ក្រសួង៖ គុណភាពសេវាទូរសព្ទចល័តនៅក្នុងបុរីល្អជាងមុនប្រមាណ​ ៧០%

គិតមកដល់ពេលនេះ វឌ្ឍនភាពការងារពង្រឹង និងលើកកម្ពស់គុណភាពសេវាទូរគមនាគមន៍នៅក្នុងបុរី បានល្អប្រសើរជាងមុនប្រមាណ​ ៧០ភាគរយហើយ។ នេះបើតាមសកម្មភាពពិនិត្យវឌ្ឍនភាពគុណភាពសេវាទូរសព្ទ និងសំណេះសំណាលជាមួយពលរដ្ឋ របស់ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ កាលពីពេលថ្មីៗនេះ។

ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍  បានឱ្យដឹងថា តាម​រយ:​​ការដោះស្រាយបញ្ហាផ្ទាល់​ និងសហការជាមួយម្ចាស់បុរី ព្រមទាំងប្រតិបត្តិករទូរគមនាគមន៍ការពង្រឹងគុណភាពសេវាទូរសព្ទចល័ត នៅក្នុងបុរីសម្រេចបានល្អជាងមុន​៧០% ខណៈគិតត្រឹមថ្ងៃទី២៧ ខែមករា​ ស្ថានីយ៍អង់តែនបន្ថែមចំនួន២៩ បានដាក់ឱ្យដំណើរការ ហើយប្រតិបត្តិករនឹងបន្តបំពាក់ស្ថានីយ៍អង់តែនបន្តទៀតរហូតគ្រប់ចំនួនតាមការគ្រោងទុកថែមទៀត។ (អានបន្ថែម)

ឯកឧត្តម ក៏បានចាត់តាំងក្រុមការងារចំនួន៨ សម្រាប់ចុះពង្រឹងគុណភាពសេវានៅតាមបុរីក្នុងរាជធានីភ្នំពេញ ដោយបញ្ចប់កិច្ចសន្យាផ្តល់សិទ្ធិផ្តាច់មុខដល់ប្រតិបត្តិករណាមួយក្នុងការផ្គត់ផ្គង់សេវាអ៊ីនធឺណិត និងស្នើសុំកិច្ចសហការពីម្ចាស់បុរីក្នុងការជំរុញគុណភាពសេវា។ បន្ថែមលើនេះ ក្រសួងក៏បានទិញឧបករណ៍វាស់ស្ទង់សេវាដែលបំពាក់លើរថយន្ត (Drive Test)​ សម្រាប់ធ្វើការវាស់ស្ទង់គុណភាពសេវា ដើម្បីជំរុញឱ្យប្រតិបត្តិករកែលំអរសេវា ឬវិនិយោគបន្ថែមផងដែរ។

ឆ្លៀតក្នុងនាឱកាសនោះ រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍  ក៏បានលើកឡើងពីគោលបំណងស្នើសុំទៅរាជរដ្ឋាភិបាលក្នុងការសាកល្បងដំណើរសេវា​ 5G នាពេលអនាគត​ នៅបុរីប៉េងហួតមុនគេ​ និងស្នើឱ្យអ្នកមានលទ្ធភាពអាចទិញទូរសព្ទដែលអាចប្រើបានទាំង​ 4G និង​ 5G​ ឱ្យបានកាន់តែច្រើន​ ព្រោះបច្ចុប្បន្នមានត្រឹមប្រមាណ៤០ម៉ឺនគ្រឿងប៉ុណ្ណោះ៕

រូបភាពដោយ knightfrank

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បច្ចេកវិទ្យា Digital Twins និងដ្រូន អាចជួយពន្លឿនការស្ដារហេដ្ឋារចនាសម្ព័ន្ធបានដូចម្ដេច?

រដ្ឋ Kentucky នៃសហរដ្ឋអាមេរិក បានជួសជុលហេដ្ឋារចនាសម្ព័ន […]

Bentley បានដាក់សម្ពោធជាផ្លូវការនូវ OpenRail Designer 2025! តើមានអ្វីថ្មីខ្លះ?

ក្រុមហ៊ុន Bentley Systems បានដាក់សម្ពោធជាផ្លូវការនូវ Op […]

តើព័រទុយហ្គាល់ប្រើបច្ចេកវិទ្យាអ្វីខ្លះដើម្បីគ្រប់គ្រងបណ្តាញទឹកនៅពេលអាកាសធាតុក្ដៅខ្លាំង?

ខណៈដែលសីតុណ្ហភាពរដូវក្តៅនៅភាគខាងជើងនៃប្រទេសព័រទុយហ្គាល់ […]

អាមេរិកប្រើកាម៉េរាឡាន និង​ AI ដើម្បីវិភាគរកផ្លូវខូច ហើយជួលជុលត្រូវចំណុច និងទាន់ពេល

ក្រសួងដឹកជញ្ជូនរដ្ឋ Alabama (ALDOT) សម្រេចប្រើកម្មវិធី […]

បច្ចេកវិទ្យា Bentley ថ្មីអាចព្យាករហានិភ័យកំហូចប្រព័ន្ធអគ្គិសនី មុនបញ្ហាកើតឡើងទៅទៀត

ក្រុមហ៊ុន Bentley Systems ថ្មីៗនេះបានបង្ហាញពីបច្ចេកវិទ្ […]

ហេតុអ្វីបានជាម៉ាស៊ីនបូមទឹក “ឆ្លាតវៃ” មិនមែនសុទ្ធតែល្អជានិច្ចនោះទេ?

តើអ្នកគិតថាការប្រើម៉ាស៊ីនបូមទឹកបែប “ល្បឿនប្រែប្រួ […]