Royal Group​​​ កំពុងពន្លឿនតភ្ជាប់ខ្សែបញ្ជូនថាមពលក្រោមបាតសមុទ្រទៅកាន់កោះរ៉ុង

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡុបមេន ខមភេនី ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Royal Group បានវិនិយោគ តភ្ជាប់ខ្សែកាប្លិ៍ក្រោមបាតសមុទ្រ ពីដីគោក ទៅកាន់កោះរ៉ុង ដែលក្រុមហ៊ុនកំពុងវិនិយោគជាច្រើនកន្លែង រួមមានសណ្ឋាគារលំដាប់ផ្កាយ និងអាកាសយានដ្ឋានផងដែរ។​

ខ្សែកាប្លិ៍ក្រោមបាតសមុទ្រ ចាប់ផ្តើមសាងសង់​ នៅខែកញ្ញា ឆ្នាំ២០២២ ដែលមានប្រវែងប្រមាន៦០គីឡូម៉ែត្រ ដែលជាការសហការវិនិយោគរួមគ្នា​រវាងក្រុមហ៊ុនជាមួយអគ្គិសនីកម្ពុជា។​

អ្នកឧកញ៉ា​ គិត​ ម៉េង អគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានមានប្រសាសន៍ថា៖ “ខ្សែបញ្ជូនប្រវែងប្រមាណ ៦០គីឡូម៉ែត្រ ត្រូវបានសាងសង់នៅលើកោះរ៉ុង គ្រោងនឹងបញ្ចប់នៅក្នុងត្រីមាសទី១ នៃឆ្នាំ២០២៣នេះ ដើម្បីអាចមានអគ្គិសនីចែកចាយនៅបុណ្យចូលឆ្នាំខ្មែរខាងមុខ”។

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បាន​ចុះ​កិច្ចព្រមព្រៀង​ជួល​កោះរ៉ុង​មាន​ទីតាំង​នៅ​ខេត្ត​ព្រះសីហនុ​ជាមួយ CDC ដែល​តំណាងឱ្យ​រដ្ឋាភិបាល​កាលពី​ថ្ងៃទី​ ២៨ ខែ​ កុម្ភៈ ឆ្នាំ​ ២០០៨ ដើម្បី​អភិវឌ្ឍ​ជា​តំបន់​អភិវឌ្ឍន៍​ពាណិជ្ជកម្ម និង​រមណីយដ្ឋាន​ទេសចរណ៍​។ នេះ​បើ​យោងតាម​ព័ត៌មាន​បាន​ពី​ក្រុមហ៊ុន រ៉ូយ៉ាល់​គ្រុប​។

បច្ចុប្បន្ន ក្រុមហ៊ុន​បានសាងសង់សណ្ឋាគារលំដាប់ផ្កាយ៣ និងផ្កាយ៥ ក្រោមទុនវិនិយោគសរុប ៥៥លានដុល្លារ។

ក្រុមហ៊ុន ក៏កំពុងស្ថាបនាផ្លូវបេតុងអាមេប្រវែង៧០គីឡូមែត្រ ចំណាយទុនវិនិយោគ៣៥លានដុល្លារ ដោយបច្ចុប្បន្ន សម្រេចការសាងសង់បាន ៥០ភាគរយ។​  (អានបន្ថែម)

ថ្មីៗនេះ ក្រុមហ៊ុន បានចាប់ផ្តើមសាងសង់អាកាសយានដ្ឋានអន្តរជាតិ លំដាប់ 4C នៅលើកោះរ៉ុង​ ដោយគ្រោងនឹងបញ្ចប់ការសាងសង់នៅក្នុងរយៈពេល៥ឆ្នាំ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]