ក្រុមហ៊ុនរដ្ឋចិនចង់បង្កើតសួនឧស្សាហកម្មផលិតឧបករណ៍អេឡេចត្រូនិច គ្រឿងបន្លាស់រថយន្ត នៅកម្ពុជា

ក្រុមហ៊ុន China City Industrial Group Co. Ltd. មានបំណងចង់វិនិយោគបង្កើតសួនឧស្សាហកម្ម តំបន់វិនិយោគ ពហុបំណង ដើម្បីផលិតឧបករណ៍អេឡេចត្រូនិច គ្រឿងបន្លាស់រថយន្តនៅកម្ពុជា។ នេះបើតាមជំនួបជាមួយឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងពត៌មាន កាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៣។

ក្នុងជំនួបនេះ លោក Li Ji Ling នាយក្រុមហ៊ុន Baoxing Long ប្រចាំកម្ពុជា ជាតំណាងក្រុមហ៊ុន China City Industrial Group Co., Ltd. បានឱ្យដឹងថា ក្រុមហ៊ុន ចង់ធ្វើការវិនិយោគនៅក្នុងប្រទេសកម្ពុជា ក្នុងនោះគឺគម្រោងបង្កើតសួនឧស្សាហកម្ម តំបន់វិនិយោគ ពហុបំណង មានជាការផលិតឧបករណ៍អេឡេចត្រូនិច គ្រឿងបន្លាស់រថយន្ត រួមទាំងគ្រឿងបន្លាស់ឧបករណ៍ផ្សេងៗ។

លោកបានបន្ថែមថា គម្រោងវិនិយោគនេះ ត្រូវការប្រើប្រាស់បុគ្គលិកប្រមាណពី ៥ពាន់ ទៅ ១ម៉ឺននាក់ សម្រាប់ដំណើរការសង្វាក់ផលិតកម្ម។

ជាមួយគ្នានេះផងដែរ តាមរយៈគម្រោងវិនិយោគនេះ ក្រុមហ៊ុនក៏នឹងធ្វើការបណ្តុះបណ្តាលវិជ្ជាជីវៈ តាមជំនាញនីមួយៗ ដើម្បីគាំទ្រដល់ដំណើរការអភិវឌ្ឍក្នុងវិស័យកសិឧស្សាហកម្ម ផ្នែកបច្ចេកវិទ្យា ការដឹកជញ្ជួន អនាម័យបរិស្ថាន ហេដ្ឋារចនាសម្ពន្ធ័ ស្ពាន ថ្នល់ បន្លាស់ផ្លូវរថភ្លើង។

ជាការឆ្លើយតប  ឯកឧត្តមរដ្ឋមន្រ្តី បានស្វាគមន៍ចំពោះគម្រោងនេះ និងបានណែនាំឱ្យក្រុមការងាររបស់ក្រុមហ៊ុនទៅជួបពិភាក្សាការងារជាមួយក្រុមហ៊ុនប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលអាចពិនិត្យសម្រេចលើគម្រោងអភិវឌ្ឍន៍ និងវិនិយោគនានានៅកម្ពុជា។

គួរបញ្ជាក់ថា  ក្រុមហ៊ុន CCIG គ្រប់គ្រងដោយរដ្ឋនៅក្នុងប្រទេសចិន ដែលភាគច្រើនបានចូលរួមក្នុងការផលិតរថយន្តថាមពលថ្មី ឧបករណ៍ប្រតិបត្តិការ  គ្រឿងចក្រកសិកម្ម ជណ្តើរយន្ត ឧបករណ៍អគ្គិសនី និងគ្រឿង បន្លាស់រថយន្ត ការវិនិយោគភាគហ៊ុនឧស្សាហកម្ម។

- Video Advertisement -

ព័ត៌មានដែលទាក់ទង

បាត់ដំបងបើកការដ្ឋានជួសជុលផ្លូវ ស្ថាបនាលូ និងអណ្តូងលូ ចំនួន ៦២កន្លែង ក្នុងក្រុងបាត់ដំបង

កំណាត់ផ្លូវលេខ១៥៤ លូទឹកភ្លៀង ខឿនបេតុងចិញ្ចើមផ្លូវ និងអណ […]

កម្ពុជា-កូរ៉េ សិក្សាលើលទ្ធភាពដំឡើងវារីអគ្គិសនីខ្នាតតូចលើគម្រោងអាងទឹកដូនទ្រី និងអាងទឹករក្សា

ការសិក្សាលទ្ធភាពរួមគ្នាផ្តោតលើការរួមបញ្ចូលថាមពលកកើតឡើងវ […]

បុរី ប៉េង ហួត បើកការលក់ Pre-Sale គម្រោងថ្មីក្នុងតំបន់ច្បារអំពៅ

ព្រឹត្តិការណ៍លក់ជូនអតិថិជនមុនគេក្នុងរយៈពេលបីថ្ងៃនេះ គឺជ […]

ស្ពានឆ្លងទន្លេមេគង្គដីឥដ្ឋ-ថ្មគរ សម្រេចបានលទ្ធផលជាង ៣៥%

ឯកឧត្តម ប៉េង ពោធិ៍នា ចុះពិនិត្យគម្រោងហេដ្ឋារចនាសម្ព័ន្ធ […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

គម្រោងបណ្តាញលូ និងស្ថានីយបូមទឹកក្រុងក្រចេះ សម្រេចបានលទ្ធផលជាង ៦៨ ភាគរយ

អាជ្ញាធរខេត្ត និងគម្រោងក្រោមជំនួយរបស់ធនាគារអភិវឌ្ឍន៍អាស […]