ការសិក្សាគម្រោងផ្លូវរថភ្លើងទាំង៣ ប្រភេទនឹងបញ្ចប់នៅខែមីនានេះ ខណៈរដ្ឋកំពុងស្វែងរកទុន

រដ្ឋាភិបាលកំពុងរង់ចាំលទ្ធផលការសិក្សាលទ្ធភាពគម្រោងផ្លូវរថភ្លើងក្រោមដីនៅរាជធានីភ្នំពេញ ដែលនឹងបញ្ចប់នៅខែ មីនា ខាងមុខនេះ ដើម្បីយកទៅប្រៀបធៀបនឹងការសិក្សាដែលបានបញ្ចប់រួចហើយ ២ ទៀត ពោលគឺ រថភ្លើងលើអាកាស AGT និងរថភ្លើង Mono Rail មុននឹងសម្រេចថាសង់ប្រភេទរថភ្លើងមួយណា។

ក្នុងអំឡុងពេលនេះដែរ រដ្ឋាភិបាលក៏កំពុងស្វែងរកប្រភពហរិញ្ញប្បទានដើម្បីយកមកអនុវត្តន៍គម្រោង នេះបើយោងតាមប្រសាសន៍របស់ឯកឧត្តម ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២០ កាលពីព្រឹកថ្ងៃទី ១៦ កុម្ភៈ នេះ។

ឯកឧត្តម បានមានប្រសាសន៍ថា៖ «ដំបូងយើងឱ្យខាងជប៉ុនសិក្សារថភ្លើងលើអាកាសដែលបើកបរដោយស្វ័យប្រវត្តិឬ AGT តែអាចនឹងចំណាយថវិកាអស់ដល់ជាង ២ ពាន់លាន ដូច្នេះយើងរកទុនមិនបាន ទើបយើងឱ្យក្រុមហ៊ុនឯកជន [ចិន] ២ ទៀត សិក្សាគម្រោង Monorail និង រថភ្លើងក្រោមដី»។

«ពេលនេះ Monorail បានសិក្សាចប់រួចរាល់ហើយ ដោយនៅខែក្រោយរថភ្លើងក្រោមដីក៏នឹងចប់ហើយដែរ។ បន្ទាប់មក យើងនឹងយកជម្រើសទាំង ៣ នេះទៅរាយការណ៍ជូនសម្ដេចតេជោហ៊ុន សែន ដើម្បីយើងរកថវិកាប្រភពទុនមកកសាង» ឯកឧត្តម បានបន្ត។

ទាក់ទិននឹងប្រភពទុន ឯកឧត្តមរដ្ឋមន្រ្តី សង្ឃឹមថាក្រុមហ៊ុនឯកជននឹងចូលរួមក្នុងការសាងសង់គម្រោងនេះក្នុងលក្ខខណ្ឌ សាងសង់-ប្រតិបត្តិការ-ផ្ទេរ ឬ BOT។ បើក្រុមហ៊ុនឯកជនជួយវិនិយោគពិតមែន គម្រោងនេះអាចនឹងជួយកាត់បន្ថយការស្ទះចរាចរណ៍ និងលើកមុខមាត់ទីក្រុងភ្នំពេញបានមួយកម្រិតធំ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចេកវិទ្យា Digital Twins និងដ្រូន អាចជួយពន្លឿនការស្ដារហេដ្ឋារចនាសម្ព័ន្ធបានដូចម្ដេច?

រដ្ឋ Kentucky នៃសហរដ្ឋអាមេរិក បានជួសជុលហេដ្ឋារចនាសម្ព័ន […]

Bentley បានដាក់សម្ពោធជាផ្លូវការនូវ OpenRail Designer 2025! តើមានអ្វីថ្មីខ្លះ?

ក្រុមហ៊ុន Bentley Systems បានដាក់សម្ពោធជាផ្លូវការនូវ Op […]

តើព័រទុយហ្គាល់ប្រើបច្ចេកវិទ្យាអ្វីខ្លះដើម្បីគ្រប់គ្រងបណ្តាញទឹកនៅពេលអាកាសធាតុក្ដៅខ្លាំង?

ខណៈដែលសីតុណ្ហភាពរដូវក្តៅនៅភាគខាងជើងនៃប្រទេសព័រទុយហ្គាល់ […]

អាមេរិកប្រើកាម៉េរាឡាន និង​ AI ដើម្បីវិភាគរកផ្លូវខូច ហើយជួលជុលត្រូវចំណុច និងទាន់ពេល

ក្រសួងដឹកជញ្ជូនរដ្ឋ Alabama (ALDOT) សម្រេចប្រើកម្មវិធី […]

បច្ចេកវិទ្យា Bentley ថ្មីអាចព្យាករហានិភ័យកំហូចប្រព័ន្ធអគ្គិសនី មុនបញ្ហាកើតឡើងទៅទៀត

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានបង្ហាញពីបច្ចេកវិទ្ […]

ហេតុអ្វីបានជាម៉ាស៊ីនបូមទឹក “ឆ្លាតវៃ” មិនមែនសុទ្ធតែល្អជានិច្ចនោះទេ?

តើអ្នកគិតថាការប្រើម៉ាស៊ីនបូមទឹកបែប “ល្បឿនប្រែប្រួ […]