ស្វែងយល់ពីកម្មវិធីឌីជីថលដែលម៉ាឡេស៊ីប្រើដើម្បីសង់ហាយវេប្រវត្តិសាស្ដ្រ Sarawak-Sabah

ក្រុមហ៊ុន Jabatan Kerja Raya Sarawak – JKRS របស់ប្រទេសម៉ាឡេស៊ីត្រូវបានទទួលស្គាល់ជាអ្នកដឹកនាំសកលផ្នែកហេដ្ឋារចនាសម្ព័ន្ធ សម្រាប់ការងារលើគម្រោងផ្លូវតភ្ជាប់សារ៉ាវ៉ាក់-សាបា ដំណាក់កាលទី ២ (Sarawak Sabah Link Road Phase 2 – SSLR2)។

គម្រោងដែលមានតម្លៃ ៧,១៥ ពាន់លានរីងហ្គីត (MYR) នេះ នឹងជួយឱ្យមានការតភ្ជាប់ដីគោករវាងរដ្ឋសារ៉ាវ៉ាក់ និងរដ្ឋសាបាជាលើកដំបូង សម្រាប់ប្រជាជនជាង ៧០,០០០ នាក់ ដែលកាលពីមុនត្រូវបានកាត់ដាច់ពីគ្នាដោយសារភូមិសាស្ត្រភ្នំដ៏លំបាក។

គម្រោងនេះផងដែរ ក៏ជាម្ចាស់ជ័យលាភីមួយក្នុងកម្មវិធី Bentley Year in Infrastructure (YII) 2025។ មកស្វែងយល់ទាំងអស់គ្នាថាគម្រោងនេះមានលក្ខណៈពិសេសអ្វីខ្លះ។

ផ្លូវហាយវេប្រវែង ៣៣៥ គីឡូម៉ែត្រនេះ កាត់តាមតំបន់ដែលមានបរិស្ថានប្រឈមបំផុតមួយចំនួនរបស់ម៉ាឡេស៊ី រួមមានភ្នំខ្ពស់ៗ និងតំបន់ដែលមានភ្លៀងធ្លាក់ខ្លាំងបំផុត។ ដើម្បីសម្រេចឱ្យទាន់កាលកំណត់ដែលមានត្រឹមតែ ៦០ ខែ និងគ្រប់គ្រងបញ្ហាបរិស្ថាន JKRS ងាកមកប្រើប្រាស់យុទ្ធសាស្ត្រឌីជីថលរបស់ Bentley Systems ដែលមានដូចជា៖

  • ការពន្លឿនវិស្វកម្ម (Accelerated Engineering): ដោយប្រើប្រាស់ OpenRoads Designer ក្រុមការងារបានបង្កើនប្រសិទ្ធភាពនៃការតម្រឹមធរណីមាត្រ និងស្ថិរភាពជម្រាលភ្នំក្នុងពេលជាក់ស្តែង ដែលជួយជំរុញប្រសិទ្ធភាពរចនាឱ្យកើនឡើង ៥០%។
  • កិច្ចសហការឥតខ្ចោះ (Seamless Collaboration): កម្មវិធី ProjectWise បានបម្រើការជាបណ្ដុំទិន្នន័យកណ្តាល ដែលតភ្ជាប់ភ្នាក់ងាររដ្ឋាភិបាល និងអ្នកប្រឹក្សាយោបល់នៅតាមតំបន់ដាច់ស្រយាល ដើម្បីធានាបាននូវការត្រួតពិនិត្យការរចនាបានរហ័ស និងអាចតាមដានបាន។
  • ទិន្នន័យភូមិសាស្ដ្រលំហ (Spatial Coordination): កម្មវិធី OpenCities Map អនុញ្ញាតឱ្យវិស្វករបញ្ចូលទិន្នន័យផ្លូវថ្នល់ ជាមួយនឹងកំណត់ត្រាព្រៃឈើ និងដីធ្លី ដែលជួយឱ្យក្រុមការងារជៀសវាងតំបន់សត្វព្រៃការពារ និងតំបន់សម្បទានព្រៃឈើ បានក្នុងពេលសាងសង់ជាក់ស្ដែង។
  • ការសាងសង់បែប 4D (4D Construction): តាមរយៈ SYNCHRO 4D ក្រុមហ៊ុន JKRS អាចបង្កើតឧទាហរណ៍នៃសេណារីយូហានិភ័យនានា ដើម្បីមើលឃើញពីបញ្ហាបច្ចេកទេសដែលអាចកើតមាន មុនពេលចាប់ផ្តើមការងារនៅការដ្ឋានជាក់ស្ដែង ខណៈពេលដែល iTwin Capture ក៏ជួយបានបំប្លែងទិន្នន័យពីដ្រូន ទៅជាគំរូ 3D កម្រិតច្បាស់ដូចរូបពិត សម្រាប់ការតាមដានវឌ្ឍនភាពប្រកបដោយតម្លាភាព។

