សាលាខេត្តកោះកុង៖ ដីដែលទិញលក់គ្មានការដឹងលឺពីមន្រ្តីអាជ្ញាធរពាក់ព័ន្ធត្រូវចាត់ទុកជាមោឃៈ

រាល់ដីដែលទិញលក់គ្មានការដឹងលឺ និងវាស់វែងពីមន្រ្តីអាជ្ថាធរពាក់ព័ន្ធ ជាពិសេសដីដែលស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ តំបន់សហគមន៍ និងកគម្របព្រៃឈើក្នុងខេត្តកោះកុង នឹងត្រូវចាត់ទុកជាមោឃៈ ។ នេះបើយោងតាមសេចក្ដីប្រកាសរបស់រដ្ឋបាលខេត្តកោះកុង កាលពីថ្ងៃទី១៤ កក្កដា ២០២០ នេះ។

គោលបំណងនៃប្រកាសនេះ គឺដើម្បីបញ្ឍប់ការទិញលក់ដីក្នុងតំបន់ការពារធម្មជាតិ សហគមន៏ និង គម្របព្រៃលើយ៉ាងអណាធិបតេយ្យ ដែលកន្លងមកឃើញថាមានសកម្មភាពបែបនេះជាច្រើន ជាពិសេសនៅក្នុងស្រុកបូទុមសាគរ ស្រុកកោះកុង ស្រុកគិរីសាគរ ស្រុកថ្មបាំង និងតាមតំបន់មួយចំនួនទៀត។

សេចក្ដីប្រកាសនេះបានបញ្ជាក់ថា ៖«ចំពោះការទិញ-ដីធ្លីដោយមិនមានការចូលរួមត្រួតពិនិត្យ និងវាស់វែងត្រឹមត្រូវរបស់មន្ត្រីពាក់ព័ន្ធនឹងមន្ត្រីភូមិបាលនៃរដ្ឋបាលក្រុង ស្រុក ដោយគ្រាន់តែផ្តិតមេដៃរវាងអ្នកលក់ និងអ្នកទិញយ៉ាងនេះគឺជាទង្វើមិនស្របច្បាប់»។

ប្រភពដដែលនេះបានបន្តថា ជនណាដែលទិញលក់ដីក្នុងលក្ខណៈមិនងត្រឹមត្រូវតាមផ្លូវច្បាប់បែបនេះ នឹងត្រូវប្រឈមការផ្តន្ទាទោសទៅតុលាការតាមផ្លូវច្បាប់។

ក្នុងថ្ងែជាមួយគ្នានេះដែរ រដ្ឋបាលស្រុកថ្មបាំង ខេត្តកោះកុង កាលពីថ្មីៗនេះ ក៏បានប្រកាសដល់ម្ចាស់ដី និងដីអង្គភាពនានា ដែលជាប់ពាក់ព័ន្ធក្នុងតំបន់ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បួង ឧទ្យានជាតិជួរភ្នំក្រវាញកណ្ដាល តំបន់ដែនជម្រកសត្វព្រៃតាតៃ និងតំបន់គម្របព្រៃឈើ២០០២ ដើម្បីមកស្រង់ឈ្មោះជាបឋមចាប់ពីថ្ងៃទី១៥ កក្កដា ២០២០ រហូតដល់ថ្ងៃទី៣០ កក្កដា ២០២០ផងដែរ។

ទាក់ទិននឹងរឿងដីធ្លីនេះដែរ កាលពីថ្មីៗនេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានប្រកាសថាសម្រាប់មន្រ្តីខិលខូចដែលឃុបឃិតគ្នាយកដីរដ្ឋ និងយកដីប្រជាពលរដ្ឋ គឺនឹងទទួលទោសដ៏ធ្ងន់ធ្ងរបំផុត។ ហើយចំពោះប្លង់រឹងដែលបានធ្វើដោយអំពើឃុបឃិតទុច្ចរិត គឺនឹងរំលាយចោលវិញ។ (អានបន្ថែម)

គួរបញ្ជាក់ផងដែរថា ខេត្តកោះកុង មានតំបន់ការពារធម្មជាតិចំនួន១០ កន្លែងនៅលើផ្ទៃដីសរុបជាង ១ លានហិកតា ដែលក្នុងនោះរួមមាន៖ ឧទ្យានជាតិ ជួរភ្នំក្រវាញខាងត្បូង ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ដែនជម្រកសត្វព្រៃតាតៃ របៀង អភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ ការពារធម្មជាតិ ( ជួរភ្នំក្រវាញ ) ឧទ្យានជាតិសមុទ្រកោះរ៉ុង ឧទ្យានជាតិបុទុមសាគរ តំបន់ប្រើប្រាស់ ច្រើនយ៉ាងដងពែង ដែនជម្រកសត្វព្រៃពាមក្រសោប តំបន់រ៉ាមសារ កោះការពិ និងដែនជម្រកសត្វព្រៃភ្នំសំកុស។ (អានបន្ថែម)

- Video Advertisement -