឡាំ​ព្យា ក៏​ដូចជា​គម្រោង​ភាគច្រើន​របស់ អូ​.​ស៊ី​.​អា​យ​.​ស៊ី គឺ​ត្រូវ​បាន​ផ្តល់ ហិរញ្ញប្បទាន​ដោយ​ធនាគារ​កាណាឌីយ៉ា ដែលជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ផ្នែក​ហិរញ្ញវត្ថុ​របស់ OCIC ផងដែរ​។​

​គម្រោង​ទីក្រុង​អូ​ឡាំព្យា​ដ៏​មហិមា​នេះ​មាន​ចំនួន ១៣​អគារ ដែល​សាងសង់​លើ​ផ្ទៃដី​សរុប ចំនួន ៦​ហិច​តា ស្ថិត​នៅ​ភាគ​ខាងជើង​ពហុ​-​កីឡដ្ឋាន​ជាតិ​អូឡាំពិក​។ ទីក្រុង​ដែល​បាន ទទួល​ជ័យលាភី អចលនទ្រព្យ​នេះ​រួមមាន អគារ​កម្ពស់ ២៥​ជាន់ ចំនួន ៥​អគារ កម្ពស់ ២០​ជាន់ ចំនួន ៥​អគារ កម្ពស់ ៦០​ជាន់ ចំនួន ១​អគារ រួម​ទាំង​ផ្សារ​ទំនើប​មួយ​ផងដែរ​។​

​ជាមួយ​នឹង​គោលនយោបាយ​កម្ចី​ថ្មី អតិថិជន គ្រាន់តែ​បង់​ប្រាក់​តម្កល់​តែ ៣០០០​ដុល្លារ អា​មេ​រិច​តែប៉ុណ្នោះ ដើម្បី​កក់​ខុន​ដូរ​ដែល​ខ្លួន​ពេញចិត្ត​នៅក្នុង​ចំណោម​ខុន​ដូរ​នៅក្នុង​អគារ កម្ពស់​២០​ជាន់ ទាំង​ប្រាំ​អគារ ហើយ​ទទួល កម្ចី​ពី​ធនាគារ​កាណាឌីយ៉ា​រហូត​ដល់ ៨៥% នៃ​តម្លៃ​ផ្ទះ​។ អតិថិជន​អាច​បង់​រំលស់​រហូតដល់​ទៅ​២៥​ឆ្នាំ ជាមួយនឹង​អត្រា​ការប្រាក់ ៦,៥%​។

អត្រា​កម្ចី​ពិសេស​បាន​ផ្តល់​ជូន​ទៅ​បន្ទប់​ការិយាល័យ និង​ផ្ទះ​ការិយាល័យ​ដែល​អាច​ទទួលបាន​កម្ចី​រហូតដល់​៩៥%​នៃ​តម្លៃ​យូ​នី​ត ដែល​អាច​បង់​រំលស់​រហូតដល់​ទៅ​២៥​ឆ្នាំ​។

​ខណៈ​ដែល​តម្លៃ​ក្នុង​មួយ​យូ​នី​ត ចាប់ពី ១០០.០០០​ដុល្លា​អា​មេ​រិច ក្រុមហ៊ុន​អភិវឌ្ឍន៍ ធានា​ជួល​ត្រឡប់​ពី​អតិថិជន​វិញ ក្នុង​រយៈពេល បី​ឆ្នាំ​ជាមួយនឹង​អត្រា​ចំណេញ​លើសពី ២១%​។​

