គម្រោង The Palm ពាំនាំរចនាបថបែបថ្មីសម្រាប់ការរស់នៅ

ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ Oxley Worldbridge បានប្រកាសថានឹងបើកលក់គម្រោងថ្មីរបស់ខ្លួនក្នុងពេលឆាប់ៗខាងមុខនេះ ដែលមានឈ្មោះថា The Palm ។​

ដោយចាប់ផ្តើមពីគម្រោងអគារខុនដូលំដាប់ខ្ពស់ ដែលមានលក្ខណៈជាការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនក្នុងស្រុក WorldBridge Land និងក្រុមហ៊ុន Oxley មកពីប្រទេសសិង្ហបុរី ដូចទៅនឹងគម្រោងពីរមុនៗរបស់ខ្លួន The Palm គឺជាគម្រោងអភិវ​ឌ្ឍន៍លំនៅដ្ឋានវីឡាប្រណីតដ៏ធំមួយ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ១។​

គម្រោងអភិវឌ្ឍវីឡាប្រណីតមួយនេះមានតម្លៃប្រមាណ ១១០លានដុល្លារអាមេរិក​ បានចាប់ផ្តើមការសាងសង់កាលពីខែកក្កដាកន្លងមកនេះ​លើផ្ទៃ​ដីទំហំ ៣.៦​ហិកតា ដោយមានប្រមាណជាង ២០០យូនីត​ ។

លក្ខណៈពិសេសនៃការរចនាសម្រាប់គម្រោង The Palm គឺផ្តោតជាចម្បងលើការរស់នៅជារបៀបកន្លែងលំហែជាមួយនិងផែនការសាងសង់ធ្នេរខ្សាច់សប្បនិម្មិតក្នុងនោះផងដែរ។

ជាក្រុមហ៊ុនបណ្តាកទុនរួមគ្នារវាង WorldBridge Land និង Oxley Holdings ​គម្រោង The Palm នៅកម្ពុជាត្រូវបានយកគំរួតាមការអភិវឌ្ឍន៍ The Palm នៅប្រទេសកាតា និងប្រទេសសិង្ហបុរី។ “នៅពេលដែលប្រជាជនកម្ពុជាមានលទ្ធភាពទិញខុនដូប្រណីត ពួកគាត់ក៏មានលទ្ធភាព ទិញនូវគម្រោងប្រកបដោយផាសុកភាពសម្រាប់របៀបរស់នៅរបស់គាត់បានដែរ” នេះតាម ប្រសាសន៍លោក​ឧកញ៉ា សៀ រិទ្ធី ម្ចាស់គម្រោងអភិវឌ្ឍន៍។

គួររំលឹក​ថា គម្រោងអភិវឌ្ឍន៍លំនៅឋានប្រណីតធំៗ នៅតែបង្ហាញអំពីជំនឿនៃការបន្តលក់កើនឡើងយ៉ាងផុសផុលក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

Bentley ចេញកម្មវិធីថ្មី ទស្សនាទីក្រុងស៊ីដនីបែបនិម្មិតសម្រាប់សន្និសីទ Illuminate 2026

ដើម្បីអបអរសាទរដល់សន្និសីទ Bentley Illuminate 2026 ដែលនឹ […]

អាម៉េរិកប្តេជ្ញាចូលរួមលើកកម្ពស់បរិយាកាសវិនិយោគ និងបរិស្ថានធុរកិច្ចនៅកម្ពុជា

ស្ថានទូតអាម៉េរិកប្រចាំកម្ពុជា ប្តេជ្ញាចូលរួមចំណែកលើកម្ព […]

ក្រុមហ៊ុន Seequent នាំយកបច្ចេកវិទ្យាថ្មី ២ សំខាន់ៗទៅប្រទេសកាដាណា

ក្រុមហ៊ុន Seequent ដែលជាក្រុមហ៊ុនជំនាញខាងផ្នែកកម្មវិធីវ […]

ត្រឹមខែកុម្ភៈ ២០២៦៖ កម្ពុជាទទួលបានគម្រោងវិនិយោគថ្មីជាង ១០០គម្រោង ក្នុងតម្លៃជិត១ប៊ីលានដុល្លារ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជារាយការណ៍ថា គម្រោងថ្មីជាង ១ […]

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]