គម្រោងសង់ទីលានចាក់សំរាមនៅស្ទឹងត្រែងតម្លៃជិត ៥លានដុល្លារ សម្រេចបាន ៤០%

ទីលានចាក់សំរាមថ្មីតម្លៃជិត ៥លានដុល្លារ នៅក្នុងខេត្តស្ទឹងត្រែង សម្រេចការសាងសង់បាន ៤០% ហើយ​។ នេះបើតាមដំណើរចុះពិនិត្យទីតាំងការដ្ឋានសាងសង់របស់ ឯកឧត្តម ស្វាយ សំអ៊ាង អភិបាលខេត្តស្ទឺងត្រែង កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៣។

គម្រោងនេះ កំពុងសាងសង់នៅភូមិអូរត្រែល ឃុំថាឡា ស្រុកថាឡាបរិវ៉ាត់  ខេត្តស្ទឹងត្រែង ដែលបានចាប់បើកការ​ដ្ឋាន នៅថ្ងៃទី០៨មេសាឆ្នាំ២០២២  និងគ្រោងបញ្ចប់ចុងឆ្នាំ២០២៣ខាងមុខនេះ។

ទីលានចាក់សំរាមថ្មីនេះ កំពុងសាងសង់លើផ្ទៃដីជាង ២០ហិកតា ដែលជាទីតាំងផ្ទុកសំរាមដ៏ធំមួយ មានទំហំជាង ១ម៉ឺន ៥ពាន់​ម៉ែត្រការ៉េ  និងអាងប្រព្រឹត្តិកម្ម ចំនួន៤  រួមនឹងហេដ្ឋារចនាសម្ព័ន្ធពាក់ព័ន្ធផ្សេងៗជាច្រើនទៀត។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

កម្ពុជា-ជប៉ុន ចុះ MoU រួមគ្នាជំរុញកាត់បន្ថយការបញ្ចេញឧស្ម័នផ្ទះកញ្ចក់ឱ្យបាន ៥៥% ត្រឹមឆ្នាំ ២០៣៥

ក្រសួងបរិស្ថានកម្ពុជា និងក្រសួងបរិស្ថានជប៉ុន បានសម្រេចច […]

ក្រុមហ៊ុនចំនួន២ បង្ហាញគម្រោងបង្កើតសួនកែច្នៃកាកសំណល់បំប្លែងជាថាមពលដល់រដ្ឋាភិបាលកម្ពុជា

ក្រុមហ៊ុនសំណង់ Vinci និងក្រុមហ៊ុន SUEZ បង្ហាញការសិក្សាល […]

ក្រុមហ៊ុនមួយបោះទុនជាង ១០លានដុល្លារ សង់រោងចក្រកម្ទេច និងកែច្នៃសំណល់នៅខេត្តព្រះសីហនុ

កំពង់សីលានឹងក្លាយជាកន្លែងត្រួសត្រាយផ្លូវក្នុងការកែច្នៃក […]

វៀតណាម-កម្ពុជា-ឡាវ ប្តេជ្ញារួមគ្នាពង្រីកការតភ្ជាប់ផ្លូវគមនាគមន៍ការផ្គត់ផ្គង់អគ្គីសនីបន្ថែមទៀត

កម្ពុជា-ឡាវ-វៀតណាម បានបង្ហាញការប្តេជ្ញាថា នឹងបន្តជំរុញ […]

ADB អនុម័តថវិកាជាង $៨២លាន ដើម្បីអភិវឌ្ឍថាមពលកកើតឡើងវិញនៅកម្ពុជា

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានអនុម័តកញ្ចប់ថវិកាចំនួន ៨២ […]