​ដោយ​ការសាងសង់​កំពុង​បន្ត​ទៅមុខ​យ៉ាង​លឿន អគារ​ខុន​ដូរ​ពីរ​នៅក្នុង​ទីក្រុង អូ​ឡាំ​ព្យា នឹង​បើក​ដំណើរការ​ជូន​អតិថិជន និង​អាជីវកម្ម​នានា​ក្នុង​ឆ្នាំ ២០១៧ នេះ បន្ត ដោយ​ការបើក​ដំណើរការ​អចលនទ្រព្យ​នានា​ជា​បន្តបន្ទាប់​។ ក្រុមហ៊ុន OCIC បាន​បញ្ជាក់​កាលពី​ចុង​ពាក់កណ្តាល​ខែ​ធ្នូ ឆ្នាំ​២០១៦ ថា​ខុន​ដូរ​ទី​១ (C1) និង​ខុន​ដូរ​ទី​២ (C2) នឹង​បើក​ឲ្យចូល​ស្នាក់នៅ និង​ប្រើប្រាស់​នៅក្នុង​ឆ្នាំ ២០១៧​។​

​ខុន​ដូរ​ទី ៣ (C3) និង​ខុន​ដូរ​ទី ៤ (C4) និង​សម្ពោធ​នៅ​ចុងឆ្នាំ ២០១៧​។ អគារ​ខុន​ដូរ​ទាំង​បួន​នេះ ស្ថិតនៅ​ក្នុង​ចំណោម​អគារ​កម្ពស់ ២០​ជាន់ ទាំង​៥ ដែល​ត្រូវបាន​សាងសង់​នៅ ក្នុង​ដំណាក់កាល​ដំបូង​គេ​។ ក្រុមហ៊ុន​នឹង​បើក​ដំណើរការ​អគារ​ផ្សេងៗ និង​ចលនទ្រព្យ​បន្ត បន្ទាប់​គ្នា​ចាប់ពី​ចុងឆ្នាំ​នេះ​តទៅ​។​

បន្ទាប់​ពី​ការសាងសង់​បញ្ចប់​ជា​ស្ថាពរ គម្រោង​ទីក្រុង​អូ​ឡាំ​ព្យា នឹង​រួមមាន​ផ្សារ​ទំនើប Olympic Plaza អចលនទ្រព្យ ពាណិជ្ជកម្ម នានា ផ្ទះ​អាជីវកម្ម (Shop House) ខុន​ដូរ មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ស្កា​យ​បារ និង​សួន ទឹក​កម្សាន្ត​។

​លក្ខណៈពិសេស​របស់​ទីក្រុង​អូ​ឡាំ​ព្យា គឺជា​ការរួម​បញ្ចូល​គ្នា​យ៉ាង​ល្អ​វិចិត្រ​រវាង​អាជីវកម្ម និង​បែបបទ​ជីវិត​នៅ​កន្លែង​តែ​មួយ​។ អគារ​ផ្ទះល្វែង​អាជីវកម្ម​ដែល​មាន​កម្ពស់ ៤​ជាន់​ត្រូវបាន​រចនា​ឡើង​សម្រាប់​បម្រើ​ឲ្យ​ទាំង​គោលបំណង​អាជីវកម្ម និង​ការរស់នៅ ដែល​អនុញ្ញាត​ឲ្យ​អតិថិជន​អាច​ប្រកប​របរ​អា​ជី​កម្ម​ផ្សេងៗ​នៅ​ជាន់​ទី​១ និង​ជាន់​ទី​២ ហើយ​អាច​រស់នៅ​នៅ​ជាន់​ទី​៣ និង​ទី​៤​។ នៅ​ពី​លើ​ផ្ទះល្វែង​អាជីវកម្ម​គឺជា​អគារ​ខុន​ដូរ​ដែល​ត្រូវបាន​ស្ថាបនា​ចាប់ពី​ជាន់​ទី​៦ ទៅ​រហូត​ដល់​ជាន់​ទី​២០ និង​ខ្ពស់ជាង​នេះ​។​