លើសពីការសាងសង់ផ្លូវធម្មតា ក្រុមហ៊ុន JKRS បានកំណត់បទដ្ឋានថ្មីសម្រាប់វិស្វកម្មរបស់ម៉ាឡេស៊ី។ បច្ចេកវិទ្យា “ឌីជីថលភ្លោះ” (Digital Twin) នៃគម្រោងនេះ នឹងត្រូវប្រើប្រាស់ពេញមួយវដ្តជីវិតនៃគម្រោងផ្លូវ ដើម្បីបង្កើនប្រសិទ្ធភាពថែទាំ និងធានាសុវត្ថិភាពសាធារណៈសម្រាប់មនុស្សជំនាន់ក្រោយ។

គម្រោង SSLR2 ត្រូវបានរំពឹងថានឹងបញ្ចប់នៅខែមិថុនា ឆ្នាំ ២០២៩ ដែលសន្យាថានឹងជំរុញកំណើនសេដ្ឋកិច្ចក្នុងវិស័យកសិកម្ម និងទេសចរណ៍ ព្រមទាំងធានាបាននូវលទ្ធភាពទទួលបានសេវាសុខាភិបាល និងការអប់រំដ៏សំខាន់សម្រាប់សហគមន៍ដាច់ស្រយាល។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កំពង់ស្ពឺទទួលបានក្រុមហ៊ុនចិនស្នើសុំបង្កើតតំបន់សេដ្ឋកិច្ចពិសេសទំហំ ៤៥៥ហិកតា នៅស្រុកភ្នំស្រួច

គម្រោងអភិវឌ្ឍន៍យុទ្ធសាស្ត្រដែលលាតសន្ធឹងលើផ្ទៃដីជាងបួនរយ […]

ឆ្នាំ២០២៥៖ កម្ពុជាទទួលបានគម្រោងថ្មីចំនួន ៦៣០ ក្នុងទំហំទុនវិនិយោគ ១០ប៊ីលានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កម្ពុជា ទទួលបានគម្រោងវិនិយោគចំនួន ៦៣០ […]

ឆ្នាំ២០២៥៖ ក្រសួងបរិស្ថាន បង្ក្រាបបទល្មើសធនធានធម្មជាតិបានជាង ២ពាន់ករណី ថយចុះ១៥%

ការល្បាតរបស់មន្ត្រីឧទ្យានជាតិដែលបានពង្រឹង និងបច្ចេកវិទ្ […]

សួនច្បារច្រាំងស្ទឹងព្រែកត្នោត ប៉ែកខាងត្បូងស្ទឹង នៅខេត្តកណ្តាល ចាប់ផ្តើមសាងសង់ជាផ្លូវការ

អាជ្ញាធរខេត្ត និងមន្ត្រីក្រសួង សហការគ្នាដើម្បីផ្លាស់ប្ត […]

២០២៥ កម្ពុជារកចំណូលជាង $៦០០លាន ពីការនាំចេញអង្ករទៅកាន់ទីផ្សារអន្តរជាតិ

ការពង្រីកយុទ្ធសាស្ត្រចូលទៅក្នុងទីផ្សារអឺរ៉ុប និងអាស៊ានជ […]

LSU ផ្ដល់វគ្គអប់រំ និងវិញ្ញាបនបត្រ “ឌីជីថលភ្លោះ” ដំបូងបង្អស់នៅអាមេរិក

សាកលវិទ្យាល័យ Louisiana State University (LSU) បានប្រកា […]