កម្ពុជាត្រូវការថវិកាប្រមាណ ៥០០លាន ទៅ ២ពាន់លានដុល្លារ ដើម្បីកាត់បន្ថយឧស្ម័នផ្ទះកញ្ចក់

កម្ពុជាត្រូវការហិរញ្ញប្បទានប្រមាណ ៥០០លានដុល្លារ រហូតដល់ជិត ២ពាន់លានដុល្លារអាមេរិកក្នុងមួយឆ្នំា នៅឆ្នំា២០៥០ សម្រាប់អនុវត្តផែនការយុទ្ធសាស្រ្សមួយចំនួន ដើម្បីកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់។

នេះបើតាមការលើកឡើងរបស់ ឯកឧត្តម ទិន ពន្លក រដ្ឋលេខាធិការក្រសួងបរិស្ថាន ក្នុងកិច្ចប្រជុំពិភាក្សាអំពីការវាយតម្លៃផ្នែកម៉ាក្រូសេដ្ឋកិច្ច និងការវាយតម្លៃហានិភ័យអាកាសធាតុ និងផលវិបាកម៉ាក្រូសេដ្ឋកិច្ច ជាមួយក្រុមបេសកម្មរបស់ទីភ្នាក់ងារបារាំងសំរាប់អភិវឌ្ឍន៍(AFD) កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២។

ចំនួនហិរញ្ញប្បទាននេះ នឹងត្រូវប្រើសម្រាប់អនុវត្តគោលនយោបាយ និងផែនការយុទ្ធសាស្ត្រមួយចំនួន ដើម្បីឆ្លើយតបនឹងការ​ប្រែប្រួលអាកាសធាតុ ដូចជា CCSP(2014-2023) យុទ្ធសាស្ត្ររយៈពេលវែង(LTS4CN) NDC ដោយផ្តោតសំខាន់​លើការកាត់បន្ថយការបញ្ចេញឧស្ម័ន និងការបន្សុំា។

ទន្ទឹមនឹងនេះ ក្នុងការកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ កម្ពុជាក៏បានលើកទឹកចិត្តឱ្យមានការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធ ស្ថាប័នសិក្សាស្រាវជ្រាវ និងវិស័យឯកជន ដើម្បីជំរុញសកម្មភាពអាកាសធាតុនៅកម្ពុជា។

ចំពោះការវិនិយោគរបស់វិស័យឯកជន ជាការចូលរួមលើគម្រោងឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុ និងបច្ចេកវិទ្យាបរិស្ថាន/បៃតង នៅក្នុងវិស័យសំខាន់នៃសេដ្ឋកិច្ចជាតិ ដែលអាចរួមចំណែកដល់ការអភិវឌ្ឍប្រកបដោយចីរភាព លើកកម្ពស់ជីវភាពប្រជាជន។

ក្នុងជំនួបជាមួយនឹងទីភ្នាក់ងារបារាំងសំរាប់អភិវឌ្ឍន៍ (AFD) នេះ កម្ពុជាបានស្នើឱ្យភាគីបារាំងពិចារណាអំពីការបង្កើន​ហិរញ្ញប្បទានបៃតង/ហិរញ្ញប្បទានអាកាសធាតុ នៅក្នុងក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការទ្វេភាគីផងដែរ។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]