​ក្រុមហ៊ុន​អភិវឌ្ឍន៍​ថ្មីៗ​នេះ​បាន​ស្នើ​គម្រោង សាងសង់​ស្ពាន​អាកាស​សម្រាប់​អ្នក​ថ្មើរជើង នៅតាម​បណ្តោយ​គម្រោង​នេះ​ទៅ​រដ្ឋាភិបាល​ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើដំណើរ​ឆ្លងកាត់រ​បស់​អ្នក​ថ្មើរជើង​ក៏ដូចជា​ជួយ​ឲ្យមាន​ប្រជាជន​ធ្វើដំណើរ​ឆ្លងកាត់​គម្រោង​នេះ​កាន់តែ​ច្រើន​ផង​ដែរ​។​

​ដោយសារតែ​ការ​រចនា​ដ៏​ល្អ​ឆើតឆាយ និង​ការសាងសង់​ប្រកបដោយ​គុណភាព និង​សាងសង់​ដោយ​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដែល​មានកេរិ៍្តឈ្មោះ​ល្បី​រន្ទឺ ទីក្រុង​អូ​ឡាំ​ព្យាបា​ន​ទទួលពាន​រង្វាន់​ជាច្រើន​ពី​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ ២០១៦ (Cambodia Property Awards) កាលពីដើមឆ្នាំ​នេះ ដែល​មាន​គម្រោង​អចលនទ្រព្យ​ជាច្រើន​បាន​ចូលរួម ប្រកួតប្រជែង​។​

ក្រៅពី​ឈ្នះ​ពានរង្វាន់ “​ការអភិវឌ្ឍន៍​ចម្រុះ​ដ៏​ល្អ​ជាងគេ​” ទីក្រុង​អូ​ឡាំ​ព្យា បានឈ្នះ​តំណែង “​គម្រោង​ដែល​ត្រូវ​ផ្តល់​អនុសាសន៍​ខ្ពស់​” សម្រាប់​ការ​រចនា ស្ថាបត្យកម្ម​បែប​លំនៅស្ថាន ដ៏​ល្អ​បំផុត​លំដាប់​អគារ​កម្ពស់​ទាប និង​ការកត់សម្គាល់​ពិសេស​សម្រាប់​ទំនួល​ខុស​ត្រូវ​សង្គម និង​ការអភិវឌ្ឍន៍​អគារ​ខុន​ដូរ​ដ៏​ល្អ​បំផុត​។ ក្រុមហ៊ុន​អភិវឌ្ឍន៍ OCIC ក៏​បាន​ឈ្នះ​តំណែង អានុសាសន៍​ខ្ពស់​សម្រាប់​អ្នក​អភិវ​ឌ្ឍ​ន៍​ដ៏​ល្អ​បំផុត​ដែរ ពី​កម្មវិធី​ពានរង្វាន់​អចលនទ្រព្យ​លំដាប់​ខ្ពស់​មួយ​នេះ​។​

​បន្ទាប់​ពី​ទទួលបាន​ការអនុញ្ញាត​សាងសង់​ពី​រដ្ឋាភិបាល​កាលពី​ឆ្នាំ ២០១១ ក្រុមហ៊ុន OCIC បាន​ចាប់ផ្តើម​សាងសង់​គម្រោង​នេះ​នៅក្នុង​ឆ្នាំ​២០១២ នឹង​រំពឹងថា​នឹង​បញ្ចប់​ទាំងស្រុង​នៅ​ឆ្នាំ ២០១៨ លោក ងួន ហាន់​រិ​ទិ្ធ ប្រធាន​ការដ្ឋាន​នៃ​ទីក្រុង​អូ​ឡាំ​ព្យាបា​ន​ប្រាប់​ទស្សនា​វ​ដ្តី​សំណង់ និង​អចលនទ្រព្យ​កាលពី​ឆ្នាំ​២០១៣​។​

​លោក​ហាន់​រិ​ទិ្ធ បាន​ពន្យល់ថា​ការសាងសង់​គម្រោង​នេះ​ត្រូវបាន​បែងចែក​ជា​បី​ដំណាក់កាល​មុន​នឹង​បើក​ដំណើរការ​សាងសង់​សណ្ឋាគារ ៥០០​បន្ទប់​។​

