រដ្ឋផ្តល់ដី ៣០០ហិកតា និងសង់ផ្ទះ១០០ខ្នង ជិតព្រំដែន​កម្ពុជា-វៀតណាម ជូនគ្រួសារយោធិន

រាជរដ្ឋាភិបាល បានរៀបចំដីសម្បទានសង្គមកិច្ចមានទំហំ ៣០០ហិកតា នៅតាមបណ្តោយខ្សែបន្ទាត់ព្រំដែន​ កម្ពុជា-វៀតណាម ដើម្បីផ្តល់ជូនដល់គ្រួសារយោធិន​ និងអ្នកពាក់ព័ន្ធដទៃទៀត។ នេះបើតាមការឱ្យដឹងរបស់រដ្ឋបាលខេត្តស្វាយរៀង កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២៣។

ដីសម្បទានសង្គមកិច្ចនេះ ស្ថិតនៅជិតបណ្តោយខ្សែបន្ទាត់ព្រំដែន​ កម្ពុជា-វៀតណាម​ ស្ថិតនៅឃុំចន្ទ្រា​ ស្រុកចន្ទ្រា និងឃុំត្នោត​ ស្រុកកំពង់រោទិ៍​ ខេត្តស្វាយរៀង។

រាជរដ្ឋាភិបាល នឹង​រៀបចំសង់លំនៅឋានចំនួន ១០០ខ្នង លើដីសម្បទានសង្គមកិច្ចនេះ សម្រាប់ផ្តល់ជូនដល់គ្រួសារយោធិន​ នគរបាល​ និវត្តជន​ គ្រួសារពលី​ មរណៈ​ និងគ្រួសារទីទល់ក្រ។

ក្នុងដំណើរចុះពិនិត្យការរៀបចំទីតាំងនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី​ ជា​ សុផារ៉ា បានជម្រុញដល់អាជ្ញាធរពាក់ព័ន្ធទាំងអស់ត្រូវពិនិត្យ និងពន្លឿនការរៀបចំហេដ្ឋារចនាសម្ព័នផ្សេងៗដូចជា​ ផ្លូវ​ ទឹក​ស្អាត អគ្គិសនីសម្រាប់ប្រើប្រាស់​ ក្នុងតំបន់នេះ​ ដោយធានាគុណភាពបច្ចេកទេស ជាពិសេសលំនៅដ្ឋានដែលគ្រោងនឹងសាងសង់។

គួរបញ្ជាក់ថា រហូតមកដល់បច្ចុប្បន្ន រដ្ឋាភិបាលធ្លាប់បានផ្តល់ដីសម្បទាសង្គមកិច្ចសរុបជិត ១លាន ៤សែនហិកតា ដើម្បីជាការដឹងគុណដល់អតីតយុទ្ធជន និងកងកម្លាំងឈរជើងតាមព្រំដែនរួចមកហើយផងដែរ។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

អាជ្ញាធរខេត្តកណ្តាល ប្រគល់ប្លង់រឹងដីធ្លីជិត៦ពាន់ប័ណ្ណ ដល់ប្រជាពលរដ្ឋក្នុងភូមិចំនួន៥

វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ (ប្លង់រឹង) ចំនួន ៥.៥ […]

អន្តរក្រសួងកំពុងពិនិត្យពីផលប៉ះពាល់នៃគម្រោងអាជីវកម្មខ្សាច់លើផ្ទៃដីទំហំ ១៤៧ហិកតា នៅខេត្តកោះកុង

អន្តរក្រសួងដែលមកពីតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ តំណាងអគ្ […]

ខេត្តកំពង់ធំ ជាខេត្តមួយពឹងផ្អែកលើកសិកម្ម និងមានផ្ទៃដីធំជាងភ្នំពេញប្រមាណ ២០ដង

ខេត្តកំពង់ធំ គឺជាខេត្តមួយពឹងផ្អែកលើកសិកម្ម មានផ្ទៃដីធំជ […]