ដីប្រមាណ ៩០ លានម៉ែត្រគូប នឹងប្រើដើម្បីចាក់បំពេញកោះនរា និងព្រលានយន្តហោះភ្នំពេញថ្មី

ដីយ៉ាងហោចប្រមាណ ៩០ លានម៉ែត្រគូបទៀត នឹងត្រូវប្រើប្រាស់ដើម្បីចាក់បំពេញគម្រោងសាងសង់កោះនរា និងព្រលានយន្តហោះភ្នំពេញថ្មី។ នេះបើយោងតាមប្រធានក្រុមហ៊ុន OCIC អ្នកឧកញ៉ា ពុង ឃាវសែ កាលពីថ្មីៗនេះ។

អ្នកឧកញ៉ា ពុង ឃាវសែ ប្រធានក្រុមហ៊ុន OCIC បានឱ្យដឹងថា ជាក់ស្ដែងក្រុមហ៊ុនកំពុងត្រូវការចាក់ដីបំពេញគម្រោងធំៗ ២ គឺគម្រោងព្រលានយន្តហោះភ្នំពេញថ្មី និងគម្រោងកោះនរា។

សម្រាប់គម្រោងអភិវឌ្ឍន៍កោះនរា កំពុងត្រូវការដីដើម្បីចាក់បំពេញប្រមាណ ៦០ លានម៉ែត្រគីប។ ដោយឡែក សម្រាប់គម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី គឺត្រូវដីចាក់បំពេញប្រមាណ ៣០ លានម៉ែត្រគីប ពោលគឺនឹងត្រូវចាក់បំពេញប្រមាណ ២០ មុឺនម៉ែត្រគីបក្នុងមួយថ្ងៃ។

កាលពីខែ មិថុនា កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានស្នើឱ្យម្ចាស់ក្រុមហ៊ុន OCIC ជួយស្តារបឹងជើងលោងទំហំប្រមាណ ១៤០០ ហិកតា ដើម្បីយកដីចាក់បំពេញព្រលានយន្តហោះថ្មីនេះ។ (អានបន្ថែម)

គួរបញ្ជាក់ផងដែរថា គម្រោងអភិវឌ្ឍកោះនរា សាងសង់ឡើងលើទំហំដីប្រមាណ ១២៥ហិកតា។ ចាប់តាំងពីខែមករា ឆ្នាំ ២០២០ នេះមក ក្រុមហ៊ុន OCIC បានបុកគ្រឹះបេតុង ចាក់ថ្ម និងចាក់ខ្សាច់បំពេញ ដើម្បីអាចសាងសង់ច្រាំងទន្លេ និងរៀបចំហេដ្ឋារចនាសម្ព័ន្ធតាមប្លង់មេមួយចំនួនរួចហើយ។ បើគិតត្រឹមខែ តុលា គម្រោងនេះសម្រេចបានជាង ២៧%។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ឆ្នាំ២០២៥៖ វិស័យទេសចរណ៍កម្ពុជា ទទួលបានទុនវិនិយោគរហូតដល់ជាង ៧១០លានដុល្លារ

នៅក្នុងឆ្នាំ២០២៥ កន្លងទៅនេះ កម្ពុជាទទួលបានគម្រោងវិនិយោគ […]

ឥណ្ឌាប្តេជ្ញាជួយជំរុញទេសចរណ៍កម្ពុជា និងពង្រីកការតភ្ជាប់ជើងហោះហើរត្រង់ទៅកាន់ខេត្តសៀមរាប

កុងស៊ុលកិត្តិយសប្រចាំទីក្រុង Bengaluru ផ្តោតលើភាពជាដៃគូ […]

ការប្រែក្លាយមុខមាត់ថ្មីនៃភ្នំខ្នងផ្សារ៖ គម្រោងអភិវឌ្ឍន៍លម្ហែបៃតងសម្រេចបានលទ្ធផល ១០០ ភាគរយ

វិស័យទេសចរណ៍ប្រកបដោយចីរភាពនៅកម្ពុជាបានបានសម្រេចនូវសមិទ្ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]

២០២៥ កម្ពុជារកចំណូលបាន ៤៤លានដុល្លារពីការលក់សំបុត្រចូលទស្សនារមណីយដ្ឋានអង្គរ

នៅក្នុងរយៈពេល១ឆ្នាំ២០២៥  កម្ពុជាបានទទួលចំណូលរហូតដល់ $៤៤ […]