​នៅក្នុង​ដំណាក់កាល​ទី​១ ដែល​ត្រូវបាន សាងសង់​ចាប់ពី​ឆ្នាំ ២០១២ ទៅ​ឆ្នាំ ២០១៤ បាន​ផ្តោត​លើ​ការងារ​គ្រឹះ និង​ការសាងសង់​ផ្ទះ អាជីវកម្ម និង​អគារ​ខុន​ដូរ​កម្ពស់ ២០​ជាន់​។ នៅ​ដំណាក់កាល​ទី​២ ចាប់ពី​ឆ្នាំ ២០១៤ ទៅ​ឆ្នាំ ២០១៦ ផ្តោត​លើ​ការសាងសង់​អគារ កម្ពស់​មធ្យម​នានា និង​ដំណាក់កាល​ទី​បី ចាប់ពី​ឆ្នាំ ២០១៦ រហូតដល់​ឆ្នាំ ២០១៨ នឹង ផ្តោត​លើ​ការសាងសង់​អគារ​កម្ពស់ ៦០ ជាន់ និង​ផ្សារ​ទំនើប​។​

“​ប្រជាជន​ភាគច្រើន​តែង​តែ​ឃើញ​ទីក្រុង ទំនើបៗ នៅ​បរទេស​ដូចជា​ប្រទេស​ថៃ​ហើយ សាធារណៈជន​ភាគច្រើន​ស្គាល់​តែ​ការអភិវឌ្ឍន៍​ប្រណីតៗ​មួយចំនួន​ប៉ុណ្ណោះ​នៅ​ភ្នំពេញ ប៉ុន្តែ​ទីក្រុង​អូ​ឡាំ​ព្យា នឹង​បង្ហាញ​ជូន​សាធារណៈជន នូវ​ទីក្រុង​ដ៏​ប្រណីត​បំផុត​ផុស​នៅ​កណ្តាល​ទីក្រុង​ភ្នំពេញ​ដែល​នៅក្បែរ​ពួកគេ​”​។ លោក ហាន់​រិ​ទិ្ធ បាន​ថ្លែង​យ៉ាង​ដូច្នេះ​។​

​ក្រុមហ៊ុន​អភិវឌ្ឍន៍ OCIC មាន​ការរំពឹង ខ្ពស់​សម្រាប់​គម្រោង​នេះ ដោយ​ជឿជាក់ថា​វា នឹង​ក្លាយជា​ទីក្រុង​ដ៏​ប្រណីត​បំផុត​នៅ​កម្ពុជា​ដែល​អាច​ប្រៀបធៀប​ជាមួយនឹង​ទីក្រុង​នានា​នៅ​ប្រទេស​ជិតខាង​បាន​៕

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley ចេញកម្មវិធីថ្មី ទស្សនាទីក្រុងស៊ីដនីបែបនិម្មិតសម្រាប់សន្និសីទ Illuminate 2026

ដើម្បីអបអរសាទរដល់សន្និសីទ Bentley Illuminate 2026 ដែលនឹ […]

អាម៉េរិកប្តេជ្ញាចូលរួមលើកកម្ពស់បរិយាកាសវិនិយោគ និងបរិស្ថានធុរកិច្ចនៅកម្ពុជា

ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ប្តេជ្ញាចូលរួមចំណែកលើកម្ព […]

ក្រុមហ៊ុន Seequent នាំយកបច្ចេកវិទ្យាថ្មី ២ សំខាន់ៗទៅប្រទេសកាដាណា

ក្រុមហ៊ុន Seequent ដែលជាក្រុមហ៊ុនជំនាញខាងផ្នែកកម្មវិធីវ […]

ត្រឹមខែកុម្ភៈ ២០២៦៖ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីជាង ១០០គម្រោង ក្នុងតម្លៃជិត១ប៊ីលានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារាយការណ៍ថា គម្រោងថ្មីជាង ១ […]

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]