ផ្លូវជាតិលេខ ៣ នឹងមានជញ្ជីងវាស់ទម្ងន់រថយន្តតាមស្ថានីយ ២កន្លែង និងកាមេរ៉ាវាស់ល្បឿន ១១កន្លែង

ផ្លូវជាតិលេខ ៣ នឹងត្រូវបំពាក់ដោយជញ្ជីងថ្លឹងទម្ងន់រថយន្តតាមស្ថានីយចំនួន ២កន្លែង និងកាមេរ៉ាចាប់ល្បឿនចំនួន ១១កន្លែង ក្នុងគោលបំណងដើម្បីធានាបាននូវសុវត្ថិភាព និងគុណភាពផ្លូវដែលនឹងជួសជុលរួចរាល់ឆាប់ៗនេះ។ នេះបើយោងតាម ឯកឧត្តម ស៊ុន ចាន់ថុល ក្នុងឱកាសចុះត្រួតពិនិត្យការដ្ឋាន កាលពីថ្ងៃទី ៤ មករា។

ឯកឧត្តមបានមានប្រសាសន៍ថា ៖ «យើងនឹងរៀបចំដាក់ជញ្ចឹងកប់ក្រោមផ្លូវទាំងសងខាងផ្លូវ ប៉ុន្តែឥឡូវហ្នឹងយើងកំពុងពិភាក្សាគ្នាដើម្បីរកថវិកា ប៉ុន្តែមិនមែនថវិការបស់គម្រោងទេ។ តែយើងបានដាក់សាកល្បងប្រើជញ្ជឹងក្រោមដីនេះហើយ។ ដោយឡែក កាមេរ៉ាចាប់ល្បឿន ក៏នឹងដាក់តាមផ្លូវផងដែរ»។

ឯកឧត្តមបានបន្ថែមថា ក្រុមការងារក៏កំពុងពិភាក្សាពីការដាក់ជញ្ជីងក្រោមដី និងជញ្ជីងថ្លឹងទម្ងន់រថយន្តតាមស្ថានីយនៅលើផ្លូវនេះ ដើម្បីត្រួតពិនិត្យលើរថយន្តដែលបើកបរនៅលើផ្លូវនេះ ក៏ដូចជារក្សាគុណភាពផ្លូវផងដែរ។

ជាមួយគ្នានេះដែរ សម្ដេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ក៏បានសម្រេចឱ្យសាងសង់ស្ពានអាកាសថ្មើរជើងឆ្លងផ្លូវជាតិលេខ ៣ នេះផងដែរ បើទោះជាមានការតវ៉ាពីប្រជាជនក្នុងតំបន់ជាច្រើនក្ដី។ (អានបន្ថែម)

គួរបញ្ជាក់ផងដែរថា ការស្ថាបនាផ្លូវជាតិលេខ ៣ (ភ្នំពេញ – កំពត) ចំណាយទឹកប្រាក់អស់ប្រមាណជាង ២១៩ លានដុល្លារអាមេរិក។ គិតមកដល់បច្ចុប្បន្នការស្ថាបនា សម្រចបានប្រមាណ ៩០% ហើយគ្រោងនឹងបញ្ចប់នៅខែ កញ្ញា ឆ្នាំនេះ ពោលគឺបញ្ចប់មុនការគ្រោងទុក។ (អានបន្ថែម)

- Video Advertisement -

ព័ត៌មានដែលទាក់ទង

ប្រវែងផ្លូវសរុបនៅប្រទេសកម្ពុជា ក្នុងឆ្នាំ២០២៥ មានប្រវែង ២០,៧៣ ពាន់គីឡូម៉ែត្រ

ប្រវែងផ្លូវសរុបនៅក្នុងប្រទេសកម្ពុជា គិតត្រឹមឆ្នាំ២០២៥ ម […]

កម្ពុជាឯកភាពជាមួយឡាវ កំណត់តំបន់សម្រាប់សាងសង់ផ្លូវតភ្ជាប់រវាងខេត្តរតនគិរី និងខេត្តអាតតាពើ

កម្ពុជាបានសម្រេចឯកភាពថា នឹងចុះត្រួតពិនិត្យរួមគ្នាជាមួយភ […]

អាជ្ញាធរខេត្តពោធិ៍សាត់ សម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានថ្មី១ខ្សែ និងចាប់ផ្តើមសង់ផ្លូវថ្មី ៩ខ្សែបន្ថែមទៀត

រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសម្ពោធដាក់ឱ្យប្រើប្រាស់ស្ […]

ស្ពានឆ្លងទន្លេបាសាក់ ចាក់អង្រែក្រោម-ព្រែកប្រា សង់បាន ៥១% ហើយ

គិតត្រឹមថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២៥ គម្រោងសាងសង់ស្ពានឆ្លង […]

មកទល់ពេលនេះ ផ្លូវជាតិលេខ២៣ ស្ថាបនារួចរាល់១០០% ហើយ ​

គម្រោងលើកកម្រិតគុណភាព ជួសជុល និងថែទាំកំណាត់ផ្លូវជាតិលេខ […]

រដ្ឋប្រកាសបើកការដ្ឋានសង់ផ្លូវ៦ខ្សែ  ប្រវែងជាង ៤០គីឡូម៉ែត្រ ក្នុងខេត្តកំពង់ឆ្នាំង

ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសបើកការដ្ឋានសាងសង់ផ្លូវជនបទ […]